(ភ្នំពេញ)៖ ជំងឺមហារីកសួត មិនមែនកើតឡើងចំពោះតែអ្នកជក់បារីប៉ុណ្ណោះទេ ហើយបច្ចុប្បន្នបានសង្កេតឃើញថា មានប្រេវ៉ាឡង់កើតក្នុងចំណោមយុវជនក្មេងៗក៏មានបញ្ហាមហារីកសួតនេះដែរ។ នៅឆ្នាំ២០២០ មានអ្នកជំងឺមហារីកសួត ប្រហែល ២.២លាននាក់ទូទាំងសកលលោក ហើយក្នុងចំណោមនោះសឹងតែ ៩០% នៃអ្នកជំងឺមហារីកសួតមិនអាចជៀសផុតពីការស្លាប់ដោយសារជំងឺនេះ។ សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ មានអ្នកកើតជំងឺមហារីកច្រើនគួរសម បើប្រៀបធៀបបណ្ដាប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកជាដើម។ កត្តាមួយចំនួនដែលបណ្តាលឱ្យកើតជំងឺមហារីកសួត គឺបណ្ដាលមកពីការជក់បារី, អ្នកស្រូបផ្សែងបារី , ជាតិពុលដែលមាននៅក្នុងខ្យល់ ឬបរិយាកាស, ក្រុមគ្រួសារដែលមានសមាជិកកើតជំងឺមហារីកសួត ដូចជាឪពុកម្តាយ បងប្អូន ក៏អាចជាហានិភ័យឱ្យកូនចៅជំនាន់ក្រោយមានមហារីកសួតផងដែរ និងបញ្ហាវិទ្យុសកម្មផ្សេងទៀត។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Akhil Chopra ឯកទេសជំងឺមហារីកសួតរបស់ OncoCare នៅសិង្ហបុរី បានឱ្យដឹងថា «សញ្ញាដំបូងនៃជំងឺមហារីកដែលមិនគួរមើលរំលង គឺ ក្អក ហើយការក្អកក្នុងរយៈពេលវែង ២ទៅ៣ខែ, ថប់ដង្ហើម, ទ្រូងមានសភាពខុសធម្មតា ឬខុសទ្រង់ទ្រាយពីមុន, ពិបាកដកដង្ហើម និងធ្ងន់ធ្ងរជាងគេ គឺក្អកចេញឈាម»។ សម្រាប់ការធ្វើរោគវិនិច្ឆ័យវិញ ដើម្បីរកឃើញថាមានជំងឺមហារីកសួត យើងត្រូវស្កេនតាមរយៈកាំរស្មីអិច CTស្កេន និងតាមរយៈការច្រិបកោសិកាទៅមន្ទីរពិសោធន៍ ឬធ្វើតេស្ដហ្សេនមើលមេរោគមហារីក ដើម្បីប្រើប្រាស់ថ្នាំអ្វីឱ្យមានប្រសិទ្ធភាពបំផុត។ សម្រាប់ការធ្វើតេស្ដមហារីកនេះ មិនមែនរកឃើញតែមហារីសួតទេ មហារីកផ្សេងទៀតក៏អាចរកឃើញដូចគ្នា ។នេះជាអត្ថប្រយោជន៍នៃការធ្វើតេស្ដរកជំងឺមហារីក។ មហារីកសួតនេះទៀតសោត មានបួនដំណាក់កាល […]