ព័ត៌មានជាតិ

លោក ពូទីន គំរាមថានឹង «បិទ» ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Microsoft និង Zoom ដោយបង្កើតកម្មវិធីប្រកួតប្រជែងក្នុងស្រុកជំនួស

Liny Chan May 28, 2025 28/05/2025

(បរទេស)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមជាសាធារណៈថានឹង «បិទ» ក្រុមហ៊ុនបច្ចេកវិទ្យាលោកខាងលិចដូចជា Microsoft និង Zoom នៅក្នុងប្រទេសរបស់គាត់ ដោយលើកហេតុផលថា រុស្ស៊ីគួរតែបង្កើតដៃគូប្រកួតប្រជែងក្នុងស្រុកជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Yahoo នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ លោកបានធ្វើការកត់សម្គាល់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកតំណាងធុរកិច្ច ដោយសង្កត់ធ្ងន់ថាក្រុមហ៊ុនទាំងនេះទោះបីជាកាត់បន្ថយវត្តមានរបស់ពួកគេបន្ទាប់ពីជម្លោះអ៊ុយក្រែនឆ្នាំ ២០២២ និងការដាក់ទណ្ឌកម្មពាក់ព័ន្ធក៏ដោយ ក៏នៅតែទទួលបានប្រាក់ចំណូលនៅក្នុងប្រទេសរុស្ស៊ីហើយត្រូវបានគេយល់ថាកំពុងព្យាយាម «ច្របាច់ក» ប្រទេសរុស្ស៊ី។ យោងតាមទីភ្នាក់ងារ Anadolu របស់ប្រទេសទួរគី លោក ពូទីន បាននិយាយថា «យើងត្រូវតែច្របាច់កពួកគេ។ ខ្ញុំយល់ស្របទាំងស្រុង» ។ «ខ្ញុំ​និយាយ​បែប​នេះ ​ដោយ​គ្មាន​ការ​ខ្មាស​អៀន​ទេ ព្រោះ​គេ​ព្យាយាម​ច្របាច់ក​យើង។​ យើង​ត្រូវ​តែ​តបស្នងវិញ»។ យ៉ាងណា ជុំវិញរបាយការណ៍នេះ Microsoft និង Zoom មិន​បាន​ឆ្លើយតប​នឹង​សំណើ​ភ្លាមៗ​សម្រាប់​ការ​អត្ថាធិប្បាយ​ពី The Daily Beast នោះទេ។ ជាមួយគ្នានេះ លោកពូទីនក៏បានវាយប្រហារក្រុមហ៊ុន McDonald’s ដែលបានចាកចេញពីប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ដោយបញ្ជាក់ថាអ្នកដែលចាកចេញមិនគួររំពឹងថានឹងមានការស្វាគមន៍យ៉ាងកក់ក្តៅទេ ប្រសិនបើពួកគេព្យាយាមត្រឡប់មកវិញ […]

អគ្គស្នងការរដ្ឋានគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលទេសចរណ៍ បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ណែនាំនាយកដ្ឋាននគរបាលទេសចរណ៍ រួមជាមួយនគរបាលទេសចរណ៍តាមរាជធានី-ខេត្ត បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅពេលមានការរាយការណ៍ ក៏ដូចជាពាក្យបណ្តឹងរបស់ពូកគាត់ ជាពិសេសនៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តកំពតជាដើម។ ការណែនាំនេះធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្ដីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងទេសចរណ៍បរទេស និងសេចក្តីណែនាំស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងវិនិយោគបរទេស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបញ្ជាក់ថា ការបង្កើតក្រុមការងារតាមដានឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ជាប្រចាំឲ្យបានទាន់ពេលវេលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័សនេះ នៅក្នុងអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍នេះ គឺដើម្បីផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងត្រូវឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ពាក់ព័ន្ធទៅនឹងសន្តិសុខនៃវិស័យទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ […]

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពងទាកូនស្រែរនោង ខេត្តតាកែវ គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

Liny Chan May 27, 2025 27/05/2025

(តាកែវ)៖ ពងទាកូនស្រែរនោង ខេត្តតាកែវ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានភាពល្បីល្បាញផងនោះ គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត នៅក្រសួងពាណិជ្ជកម្ម នាពេលខាងមុខនេះ។ នេះបើយោងតាមលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីការប្រើប្រាស់ជីសេរីរាង្គផលិតចេញឡជីវៈឧស្ម័ន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមន្ទីរកសិកម្មខេត្តតាកែវ។ លោក កែវ ផល បានបញ្ជាក់ថា បន្ទាប់ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទៅលើផលិតផល «បង្កងតាកែវ» ដែលធ្វើឲ្យតម្លៃបង្កងមានការកើនឡើង និងមានតម្លៃល្អ អាជ្ញាធខេត្តតាកែវ រួមជាមួយក្រសួងកសិកម្ម កំពុងតែសិក្សាពីលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីម៉ាកពងទាកូន ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ទៅក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខនេះផងដែរ។ សូមជម្រាបថា ខេត្តតាកែវ មានការចិញ្ចឹមទាសរុបជាង១លានក្បាល ក្នុងនោះមានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន និងមានកន្លែងភ្ញាស់ពងទា ចំនួន៧៤កន្លែង។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ពងទាកូនស្រែរនោង» លើទីផ្សារ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ កាន់តែច្រើនឡើងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា តម្លៃ២៤លានដុល្លារ បានមកដល់កម្ពុជាហើយ

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា បានមកដល់ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមទទួលពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ បើតាមសេចក្ដីប្រកាសព័ត៌មាន, យន្តហោះ ATR 72-600 ត្រូវបានគេស្គាល់ថា ប្រសិទ្ធភាពក្នុងការសន្សំប្រេងដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី ១៥ទៅ២០% ហើយត្រូវការផ្លូវរត់ខ្លី។ អ្នកដំណើរនឹងរីករាយជាមួយនឹងសម្លេងដ៏ស្ងប់ស្ងាត់ក្នុងយន្តហោះ ផាសុខភាពជាងមុន ជាមួយនឹងកន្លែងអង្គុយធំទូលាយ និងបរិក្ខារទំនើបៗ។ អនុលោមតាមស្តង់ដារបរិស្ថានចុងក្រោយបំផុតរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងត្រូវបានជឿទុកចិត្ត ដោយក្រុមហ៊ុនអាកាសចរណ៍ជាង២០០ នៅទូទាំងពិភពលោក។ ATR 72-600 គឺជាជម្រើសដ៏ឆ្លាតវៃ និងគួរឱ្យទុកចិត្តសម្រាប់ប្រតិបត្តិការក្នុងតំបន់។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា «យន្ដហោះថ្មីនេះ មានតម្លៃ២៤លានដុល្លារ ហើយយន្ដហោះនេះ នឹងយកទៅប្រើប្រាស់ លើការដឹកជញ្ជូន នៅក្នុងស្រុក និងនៅក្នុងតំបន់របស់យើងទាំងមូល»។ បើតាមលោក វ៉ាន់ ចន្ទី, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងនឹងនាំយកយន្តហោះ […]

លោក ដូណាល់ ត្រាំ ផ្តល់ការលើកលែងទោសដល់អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ នៅរដ្ឋ Virginia ដែលជាប់ពិរុទ្ធពីបទស៊ីសំណូក

Liny Chan May 27, 2025 27/05/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងទោស សម្រាប់​អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅរដ្ឋ Virginia ដែលកាលពីឆ្នាំមុនត្រូវបានរកឃើញមានពិរុទ្ធពីបទស៉ីសំណូក ខណៈប្រការនេះធ្វើ​ឱ្យមន្រ្តីប៉ូលិសរូបនោះ រួចផុតពីការជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីប្រកាសផ្តល់ការលើកលែងទោសទាំងស្រុង និងគ្មានលក្ខខណ្ឌ លោក ត្រាំ បាននិយាយដូច្នេះថា «លោក Scott Jenkins និងគ្រួសារត្រូវបានអូសឱ្យធ្លាក់​ក្នុងស្ថានភាពដ៏អាក្រក់ដូចឋានរក។ លោក Jenkins នឹងមិនត្រូវជាប់ពន្ធនាគារឡើយ ផ្ទុយមកវិញ លោកនឹងមានជីវិតយ៉ាងល្អប្រសើរ»។ លោក ត្រាំ បានចាត់ទុកថា លោក Jenkins គឺជាជនរងគ្រោះ នៅក្រោមក្រសួងយុត្តិធម៌របស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ លោក Scott Jenkins ដែលជាអតីតមេប៉ូលិសប្រចាំតំបន់ Culpeper County នៃរដ្ឋ Virginia ត្រូវបានរកឃើញមានពិរុទ្ធ​ដោយគណៈវិនិច្ឆ័យ កាលខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការទទួលប្រាក់សំណូក សរុបចំនួន៧៥ ០០០ដុល្លារ ហើយកាលពីខែមីនា ឆ្នាំនេះ […]

កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបចោរឆក់ ៣នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីម្នាក់តាមដងផ្លូវ

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់ខ្សែកពីក្មេងស្រីអាយុ៥ឆ្នាំម្នាក់។ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ គង់ មករា អាយុ២០ឆ្នាំ (មានសារធាតុញៀន), ទី២៖ឈ្មោះ សុខ ណាង ហៅកាលីម អាយុ២៧ឆ្នាំ (មានសារធាតុញៀន) និងទី៣៖ឈ្មោះ ចាន់ ធួន ហៅ យៀន អាយុ៣៤ឆ្នាំ (មានសារធាតុញៀន)។ លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅទិញនំញាំម្នាក់ឯង ហើយដើរតាមផ្លូវត្រឡប់មកផ្ទះវិញ ខណៈពេលនោះជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង មកដល់ចំណុចកើតហេតុឃើញក្មេងស្រីរងគ្រោះកំពុងតែដើរម្នាក់ឯង បានធ្វើសកម្មភាពចុះពីលើម៉ូតូរួចទៅកញ្ឆក់យកខ្សែកពី ក្មេងស្រីរងគ្រោះបានសម្រេច ហើយគេចខ្លួនបាត់ទៅ។ បន្ទាប់មកម្តាយជនរងគ្រោះបន្ទាប់ពីដឹងថា កូនរបស់ខ្លួនបាត់ខ្សែក ក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ […]

Liverpool ដង្ហែរពាន PL មានរថយន្តបើកបុកហ្វូងអ្នកគាំទ្រ ២៧នាក់ របួសធ្ងន់ ២នាក់

Liny Chan May 27, 2025 27/05/2025

(ឡុងដ៏)៖ ថ្ងៃដង្ហែរក្បួនអបអរសារទក្រុមហង្ស់ក្រហម Liverpool លើកពានលីគ Premier League 2024025 នាថ្ងៃទី២៦ ខែឧសភានេះ បែជាមានរថយន្តមួយគ្រឿង បានបើកបុកហ្វូងអ្នកគាំទ្រ Liverpool អំឡុងពេលដង្ហែរក្បួន បានបណ្តាលឱ្យមានមនុស្ស ២៧នាក់រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈមានពីរនាក់បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីប៉ូលិសបានឱ្យដឹង។ ជាមួយគ្នានោះ មន្ត្រីប៉ូលីស ក៏បានបន្តថា ពួកគេមិនមានសង្សៃ ហើយក៏មិនមានការជឿថាឧបទ្ទវហេតុនេះ មានការជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ។ ពួកគេបានចាប់ខ្លួន បុរសជនជាតិអង់គ្លេសស្បែកស មានវ័យ ៥៣ឆ្នាំម្នាក់នៅពីក្នុងតំបន់ ដែលមានការជឿថាជាអ្នកបើករថយន្តបង្កហេតុ ទៅលើក្រុមអ្នកគាំទ្រជាច្រើនដែលកំពុងប្រារព្ធពិធីដង្ហែរក្បួននេះ ។ ស្ថិតនៅកន្លែងកើតហេតុមាន ២០នាក់ត្រូវបានព្យាបាលនៅនឹងកន្លែង ខណៈកងរថយន្តសង្គ្រោះបាននិយាយថា ក្នុងចំណោមអ្នកទាំង ២៧នាក់ ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ មានកុមារ ៤នាក់ហើយកុមារម្នាក់ និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយគ្រោះថ្នាក់នេះក៏មានមនុស្ស ៤នាក់ជាប់នៅក្រោមរថយន្តត្រូវបានកងសង្គ្រោះនឹងពន្លត់អគ្គិភ័យជួយយកចេញ ។ បញ្ជាក់ផងថា នេះជាការឈ្នះពានលីគ Premier League ជាថ្មីម្តងទៀតរបស់ក្រុម Liverpool បន្ទាប់ពីលើកពាននេះនៅអំឡុងស្ថានភាពជំងឺ COVID-19 អំឡុងរដុវកាល២០១៩-២០ ដែលពេលនោះមិនទទួលបានការអនុញ្ញាតឱ្យប្រារព្ធដង្ហែរក្បួនអបអរការឈ្នះពាននោះទេ ជុំវិញវិធីសាស្ត្រការពារ ៕ ផ្ដល់សិទ្ធិដោយ៖ […]

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល […]