ព័ត៌មានជាតិ

សិង្ហបុរី ចាប់ផ្តើមអនុញ្ញាតឱ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្ថែមប្រភេទការងារ សម្រាប់ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។ ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ ក្នុងន័យនេះ ទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រង ពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរីទាំងអស់ អាចបញ្ជូនពលករខ្មែរទៅធ្វើការក្នុងប្រភេទការងារខាងលើ បន្ថែមលើការងារផ្ទះ និងការផ្តល់សេវាតាមផ្ទះនាពេលបច្ចុប្បន្ន ដោយត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ព្រមទាំងត្រូវអនុវត្តនូវនីតិវិធី នៃការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី។ សូមជម្រាបថា ទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី អាចទំនាក់ទំនងផ្ទាល់ជាមួយទីភ្នាក់ងារជ្រើសរើសសិង្ហបុរី ដែលទទួលបានការអនុញ្ញាត ដើម្បីធ្វើការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសសិង្ហបុរី (បញ្ជីឈ្មោះ ទីភ្នាក់ងារសិង្ហបុរីមានផ្សព្វផ្សាយលើគេហទំព័រ https://service2.mom.gov.sg/eadirectory/ ឬអាចទំនាក់ទំនង តាមរយៈអ៊ីមែល mom_fmmd@mom.gov.sg ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម)។ ទីភ្នាក់ងារជ្រើសរើសឯកជន កម្ពុជា […]

តុលាការសម្រេចឃុំខ្លួនក្រុមជនដៃដល់ និងបក្ខពួក ប្រព្រឹត្តទៅលើយុវតីវ័យ ១៥ឆ្នាំម្នាក់រហូតបាត់បង់ជីវិត នៅខណ្ឌព្រែកព្នៅ

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ លោក អ៉ី រីន ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នករាយការព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ចៅក្រមស៊ើបសួរ បានសម្រេចបង្គាប់ឲ្យឃុំខ្លួន ក្រុមជនដៃដល់ និងបក្ខពួក ដែលបានរំលោភសម្លាប់យុវតី វ័យ ១៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ ក្នុងនោះម្នាក់ជាជនដៃដល់ដាក់គុក(ម១) និង២នាក់ទៀតដាក់គុក(PJ)។ សូមបញ្ជាល់ថា លោក ឆាយ ហុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ករណីក្រុមជនដៃដល់ និងបក្ខពួក ដែលបានរំលោភសម្លាប់យុវតី វ័យ១៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង ៣នាក់ ពីបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា យុវតីវ័យ ១៥ឆ្នាំម្នាក់ ត្រូវបានឃាតករនិងបក្ខពួក ចាប់រំលោភរួចសម្លាប់យកទ្រព្យសម្បត្តិ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្តជេសដ្ឋាឧត្តម ហៅវត្តជនគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស […]

មន្ទីរពេទ្យគន្ធបុប្ផា សង្រ្គោះកុមារ និងស្រ្តីជាង ២៣ លានករណី

Nisaiy KP May 25, 2025 25/05/2025

(ភ្នំពេញ)៖ ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរ ប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា។ សូមជម្រាបថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។ ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែកៀរគរមូលនិធិតាមសកម្មភាពផ្សេងៗ និងមានការបរិច្ចាគរបស់សប្បុរសជនជាបន្តបន្ទាប់។ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក […]

រសៀលថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី

Nisaiy KP May 25, 2025 25/05/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ​នេះ ធ្វើឡើងតបតាមការ​អញ្ជើញ​របស់លោក ដាតុ ស៊េរី អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេច​មហា​បវរ​ធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួម​មាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំង​តំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ បើតាមក្រសួងការបរទេសកម្ពុជា ក្រោមប្រធានបទ «បរិយាបន្ន និងចីរ​ភាព» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និង​អនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍​ដ៏​សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញា​ចិត្តរួមគ្នា​របស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោត​លើប្រជាជនជាចម្បង។ […]

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចូលរួមសន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ នៅប្រទេសកាណាដា

Nisaiy KP May 25, 2025 25/05/2025

(កេប៊ិច)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម «សន្និសីទរដ្ឋមន្ត្រីវប្បធម៌ហ្វ្រង់កូហ្វូនីលើកទី៥ “5e Conference des Ministres de la Culture de la Francophonie”» ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ សន្និសីទលើកទី៥នេះ ជាឱកាសក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបទពិសោធន៍ និងឧត្តមានុវន្តន៍ផ្នែកនយោបាយវប្បធម៌ក្នុងយុគសម័យឌីជីថល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅតាមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានអញ្ជើញជាវាគ្មិនលើប្រធានបទ «ការអះអាងអំពីអធិបតេយ្យភាពវប្បធម៌នៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង៖ យុទ្ធសាស្រ្ត និងមធ្យោបាយដើម្បីឱ្យមជ្ឍដ្ឋានបច្ចេកវិទ្យានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងប្រកបដោយភាពស្វាហាប់ និងបរិយាប័ន្ន (Affirmer notre souveraineté Culturelle : stratégies et outils pour un environnement numérique francophone dynamique et inclusif.)»។ ឆ្លៀតក្នុងឱកាសចូលរួមក្នុងសន្និសីទនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី ម៉ាទីន ប៊ីរ៉ុង (Martine Biron) រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ […]

UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងបង្កើនវិធានការត្រួតពិនិត្យសារធាតុខុសច្បាប់តាមព្រំដែន

Nisaiy KP May 25, 2025 25/05/2025

(ចិន)៖ UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គបានធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងវាយតម្លៃពីការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីត្រីកោណមាសចូលក្នុងតំបន់ ព្រមទាំងដាក់ចេញនូវអនុសាសន៍បន្ថែម ដើម្បីបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន។ នេះបើតាមការឱ្យពី ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រាប់ឱ្យដឹងបែបនេះ ខណ:លោកដឹកនាំក្រុមការងារអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពនៃការចរាចរ ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំពីតំបន់ត្រីកោណមាសឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៥ ។ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់បន្ថែមថា ដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនឡាវ វៀតណាម និងចិននេះ ដឹកនាំដោយលោក BENEDIKT HOFMANN តំណាងស្តីទីប្រចាំតំបន់ របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រឹដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានសមាសភាពចូលរួមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេស ចំនួន៥ រួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ចិន និងក្រុមការងាររបស់ UNODC សរុបចំនួន ២៥រូប។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង៖‌ទី១. សិក្សាវាយតម្លៃការគំរាមកំហែង […]

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជា ដើម្បីបន្តនីតិវិធី

Nisaiy KP May 25, 2025 25/05/2025

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់បណ្តាញព័ត៌មាន។ បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។ លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី […]

នៅផ្លូវថ្មើរជើង Walk Street សប្តាហ៍នេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា (ឆ្នាំទេសចរណ៍កម្ពុជា-ចិន)

Nisaiy KP May 25, 2025 25/05/2025

(ភ្នំពេញ)៖ នៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដែលល្បីរហូតដល់ក្រៅប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោកនោះ ឥឡូវនេះ ក៏ទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដោយបានចាត់ទុកថា ផ្លូវ «ថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍ នៅរាជធានីភ្នំពេញ»។ នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅពេលចំនួនប្រជាពលរដ្ឋមកកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ (ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដែលក្នុងនោះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤-២៥ ឧសភា ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា (កម្ពុជា-ចិន) សំរាប់មហាជនទស្សនា នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា […]