ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង រំភើបជាមួយកំណើនភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាក និងអំពាវនាវប្រតិបត្តិករទេសចរណ៍ កុំតម្លើងថ្លៃផលិតផល

Naren May 17, 2025 17/05/2025

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញក្តីសោមនស្សរីករាយ ក្រោយបានឃេីញវត្តមានភ្ញៀវទេសចរយ៉ាងច្រេីនកុះករ មកកាន់ខេត្តកោះកុង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម ព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះន័ង្គល នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ កំពុងស្ថាបនាជិតរួចរាល់១០០%។ ក្នុងឱកាសនេះ លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមចូលរួមទទួលភ្ញៀវឲ្យបានល្អទាំងតម្លៃ សេវាកម្ម និងអនាម័យល្អ។ ដោយឡែក មន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យ តាមដាន ណែនាំ ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាននានា កុំឲ្យមានការតម្លេីងតម្លៃខ្ពស់ពេក ដោយត្រូវរក្សាតម្លៃដូចថ្ងៃធម្មតា ឬតម្លៃសមរម្យអាចទទួលយកបាន។ អភិបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងល្អប្រសេីរ។ លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអំណរព្រះគុណ អរគុណ ចំពោះព្រះសង្ឃ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង ដែលមានទឹកព្រះទ័យ ទឹកចិត្តល្អថ្លៃថ្លា ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក ដោយបានផ្តល់ទីកន្លែងស្នាក់នៅជូនភ្ញៀវទេសចរដោយឥតគិតថ្លៃ ស្របពេលផ្ទះសំណាក់ សណ្ឋាគារ រីសត […]

ព្រឹកនេះ កងទ័ពកម្ពុជា និងចិនជាង ២ពាន់នាក់ នឹងរួមគ្នាបើកសមយុទ្ធនាគមាស លើកទី៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

Liny Chan May 16, 2025 16/05/2025

(កំពង់ឆ្នាំង)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង ២០០០នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ នឹងចូលរួមលើទីលាន ដើម្បីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនេះជាសមយុទ្ធនាគមាស លើកទី៧ហើយ រវាងកងទ័ពទាំងពីរ នៅលើទឹកដីកម្ពុជា។ សមយុទ្ធនាគមាសនេះ គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ សមយុទ្ធនាគមាសឆ្នាំនេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ដើម្បីធានាឱ្យដំណើរការនៃការបើកសមយុទ្ធនាគមាស ប្រព្រឹត្តដោយរលូន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ […]

ចៅអធិការវត្តនៅប្រទេសថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទកិបកេងប្រាក់រហូតដល់៩លានដុល្លារ

Liny Chan May 16, 2025 16/05/2025

(បាងកក)៖ ប៉ូលិសនៅប្រទេសថៃ បានចាប់ខ្លួនព្រះចៅអធិការវត្តមួយអង្គ ក្រោមការចោទប្រកាន់ថា ព្រះតេជគុណអង្គនោះ បានកិបកេងលុយរហូតដល់៩លានដុល្លារ ដែលជាបច្ច័យបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមអ្នកស៉ើបអង្កេតមកពីទីភ្នាក់ងារ CIB បានចោទប្រកាន់ព្រះចៅអធិការវត្ត Rai ស្ថិតនៅជាយទីក្រុងបាងកក គឺព្រះតេជគុណ Phra Thammachiranuwat ពីបទកិបកេងយកលុយជាង៣០០លានបាត ឬស្មើនឹង៩លានដុល្លារអាមេរិក ចេញពីគណនីរបស់វត្ត រួចផ្ទេរចូលទៅគណនីផ្ទាល់ខ្លួន។ ក្រោយការតាមដានលំហូរប្រាក់ ក្រុមអ្នកស៉ើបអង្កេតបានរកឃើញ ដាននៃលុយមានប្រភពចេញពីវត្តខាងលើ នៅក្នុងបណ្តាញល្បែងស៉ីសងបៀអនឡាញខុសច្បាប់មួយ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សង្រ្គាជវត្តខាងលើនាពេលនេះ ត្រូវបានផ្សឹកហើយ ខណៈជនសង្ស័យម្នាក់ទៀត មានភេទស្រី ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយអាជ្ញាធរកំពុងស៉ើបថាតើ មានអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែរឬទេ។ ក្រោយកើតមានករណីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅប្រទេសថៃ បានលើកឡើងថា នាពេលក្រោយ ពួកគេនឹងបរិច្ចាគប្រាក់ទៅកាន់មន្ទីរពេទ្យ និងសាលារៀន ជាជាងវត្តអារាម ប៉ុន្តែខ្លះទៀតបានលើកហេតុផលថា មិនមែនព្រះសង្ឃទាំងអស់សុទ្ធតែអាក្រក់នោះឡើយ ចូរកុំវាយតម្លៃជារួម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ត្រូវជនអនាមិកយករូបថត ទៅបង្កើតតេលេក្រាមក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃក្រោមរូបភាពវិនិយោគ

Liny Chan May 16, 2025 16/05/2025

(ក្រចេះ)៖ មានជនអនាមិកបានប្រើគណនីតេឡេក្រាម Telegram ឈ្មោះ Mang Channy 157 ដោយបានយករូបថត របស់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ តាំងក្នុង ប្រូហ្វាល់ Profile របស់ខ្លួន ជាលក្ខណៈ ការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពី ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា។ ដើម្បីចៀសវាងការភ័ន្តច្រលំពីគ្រប់មជ្ឈដ្ឋាន សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ សូមបំភ្លឺដល់ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាធារណៈជន គ្រប់មជ្ឈដ្ឋានជ្រាបថា ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្ត ព្រះវិហារធំសសរ១០០ មានតេឡេក្រាមរបស់ខ្លួនគឺ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ដែលជាព្រះ នាមរបស់ព្រះអង្គផ្ទាល់។ ព្រះសិរីសម្ភារ៍បណ្ឌិត អេង […]

ជនជាតិភាគតិច នៅស្រុកវ៉ើនសៃ ស្នើសុំរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសេសាន្ត សម្រួលដល់ការធ្វើដំណើរ

Liny Chan May 16, 2025 16/05/2025

(រតនគិរី)៖ ប្រជាពលរដ្ឋច្រើនគ្រួសារជាពិសេសជនជាតិភាគតិច រស់នៅស្រុកវ៉ើនសៃ បានស្នើសុំរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេសេសាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។ បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជនជាតិភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជាកង់ ម៉ូតូ ពោលគឺកុំយកថ្លៃសេវាធ្វើដំណើររបស់សិស្សសាលាតែម្តង។ នេះជាការស្នើសុំរបស់បងប្អូនជនជាតិដើមភាគតិចដូចជាកាវ៉ែត, ព្រៅ, គ្រឹង, ទំពួន និងកាចក់ ដែលកំពុងរស់នៅឃុំប៉ាកកាឡាន់, ឃុំវ៉ើនសៃ និងឃុំកុកឡាក់។ ពួកគាត់ត្អូញត្អែពីការចំណាយច្រើនទៅលើដឹកជញ្ជូនទំនិញកសិកម្មទៅលក់លើទីផ្សារតាមរយៈម៉ូតូ តាមរថយន្តការឆ្លងកាត់ទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលឆ្លងដរទៅរៀននៅវិទ្យាល័យវីរៈជ័យនៅឯត្រើយម្ខាងទៀត។ លោកស្រី ផេង ចរិយា រស់នៅឃុំប៉ាក់កាឡាន់បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា គាត់តំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកម្រាមដៃ១០ សំណូមពរដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជាជួយសាងសង់ស្ពានបាឡេ ឫស្ពានឆ្លងកាត់ទន្លេសេសាន្តប្រវែងប្រមាណ៣០០ម៉ែត្រ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឲ្យបានប្រសើរឡើង។ លោកស្រីបន្តថា នៅពេលមានស្ពានប្រជាពលរដ្ឋធ្វើដំណើរទៅមកមានភាពងាយស្រួល កាត់បន្ថយការចំណាយលើការដឹកជញ្ជូនកសិផល ដំឡូងមី គ្រាប់ស្វាយចន្ទី សិស្សសាលាទៅរៀន និងការជួញដូរផលិតផលផ្សេងៗទៅកាន់ទីផ្សារ។ ទន្ទឹមនេះដែរ លោកស្រី ផេង ចរិយា បង្ហាញការជឿជាក់ថា បើនៅតំបន់នេះមានស្ពានឆ្លងកាត់ នឹងជួយបង្កើនភ្ញៀវទេសចរ ទៅកំសាន្តនៅតំបន់ឧទ្យានជាតិវិរៈជ័យ និងទីកន្លែងទេសចរណ៍ជាច្រើនទៀត ដែលជាស្នូលសេដ្ឋកិច្ច សម្រាប់រាជរដ្ឋាភិបាលទៅលើវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ សូមបញ្ជាក់ផងដែរថា […]

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើប្រជាពលរដ្ឋកុំញុះញង់ឱ្យមានការយល់ខុសលើវីដេអូកងកម្លាំងកម្ពុជាសិក្សានៅបរទេស ខណៈរវាងប្រទេសជាមិត្តតែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា ដើម្បីបទពិសោធ៍ថ្មីៗ

Liny Chan May 16, 2025 16/05/2025

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានស្នើប្រជាពលរដ្ឋកុំឆ្លៀត​ញុះញង់ និងបំផុសឱ្យមានការយល់ខុសនៅពេលឃើញវីដេអូកងកម្លាំងកម្ពុជា ទៅសិក្សានៅបរទេស ខណៈដែលរវាងប្រទេសជាមិត្ត តែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា ដើម្បីទទួលបានបទពិសោធ៍ថ្មីៗ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅខេត្តកណ្ដាល។ ចំពោះមុខអង្គពិធី សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្ដល់ការសហការគាំទ្រដល់ការបណ្ដុះបណ្ដាលកងទ័ព ក៏ដូចជាកងនគរបាលជាតិគ្រប់ជំនាញទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកន្លងទៅ បើនិយាយដោយឡែកគឺកងនគរបាលជាតិ។ ការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋសូមកុំធ្វើការញុះញង់ឱ្យមានការយល់ខុស ចំពោះរូបភាពឬវីដេអូរបស់កងកម្លាំងកម្ពុជាសិក្សានៅឯបរទេស។ ដោយសម្ដេចបវរធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ខ្ញុំឃើញមានការបង្ហោះសារផ្សេងៗហាក់ដូចជារសើបណាស់ នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជា ជាមួយនឹងប្រទេសជិតខាង…។ ពេលខ្លះឃើញនគរបាលជាតិយើងទៅធ្វើការបណ្ដុះបណ្ដាលនៅប្រទេសមួយ ចោទថាយើងក្លាយជាជាតិ(សាសន៍)នោះហើយ ដល់ឃើញជាតិនោះសិក្សាភាសាយើង ចោទថាគេត្រៀមមកត្រួតយើងហើយ គឹអត់មានទេ..ដូច្នេះសូមបងប្អូនកុំលាបពណ៌»។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថាសម្រាប់កងនគរបាលជាតិកម្ពុជា នៅតែជាកងនគរបាលជាតិកម្ពុជា ទោះបីជាទៅសិក្សាដល់ប្រទេសណាក៏ដោយ ព្រោះកងនគរបាលទាំងអស់គិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់

Liny Chan May 16, 2025 16/05/2025

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវតែច្បាស់លាស់លើ ការអនុវត្តច្បាប់។ ការណែនាំនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «សាលាត្រូវធានាស្ដង់ដារ ពេលចប់ចេញទៅបំពេញភារកិច្ចសម្របតាមស្ដង់ដារ ឬមូលដ្ឋានស្ថានភាពជាក់ស្ដែង ពិសេសមន្ដ្រីនគរបាលយុត្តិធម៌ ច្បាប់ និងការអនុវត្តច្បាប់ត្រូវច្បាស់លាស់ទៅលើកិច្ចការងារនេះ»។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណទៅកាន់បណ្ដាប្រទេសជាមិត្តទាំងអស់ រួមមានក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលឡាវ ដែលបានផ្ដល់ការសហការ គាំទ្រ ការបណ្ដុះបណ្ដាល កងទ័ព និងកងនគរបាលជាតិកម្ពុជាគ្រប់ជំនាញទាំងអស់ក្នុងរយៈកាលកន្លងទៅ។ ថ្លែងមុខអង្គពិធីទាំងមូល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ កងកម្លាំងនគរបាលជាតិគ្រប់រូប ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្មានការលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យវិស័យឯកជននោះឡើយ

Liny Chan May 16, 2025 16/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។ សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។ សម្តេចបានបន្តថា កាលពីឆ្នាំ១៩៩៥​ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ​ ហើយរដ្ឋជាម្ចាស់ដដែល​ គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលដែលជាអ្នកគ្រប់គ្រង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញនិយាយផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់ រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឲ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបាន មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «បើមានសូមឲ្យឯកសារហ្នឹងមកក្រែងខ្ញុំមិនដឹង។ ព្រោះមានតែ២នាក់ទេ ដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ […]

ស្ពានលេខ ២៨ ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់ ១០០% នឹងបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីពេលនេះតទៅ

Liny Chan May 16, 2025 16/05/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានសម្រេចវឌ្ឍនភាព​សាងសង់បាន១០០% នឹងបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅហើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងដូចនេះជា« ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥តទៅ ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។ លោក ផន រឹម បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ​ដ៏ត្រជាក់ស្រេប។ គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ Fresh News

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​បន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ​

Liny Chan May 16, 2025 16/05/2025

(ភ្នំពេញ)៖ ឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។ លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋាន​ដំបូងគេរបស់កម្ពុជា និងជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ​ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ​១៩៥៧ ​និងសម្ពោធដាក់ឱ្យដំណើរការទទួលអ្នកដំណើរផ្លូវអាកាស នៅថ្ងៃទី១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ ​ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺជាច្រកចូលអន្តរជាតិចម្បង និងជាព្រលានយន្តហោះដ៏សកម្មបំផុត នៅប្រទេសកម្ពុជា​ និងជាទីតាំងដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់វិស័យអាកាសចរណ៍កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនត្រឹមតែជាច្រកចូលសំខាន់របស់រាជធានីទេ ប៉ុន្តែថែមទាំងជាគន្លងសេដ្ឋកិច្ចសំខាន់ ក្នុងការនាំចេញ និងនាំចូលផលិតផល ព្រមទាំងជាគន្លងដឹកជញ្ជូន សម្រាប់រដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិជាច្រើន។ លើសពីនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិ និងថ្នាក់ដឹកនាំៗធំពីបណ្តាប្រទេសនានា រួមទាំងមហាអំណាចរបស់ពិភពលោកផងដែរ។ ​ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានដើមកំណើតនៃការចាប់ផ្តើមសាងសង់ដំបូង តាំងពីសម័យកាន់កាប់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដោយកាលនោះមានព្រលានយន្តហោះជាច្រើន រួមទាំងព្រលានយន្តហោះពោធិ៍ចិនតុងផងនោះ ត្រូវបានកសាងឡើងដោយការប្រើកម្លាំងពលកម្មបង្ខំ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣ ព្រះករុណា សម្តេចព្រះបាទ នរោត្តម […]