ព័ត៌មានជាតិ

ពិតជាអស្ចារ្យ ក្រុមម៉ូតូទឹកកម្ពុជា បំបែកកំណត់ត្រាមេដាយ ក្នុងជុំទី១ នៃព្រឹត្តិការណ៍ World Series និង Asian Championship នៅជប៉ុន

Liny Chan May 19, 2025 19/05/2025

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូជម្រើសជាតិកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ នៅក្នុងជុំទី១ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក និងទ្វីបអាស៊ី WGP#1 Water Jet World Series and Asian Championship ឆ្នាំ២០២៥ នៅទីក្រុង Osaka ប្រទេសជប៉ុន ក្រោយដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) ដ្បិតកាលពីឆ្នាំមុន កម្ពុជាឈ្នះត្រឹមមេដាយ ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) ប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានចែកជាការប្រកួតកម្រិតពិភពលោក សម្រាប់អត្តពលិកទូទៅ និងកម្រិតទ្វីបអាស៊ី សម្រាប់អត្តពលិកក្នុងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានកីឡាករវ័យក្មេងកម្ពុជា ៥រូបចូលរួមផងដែរ ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៦គ្រឿង ក្នុងនោះមាន៖ កីឡាករ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ជុំវិញទីតាំង «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក» ដើម្បីរៀបចំទិវាជាតិ នៃការចង់ចាំ

Liny Chan May 19, 2025 19/05/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក» ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើម្បីឲ្យការប្រារព្ធទិវាជាតិខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះ នឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្ញៀវទេសចរជនជាតិចិន ១២៦នាក់ បានមកដល់ព្រលានយន្តហោះកងកេង ក្នុងគោលដៅទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ

Liny Chan May 19, 2025 19/05/2025

(ព្រះសីហនុ)៖ ភ្ញៀវទេសចរជនជាតិចិនចំនួន១២៦នាក់ មកពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានមកដល់ប្រលានយន្តហោះ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងគោលដៅទស្សនាកម្សាន្ត តាមបណ្តារមនីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ។ ការមកដល់ភ្លៀវទេសចរ១២៦នាក់ នាពេលនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines ភ្ជាប់ជើងហោះហើរឡើងវិញមកកាន់ខេត្តព្រះសីហនុ។ នេះជាលំហូរទេសចរណ៍មួយ ដែលអាចបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុ មានវិស័យទេសចរណ៍រីកចម្រើនទាំងដីគោក និងទីកោះ ចំណែកហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែ ធ្វើឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ រីឯផ្លូវទឹក ក៏មានការដឹកជញ្ជូនតាមរយៈអូប័រទំនើប លឿន រហ័ស សុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុន GTVC SpeedBoat Cambodia របស់អ្នកឧកញ៉ា ទៀ វិចិត្រ មានភាពងាយស្រួលផងដែរ។ ទាំងនេះសុទ្ធតែគោលដៅសំខាន់ៗ ដែលអាចទាក់ទាញយកបេះដូងភ្ញៀវជាតិ អន្តរជាតិមកកាន់ខេត្តមួយនេះបាន ហើយក៏ស្របពេលខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានសម្រេច ឱ្យមានការសិក្សា និងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុង គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិ […]

រដ្ឋមន្ត្រី ហួត ហាក់ ស្នើរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ លើកផ្លាករមណីយដ្ឋានតាមដងផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវកាលបៃតង

Nisaiy KP May 18, 2025 18/05/2025

(មណ្ឌលគិរី)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍ នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការលើកឡើងរបស់ លោក ហួត ហាក់ ធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ស៊ាង សឿន ជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយ វិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី។ ជាពិសេស ពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងដោយរក្សាអត្តសញ្ញាណខេត្ត និងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ […]

តុលាការសម្រេចឃុំខ្លួនមន្ដ្រីនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបើករថយន្ដបណ្ដាលឱ្យបាត់បង់ជីវិត និងរបួស ក្រោយតំណាងអយ្យការចោទប្រកាន់

Nisaiy KP May 18, 2025 18/05/2025

(ភ្នំពេញ)៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ដែលបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឲ្យអ្នកដទៃបាត់បង់ជីវិត និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។ ការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នគរបាលឈ្មោះ ហ៊ុន ហែង ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិត, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី ២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង […]

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩​ បំប្លែងថ្មី, ការចាក់វ៉ាក់សាំងមាន​នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ តាមបណ្តារាជធានី-ខេត្តទាំង២៥

Nisaiy KP May 18, 2025 18/05/2025

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។ លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ លោកស្រី ឱ​ វណ្ណឌីន បានលើកឡើងថា ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និងនៅតាមតំបន់នៅលើពិភពលោក​ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ​ ស្តីពី «ការបង្កើនការការពារខ្លួន​ ពីការឆ្លងវីរុសកូវីដ-១៩» ចុះថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥​ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។ លោកស្រីបានបញ្ជាក់ទៀតថា «ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ […]

សមយុទ្ធនាគមាស ២០២៥ រវាងកងទ័ពកម្ពុជានិងចិន បានបើកជាផ្លូវការហើយ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

Naren May 17, 2025 17/05/2025

(កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ បានប្រារព្ធបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗផងដែរ។ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ “នេះជាលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន” នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន ដែលបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ ខណៈការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរនេះ មិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ ហើយពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានពង្រីកទំហំកាន់តែធំ ទាំងខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន, យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ។ នាយឧត្តមសេនីយ៍ […]

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, សមាជិកសភាសហរដ្ឋអាម៉េរិក សន្យាខិតខំជំរុញការវិនិយោគពីសហរដ្ឋអាម៉េរិកមកកម្ពុជា

Naren May 17, 2025 17/05/2025

(វ៉ាស៊ីនតោន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម,លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក។ កិច្ចចាប់ផ្តើមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបទៅលោកស្រី Beth Van Duyne អំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បន្ទាប់ពីដំណើរទស្សនកិច្ច​របស់លោកស្រី​​មកកាន់ប្រទេសកម្ពុជា​កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិង សហរដ្ឋអាម៉េរិក។ ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ លោកឧបនាយករដ្ឋមន្ត្រី […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បានបញ្ជូនទៅតុលាការនាព្រឹកនេះ និងបណ្ដេញចេញពីក្របខ័ណ

Liny Chan May 17, 2025 17/05/2025

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។ តាមរយៈផេកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។ សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និង មូលដ្ឋានចុះដល់កន្លែងកើតហេតុគឺ ចាត់ចែងឃាត់ខ្លួនអ្នកបង្ក (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។ សូមមហាជនជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ ពេលនេះ […]