ព័ត៌មានជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចុះឆែកឆេរផ្ទះឯកជនរបស់លោក Yoon Suk Yeol

Liny Chan April 30, 2025 30/04/2025

(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែមេសា បានដឹកនាំប្រតិបត្តិការចំឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol នៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើបទសង្ស័យជាច្រើនលើទំនាក់ទំនងរវាងគ្រួសាររបស់លោក និងគ្រូមន្តអាគមម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។ តាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉ាកល្បីមួយទៅឱ្យ ឈ្មោះ Jeon Seong-bae ក្រោយលោក Yoon ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ ដើម្បីធ្វើជាអំណោយឱ្យភរិយារបស់លោក Yoon គឺលោកស្រី Kim Keon Hee។ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏កំពុងផ្ទៀងផ្ទាត់ផងដែរលើការចោទប្រកាន់ពីការប្រគល់អំណោយទៅឱ្យឈ្មោះ Jeon Seong-bae និងថាតើអំណោយទាំងនោះពិតជាត្រូវបានប្រគល់បន្តទៅឱ្យ លោកស្រី Kim Keon Hee មែនដែរឬក៏យ៉ាងណា? លោក Yoon Suk Yeol […]

បដិមាព្រះនរាយណ៍ផ្ទុំ មកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានតាំងបង្ហាញនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង

Liny Chan April 30, 2025 30/04/2025

(បារាំង​)៖ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព «Angkor Royal Bronzes: Art of Divine» ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ មានវត្តមាននាពេលនោះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗ លើពិភពលោកចំនួន៧៤នាក់ផងដែរ។ សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះ ត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ ផ្សេងទៀតនាពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហគ្រាសកែច្នៃជលផលចំនួន៥ ត្រៀមខ្លួនសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប

Liny Chan April 29, 2025 29/04/2025

(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាខណៈពេលនេះមានសហគ្រាសកែច្នៃជលផលចំនួន ៥កន្លែង បាននិងកំពុងទទួលបានការសិក្សាពី ឌីជីសាន់តេ (DG SANTE)ធ្វើការពិនិត្យសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីវឌ្ឍនភាពការកែច្នៃផលជលផលនៅកម្ពុជា, លោក​ ពុំ សុថា បានមានប្រសាសន៍ថា ចំពោះការកែច្នៃជលផលនេះ យើងទើបតែចាប់ផ្ដើម បើទោះបីជាមានចំនួនតិចក៏ដោយ ប៉ុន្តែបានចេញលទ្ធផលជាវិជ្ជមានគួរឱ្យកោតសសើរ ខណៈដែលផលិតផលកែច្នៃជលផលរបស់សហគ្រាស បានលេចមុខមាត់នៅក្នុងទីផ្សារទំនើប។ សូមជម្រាបថា គិតមកត្រឹម៤ខែនៃឆ្នាំ២០២៥ មានសហគ្រាសចំនួន១៩កន្លែង ដែលទទួលបាននិម្មិតសញ្ញាបញ្ជាក់គុណភាពផលផលិតផលជលផលក្រោយប្រមូលផល (CQS) ហើយក្នុងនោះមានសហគ្រាសចំនួន ៣កន្លែង បាននាំផលិតផលកសិកម្មទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។ បន្ថែមពីនេះ សហគ្រាសចំនួន ៥ ក្នុងចំណោមសហគ្រាសទាំង១៩ បាននិងកំពុងសិក្សាជាមួយខាង​ DG SANTE ដើម្បីពិនិត្យលើលក្ខខណ្ឌមួយចំនួន ត្រៀមសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សារមន្ទីរបារាំង Guimet បើកពិព័រណ៍ «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះវិស្ណុផ្ទុំដ៏ធំ

Liny Chan April 29, 2025 29/04/2025

(ភ្នំពេញ)៖ សារមន្ទីរបារាំងឈ្មោះថាហ្គីមេ (Guimet) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ដែលផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំដ៏ធំ និងល្បីល្បាញ ដែលបានរកឃើញនៅប្រាសាទមេបុណ្យខាងលិច។ ពិព័រណ៍នេះ បើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិព័រណ៍នេះ មានរូបសំណាកបុរាណខ្មែរជាង២០០ ដោយក្នុងនោះរូបសំណាកសំរឹទ្ធចំនួន១២៦ បានខ្ចីក្នុងលក្ខខ័ណ្ឌយ៉ាងពិសេស ពីសារមន្ទីរជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យអ្នកទស្សនា បានឈ្វេងយល់តាមកាលប្បវត្តិនៃសិល្បៈធ្វើសំរឹទ្ធ ក្នុងប្រទេសកម្ពុជា ចាប់ពីសតវត្សទី៩ ដល់បច្ចុប្បន្ន។ សារមន្ទីរហ្គីមេ បានបញ្ជាក់ថា «នេះជាលើកដំបូង ដែលពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព (Royal bronzes of Angkor. An art of the divine) បង្ហាញពីស្នាដៃសំខាន់ៗនៃរូបសំណាកសំរិទ្ធខ្មែរ ដោយខ្ចីពីសារមន្ទីរជាតិកម្ពុជា និងមានស្រាប់នៅសារមន្ទីរ Guimet រួមទាំងព្រះវិស្ណុដ៏ល្បីល្បាញ ដែលយកពីប្រាសាទមេបុណ្យខាងលិច»។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងពិព័រណ៍នៅប្រទេសបារាំងនេះដែរ ក្រៅពីរូបចម្លាក់ព្រះវិស្ណុផ្ទុំដ៏ធំ […]

NEA សហការជាមួយ ស.ស.យ.ក និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» ដែលមានរយៈពេល ២ថ្ងៃ

Liny Chan April 29, 2025 29/04/2025

(ភ្នំពេញ)៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីល្ងាច នៅអគារ អង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ជាវេទិកាជួបជុំគ្នានៅមួយកន្លែងដោយផ្តល់ភាពងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ព្រមទាំងអ្នកស្វែងរកការងារ និងជាសិក្ខាសាលាចែករំលែក បទពិសោធ ការប្រឹក្សាយោបល់ការងារនិងអាជីព និងការត្រៀមខ្លួនចូលបម្រើការងារ ដោយមានវាគ្មិនដែល មានបទពិសោធច្រើនឆ្នាំក្នុងទីផ្សារការងារ។ ព្រឹត្តិការណ៍នេះ នឹងមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និង គ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗ ចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម កម្មសិក្សាការងារ និងផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ ដើម្បីទាក់ទាញយុវជនដែលកំពុងស្វែងរក ការងារធ្វើ ចូលរួមដាក់ពាក្យចូលបម្រើការងារ និងចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សានានាផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ […]

ប្រជាជនហ្វាំងឡង់ ធ្លាក់ទំនុកចិត្តខ្លាំងចំពោះការធានាសន្តិសុខរបស់ NATO ក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ

Liny Chan April 29, 2025 29/04/2025

(ហែលស៉ិនគី)៖ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ការស្ទង់មតិមួយបានបង្ហាញថា ទំនុកចិត្តរបស់ប្រជាជនហ្វាំងឡង់ ចំពោះការធានាសន្តិសុខពីសំណាក់អង្គការ NATO ដែលប្រទេសរបស់ពួកគេ បានចូលរួមជាសមាជិកកាលពី២ឆ្នាំមុននោះ គឺបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការស្ទង់មតិមួយធ្វើឡើងកាលពីខែមីនា ដោយសមាគមវេទិកាធុរកិច្ចនិងគោលនយោបាយហ្វាំងឡង់ ហៅកាត់ EVA បានបង្ហាញថា អ្នកចូលរួមស្ទង់មតិត្រឹម៣២ភាគរយប៉ុណ្ណោះ ដែលមានភាពជឿជាក់ថា ការធានាសន្តិសុខរបស់អង្គការ NATO មានប្រសិទ្ធភាពខ្លាំងរឹងមាំ ដែលអាចធានាបានថា នឹងគ្មានប្រទេសផ្សេងណាមួយ ហ៊ានប្រើកម្លាំងយោធាបំពានមកលើរដ្ឋជាសមាជិក ឡើយ។ EVA បាននិយាយថា ភាពជឿជាក់ចំពោះការធានាសន្តិសុខរបស់ NATO ឥឡូវលែងដូចមុនហើយ ហើយនៅពីក្រោយ ការប្រែប្រួលនេះ គឺការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក កាលពីខែមករា ខណៈប្រជាជនហ្វាំងឡង់ ហាក់មិនបានមើលរំលងនោះទេ ចំពោះសម្តីរបស់របស់លោក ត្រាំ ដែលថាប្រទេសជាសមាជិក NATO ទាំងឡាយណា ដែលមិនបង្កើន​ការចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ ប្រហែលជាមិនចាំបាច់ត្រូវទទួលបានការការពារ។ ទោះជាបែបនេះក្តី ប្រជាជនហ្វាំងឡង់ភាគច្រើន គឺ៦៦ភាគរយ […]

ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានអ្នកលឿង ត្រូវនគរបាលស្រុកពាមរក៍ ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ

Liny Chan April 29, 2025 29/04/2025

(ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ ភេទប្រុស នៅវេលាម៉ោង៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មការិនី មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ យករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូន បានទាន់ពេលវេលា។ បើតាមការឲ្យដឹងព័ត៌មានបឋម, គាត់ឈឺពោះខ្លាំង ក៏ជិះទៅដល់មណ្ឌលសុខភាពមួយ តែមណ្ឌលសុខភាពប្រាប់ថា ខ្វះសម្ភារណែនាំឲ្យគាត់ទៅពេទ្យបង្អែក ដោយទ្រាំពុំបានក៏ឈប់សម្រាលកូនតាមដងផ្លូវ។ បច្ចុប្បន្នកូនត្រូវបានជួយ សង្គ្រោះជោគជ័យ ប៉ុន្តែម្តាយនៅបន្តតាមដាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឆក់កាបូបជនជាតិឥណ្ឌូនេស៊ីនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងឣាវុធហត្ថចាប់បាន២នាក់ និងបញ្ជូនទៅតុលាការ

Naren April 29, 2025 29/04/2025

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនក្រុមជនល្មើសចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិឥណ្ឌូនេស៊ី នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ បានចុះដល់កន្លែងហេតុហើយ ឃាត់ជនសង្ស័យ២នាក់ មកសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់រួមមាន៖ *ទី១៖ ឈ្មោះ ឌឿម ដម ហៅម៉ៃ អាយុ១៨ឆ្នាំ*ទី២៖ ឈ្មោះ វី មករា ហៅ រ៉ា អាយុ១៧ឆ្នាំ។ ពួគគេស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ឌឿន ដម និងឈ្មោះ វី មករា បានសារភាពថា នៅវេលាម៉ោង ២០៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ខ្លួន […]

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំចំនួន២ ក្នុងខេត្តកណ្តាល

Naren April 29, 2025 29/04/2025

(កណ្តាល)៖ ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម លោកស្រី បណ្ឌិត ចាន់ សុទ្ធាវីលេខាធិការក្រុម និងលោកស្រី សួស សារ៉ាម សមាជិកាក្រុម និងអមដំណើរដោយទីប្រឹក្សា និងជំនួយការខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma អញ្ជើញចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមណ្ឌលសុខភាពប្រាសាទ ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ ជាកិច្ចចាប់ផ្តើមនៃអង្គពិធី តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានមានប្រសាន៍សំណេះសំណាល ដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និង លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​អំពាវនាវឱ្យជាពលរដ្ឋចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ​​ដើម្បីការរប្រើប្រាស់បានយូរ​ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​

Naren April 29, 2025 29/04/2025

(តាកែវ)៖ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ ដែលមាន តម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ​ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។​ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើផ្លូវ ឱ្យបាន​ច្រើន និងកាន់តែខ្វាត់ខ្វែងបន្ថែមទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស។ តែយ៉ាងនេះក្តី សម្តេចបវរធិបតីបានអំពាវដល់ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់ផ្លូវទាំងអស់ ​ទាំងអ្នកធ្វើដំណើរ ​​អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នា។ ​ ​ជាមួយគ្នានេះ សម្តេចបវរធិបតី ថែមទាំងអំពាវនាវដល់​ប្រជាពលរដ្ឋដែល​ចិញ្ចឹមសត្វពាហនៈ ​សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ​ ដែលបច្ចុប្បន្ននេះ បាន​បង្កឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនគូរឱ្យកត់សម្គាល់ ពោលគឺច្រើនជាងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៅទៀត។ ​ទន្ទឹមគ្នានេះ សម្តេចក៏អំពាវនាវឱ្យវិស័យឯកជន ធុរជន ទាញយកសក្តានុពលពីផ្លូវទាំងអស់នេះឱ្យបានច្រើន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត​​។ សូមជម្រាបថា ផ្លូវជាតិលេខ៤១ ៣១ និង៣៣ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ […]