ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​អំពាវនាវឱ្យជាពលរដ្ឋចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ​​ដើម្បីការរប្រើប្រាស់បានយូរ​ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​

Naren April 29, 2025 29/04/2025

(តាកែវ)៖ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ ដែលមាន តម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ​ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។​ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើផ្លូវ ឱ្យបាន​ច្រើន និងកាន់តែខ្វាត់ខ្វែងបន្ថែមទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស។ តែយ៉ាងនេះក្តី សម្តេចបវរធិបតីបានអំពាវដល់ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់ផ្លូវទាំងអស់ ​ទាំងអ្នកធ្វើដំណើរ ​​អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នា។ ​ ​ជាមួយគ្នានេះ សម្តេចបវរធិបតី ថែមទាំងអំពាវនាវដល់​ប្រជាពលរដ្ឋដែល​ចិញ្ចឹមសត្វពាហនៈ ​សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ​ ដែលបច្ចុប្បន្ននេះ បាន​បង្កឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនគូរឱ្យកត់សម្គាល់ ពោលគឺច្រើនជាងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៅទៀត។ ​ទន្ទឹមគ្នានេះ សម្តេចក៏អំពាវនាវឱ្យវិស័យឯកជន ធុរជន ទាញយកសក្តានុពលពីផ្លូវទាំងអស់នេះឱ្យបានច្រើន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត​​។ សូមជម្រាបថា ផ្លូវជាតិលេខ៤១ ៣១ និង៣៣ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ […]

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកទឹកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចុះឈ្មោះតាមថ្នាលឌីជីថល​ ខណៈបច្ចុប្បន្ននេះ ទទួលបានការចុះឈ្មោះ ជាង៥ម៉ឺននាក់

Naren April 29, 2025 29/04/2025

(ភ្នំពេញ)៖​ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល​ ខណៈគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស។ ​ការអំពាវនាវនេះ ធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់។ លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។ ​លោក ហែម វណ្ណឌី បានលើកឡើងថា «យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង»។​ យុទ្ធនាការផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខចុះឈ្មោះតាមថ្នាលឌីជីថល ​ដែលរៀបចំឡើងក្នុងខេត្តកំពង់ស្ពឺនាពេលនេះ​ គឺជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនេះ បានធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ​លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន […]

កម្ពុជា និងវៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួលពាណិជ្ជកម្ម ជំរុញគោលដៅពាណិជ្ជកម្មទ្វេភាគីឈានដល់ ២០ប៊ីលានដុល្លារ

Naren April 29, 2025 29/04/2025

(ហាណូយ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោក ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅរដ្ឋធានីហាណូយ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តយន្តការ ដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាពនិងពេញលេញ ជាពិសេសការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូក១ អាសិប និងកិច្ចសហប្រតិបត្តិការក្រោមអង្គការពាណិជ្ជកម្មពិភពលោក។ នាឱកាសនោះផងដែរ ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ២០២៥-២០២៦ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ដាក់ចេញដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ គោលដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លារ។ របាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា […]

ឯកឧត្តម ជា សុផារ៉ា ទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ពីរដ្ឋាភិបាលជប៉ុន

Naren April 29, 2025 29/04/2025

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun)។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេសប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising […]

ផ្លូវជាតិ ៣ខ្សែប្រវែងជាង ២០០គីឡូម៉ែត្រ ស្ថិតភាគនិរតី បានសាងសង់រួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃស្អែកនេះ

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១.៣៦គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងទៀតថាផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖ ១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧ គ.ម ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។ ៣៖ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។ គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ […]

អភិបាលរាជធានីភ្នំពេញ ចាត់ក្រុមការងារដឹកទឹកស្អាតជូនពលរដ្ឋរស់នៅក្នុងបុរី VIP ខណ្ឌដង្កោ ដែលខ្វះទឹកស្អាតប្រើប្រាស់

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់, នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅ ក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន ៣ថ្ងៃមកហើយ។ លោក ឆាយ វីរៈ បានឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការ ដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះ។ លោក ឆាយ វីរៈ បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋរស់នៅក្នុងបុរី […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន ២ម៉ឺនរៀលក្នុងម្នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ៣២នាក់ ពាក់ព័ន្ធបទល្មើស១៣ករណី ដែលបង្ក្រាបបាននាពេលកន្លងមក

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ ជនសង្ស័យ៣២នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស១៣ករណី មានឆក់, លួច, ក្លែងបន្លំឯកសារ និងអំពើជួញដូរមនុស្ស យកមកបង្ហាញមុខឲ្យសាធារណៈជនបានឃើញមុខជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌទាំង១៤ ដើម្បីស្រាវជ្រាវបង្ក្រាបរយៈពេល៣ថ្ងៃ គិតពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបសរុប១៣ករណី ឃាត់ខ្លួន៣២នាក់ (ស្រី៤នាក់) ជនជាតិបរទេសចំនួន ២នាក់។ ក្នុងនោះរួមមាន ឆក់៦ករណី, លួច៧ករណី, ហិង្សាមានស្ថានទម្ងន់ទោស២ករណី, ក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត១ករណី, គំរាមគំហែងសម្លាប់១ករណី, អំពើជួញដូរមនុស្ស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់១ករណី ដោយមានការចូលរួមពីការិយាល័យ ស្រាល, ខណ្ឌឬស្សីកែវ, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ខណ្ឌពោធិសែនជ័យ, ខណ្ឌចំការមន។ លោកឧត្តមសេនីយ៍ត្រី ប៊ុត […]

BYD បើកការដ្ឋានសង់រោងចក្រដំឡើងយានយន្តនៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣០លានដុល្លារ, ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមខ្ពស់ចំពោះវត្តមាន BYD នឹងទាក់ទាញក្រុមហ៊ុនធំៗរបស់ចិន និងប្រទេសផ្សេងទៀត

Liny Chan April 28, 2025 28/04/2025

(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះ វត្តមានរបស់ក្រុមហ៊ុន BYD Cambodia នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនធំៗ របស់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក ( BYD CAMBODIA CO., LTD. )នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យ ក្រុមហ៊ុន BYD ពិចារណាទាក់ទាញរោងចក្រ ដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ព្រមទាំងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមពីនេះ […]

កូរ៉េខាងជើង ទទួលស្គាល់ជាលើកដំបូងពីការបញ្ជូនទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន

Liny Chan April 28, 2025 28/04/2025

(សេអ៊ូល)៖ កូរ៉េខាងជើង បានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែមេសាថា ទាហានរបស់ទីក្រុងព្យុងយ៉ាង បានជួយដល់ទីក្រុងមូស្គូ ក្នុងការវាយដណ្ដើមយកទឹកដីដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់ Kursk ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការទទួលស្គាល់របស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានទទួលស្គាល់ដែរពីការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន ដែលត្រូវបានចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច បានរាយការណ៍ជាយូរមកហើយថាទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីនៅក្នុងតំបន់ Kursk កាលពីឆ្នាំមុន។ KCNA ក្នុងសេចក្ដីរាយការណ៍មួយបានបញ្ជាក់ ដូច្នេះថា «អង្គភាពចំណុះនៃកងកម្លាំងប្រដាប់អាវុធរបស់យើងបានចូលរួមនៅក្នុងប្រតិបត្តិការជាច្រើន ដើម្បីជួយរំដោះតំបន់ Kursk ស្របទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋនៃសាធារណប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង ឬ DPRK)»។ KCNA បន្ថែមថាការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការដាក់ពង្រាយកងទ័ពទៅជួយរុស្ស៉ី គឺធ្វើឡើងអនុលោមតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីជោគជ័យក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ទាំងស្រុង។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក […]