ព័ត៌មានជាតិ

ពិតជាអាសូរខ្លាំងណាស់! និស្សិតពេទ្យ២នាក់បងប្អូន ត្រូវឡានដឹកដីបុកស្លាប់នៅក្រុងកំពង់ចាម, គ្រួសារជនរងគ្រោះទទូចឲ្យនគរបាលខេត្តកំពង់ចាម តាមចាប់ជនបង្កមកដាក់ទោសឲ្យធ្ងន់ធ្ងរបំផុត និងសងសំណងឲ្យបានសមរម្យ

Naren April 5, 2025 05/04/2025

(កំពង់ចាម)៖ និស្សិតពេទ្យស្រី២នាក់ជាបងប្អូនបង្កើតឈ្មោះ ប្រាច ចន្ទ្រា និង ប្រាច ចិត្ត្រា ត្រូវរថយន្តបែនដឹកដីបុកស្លាប់យ៉ាងអាណោចអាធ័មបំផុត កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ពេលដែលពួកគេទាំង២នាក់ កំពុងឌុបគ្នាទៅរៀន តែមកដល់ពេលនេះទាំងរថយន្តបង្ក និងអ្នកបើករថយន្តមិនទាន់ត្រូវបានចាប់ខ្លួនបាននោះទេ។ នារីរងគ្រោះទាំង២នាក់ ដែលកំពុងស្ថិតក្នុងវ័យសិក្សារស់នៅភូមិក្រសាំងខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែពួកគេបានបន្តការសិក្សានៅសកលវិទ្យាល័យកំពង់ចាម ផ្នែកគ្រូពេទ្យ​ដោយបងស្រីរៀននៅឆ្នាំទី៣ និងប្អូនស្រីរៀននៅឆ្នាំទី២។ ពេលដែលពួកគេទាំង២នាក់ បងប្អូនកំពុងឌុបគ្នាទៅរៀននោះ ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបែនដឹកដីធន់ធំបើកមកបុក និងកិនពីលើទាំងពីរនាក់យ៉ាងអាណោចអាធ័មជាទីបំផុត។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ ក៏ត្រូវបានគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេបានឡើយ ពោលមជ្ជរាជនៅតែឆក់យកអាយុជីវិតពួកគេទាំង២នាក់ ដោយគ្មានក្តីមេត្តានោះទេ។ តាំងពីថ្ងៃកើតហេតុទី២៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មិនទាន់រកឃើញរថយន្តបង្ក និងអ្នកបើក រថយន្តបង្កនៅឡើយទេ បើទោះបីជាមន្ត្រីនគរបាលចរចរណ៍ទាំងនោះ មានភស្តុតាងជាកាមេរ៉ាសុវត្ថិភាព មានសាក្សីបានឃើញផ្ទាល់ និងបានឆ្លើយបំភ្លឺក្នុងហេតុការណ៍នោះក៏ដោយ។ បើតាមសាក្សី និងការឆ្លើយបំភ្លឺនានា បានបង្ហាញថា រថយន្តបង្កពាក់ស្លាកលេខស្វាយរៀង 3A-1660 […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានកោះមួយចំនួនត្រូវបានដកហូត​​ពីវិស័យឯកជន បន្ទាប់ពីមិនមានសកម្មភាពអភិវឌ្ឍន៍ 

Naren April 5, 2025 05/04/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានកោះមួយចំនួនត្រូវបានដកហូត​​ពីវិស័យឯកជន បន្ទាប់ពីស្នើសុំអាជ្ញាប័ណ្ណហើយទុកចោល​មិនមានសកម្មភាពអភិវឌ្ឍន៍ នឹងបានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ធ្វើការវាយតម្លៃឡើងវិញ និងបែងចែកកំណត់ឱ្យបានច្បាស់លាស់ សម្រាប់កោះណាទុកឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍន៍ ហើយកោះណាទុកសម្រាប់ធ្វើ​ជាទីតាំង​​សាធារណៈសម្រាប់វិស័យការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវនេះដល់ពេលដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ចាប់ផ្តើមវាយតម្លៃឡើងវិញទៅលើកោះខ្លះ ដែលគាត់សុំអាជ្ញាប័ណ្ណហើយទុកចោល ចឹងកន្លងទៅគឺមានធ្វើការវាយតម្លៃ និងដកយកមកវិញ ប៉ុន្តែដកហើយប្រាកដជាមានអ្នកផ្សេងសុំហើយ ចឹងយើងគិតឱ្យហើយទៅកន្លែងណាដែលដកហើយទុកសម្រាប់កងទ័ពជើងទឹក សម្រាប់មូលដ្ឋានការពារ​របស់យើងរយៈពេលវែង»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បន្ទាប់ពីយើងគិតគួរពីការទុកកោះសម្រាប់មូលដ្ឋានការពារជាតិរបស់យើងហើយ យើងក៏ត្រូវគិតគូរទុកកន្លែងផ្សេងៗទៀត​ដើម្បីឱ្យវិស័យឯកជនធ្វើការ​វិនិយោគ ឫសម្រាប់ប្រជាពលរដ្ឋរស់នៅផងដែរ ដែលនេះគឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការគិតគួរបែងចែងដូចនេះ ព្រោះយើងមិនអាចគិតគូរតែពីកងទ័ព អត់គិតពីកំណើននៃតម្រូវការសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋនោះទេ ដូចនេះការកំណត់ទីតាំង ការកំណត់ការប្រើប្រាស់ដី គឺជាកិច្ចការចាំបាច់ដែលយើងត្រូវគិតគូរទុកជាមុន។ ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម 

Naren April 5, 2025 05/04/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាកមន៍នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងពិធីសម្ពោធនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ដូចខ្ញុំប្រកាសមិញហ្នឹង ចាប់ពីថ្ងៃនេះទៅដែលយើងបើកដំណើរការជាផ្លូវការហើយ រាល់ការហ្វឹកហ្វឺនជាមួយប្រទេសជាមិត្ត ភាគីណាទាំងអស់ ដែលជាកងទ័ពជើងទឹក នឹងត្រូវអនុញ្ញាតឱ្យចូលមក យើងមានទាំងផែឱ្យនៅ និងមានកន្លែងឱ្យស្នាក់់នៅថែមទៀត»។ សម្តេចបានបន្តថា «យើងអត់មានលាក់ទេ ជាឱកាសពង្រឹងអធិបតេយ្យភាព មិត្តភាព សាមគ្គីភាពរវាងកម្ពុជាជាមួយប្រទេ​សទាំងអស់ រួមទាំងវិស័យការពារជាតិរបស់យើង ផ្អែកលើសាមគ្គី និងការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក»។ បើតាមសម្តេចបវរធិបតី, រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ លើកលែងតែករណីបន្ទាន់ ដែលត្រូវការសង្គ្រោះ។ នាវាយោធាទាំងអស់សុទ្ធតែអាចចូលមកបាន លើកលែងតែនាវាដែលលើសចំណុះដែលកំពង់ផែកម្ពុជា មិនអាចទ្រទ្រង់បាន។ សម្តេចបានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្តេចបានលើកឡើងថា […]

អាជ្ញាធរជាតិអប្សរា ណែនាំឱ្យម្ចាស់គណនី Nina Daily សុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូ ប្រើប្រាស់សម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត

Naren April 5, 2025 05/04/2025

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និងសុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូ ដែលប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ គណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា សូមសម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិ ដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែ ជាកេតនភណ្ឌជាតិ អត្តសញ្ញាណជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់គាត់ គឺជាទង្វើប្រាសចាក ទាំងតម្លៃបេតកកភណ្ឌ […]

ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកស្រី សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ លោកស្រី […]

ករណីប្លន់រថយន្ដលើផ្លូវល្បឿនលឿន៖ តុលាការសម្រេចចោទប្រកាន់មនុស្ស៣នាក់, ២នាក់ឃុំខ្លួនដាក់ពន្ធនាគារ និងម្នាក់ទៀតដែលភ្ជង់ប្ល-ន់រថយន្ដអ្នកដំណើរ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវចាប់ខ្លួន

Liny Chan April 4, 2025 04/04/2025

(កណ្ដាល)៖ ករណីប្លន់រថយន្ដអ្នកដំណើរនៅលើផ្លូវល្បឿនលឿន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅនោះ ត្រូវបានតំណាងអយ្យការ និងចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ ចំនួនជនសង្ស័យដែលមានខ្លួន២នាក់ និងម្នាក់ទៀតដែលបន្ដរត់គេច ហើយកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលជាជនដៃដល់ផ្ទាល់ធ្វើសកម្មភាពភ្ជង់ប្លន់រថយន្ដអ្នកដំណើរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង ខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦២ អ.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានជនត្រូវចោទចំនួន៣នាក់៖ *១៖ ឈ្មោះ លី រតនា អាយុ៣២ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ […]

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS ដ៏ល្បីរបស់កូរ៉េខាងត្បូង ចូលជួបភាក្សាការងារដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្តរួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) ដ៏ល្បីរបស់កូរ៉េខាងត្បូង និងក្រុមហ៊ុន ឋានន្តរ វរ្ម័ន ឌីជីថល ២១.ឯក ចូលជួបសំដែងការគួរសម និងភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះរវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងតំណាងទូរទស្សន៍ SBS (Seoul Broadcasting System) គឺធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីលទ្ធភាពផលិតកម្មវិធីបែបកម្សាន្ត រួមគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK) ដើម្បីបម្រើអារម្មណ៍ដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជំនួបសំដែងការគួរសមជាមួយលោក នេត្រ ភក្ត្រា នឹងបង្កើតនូវកាលានុវត្តភាពសម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការសហការលើវឌ្ឍនភាពបន្ថែមទៀតនៃច្បាប់វិសោធនកម្មសម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនីយកម្មរបស់ក្រសួងព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត ឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២០

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ លោកស្រីទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំរៀបចំពិធីប្រឡង​ជ្រើសរើស​​សមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២០ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សាព្រះមហាព្រហ្មមុនី ទូច សាទរ ព្រឹទ្ធបុរស ព្រះរតនសត្ថា សែម សុវាសនា ព្រឹទ្ធបុរសលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក ក្នុងព្រះបរមនាមសម្តេចព្រះសាកលវិទ្យាធិការលោក កាន់ សុខុម សាកលវិទ្យាធិការរង លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរង គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យជាច្រើនរូបទៀត។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានបេក្ខជនប្រឡងសរុបចំនួន ១៨០០រូប (បព្វជិត ចំនួន១០៥អង្គ, ប្រុស ចំនួន៧៣២នាក់, ស្រីចំនួន ៩៦៣នាក់) លើឯកទេសចំនួន […]

ជនជាតិកាមេរ៉ូន ដែលចាប់ជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវនៅកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អាំង ចិន្ដា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ ដែលបានធ្វើសកម្មភាពជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនជាតិកាមេរ៉ូននេះ ត្រូវឃុំខ្លួនពីបទ «ចាប់បង្ខាំងដោយខុសច្បាប់, បទឆបោក និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម»។ សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ហើយបក្ខពួកមួយចំនួនទៀត បាននិងកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីបទឆបោក និងចាប់បង្ខាំង (ជំរិតទារប្រាក់) បានកើតហេតុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Poulo Wai Hotel & Apartment ដែលមានឈ្មោះ NOUTTHAVONG KHOUN ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិឡាវ។ […]

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ស្ងាត់, ទំនិញកម្ពុជាមិនបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ

Liny Chan April 4, 2025 04/04/2025

(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រកាសដំឡើងពន្ធលើទំនិញ លើផលិតផលកម្ពុជា របស់អាមេរិក។ ជាមួយគ្នានេះ សមាគមបានអះអាងថាខ្លួននឹងបន្តធ្វើការវិភាគពីផលប៉ះពាល់នេះ និងធ្វើការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយនានា តាមដែលអាចធ្វើទៅបាន។ ក្នុងសេចក្តីប្រកាសព័ត៌មានេះ សមាគម TAFTAC មានសេចក្តីថ្លែងការណ៍ចំនួន៥ចំណុច ដូចខាងក្រោម៖ ១៖​ សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។ ២៖ ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេស ដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៥% ។ ៣៖ សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សា និងចរចាគ្នា។ ៤៖ សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាន […]