ព័ត៌មានជាតិ

ក្រសួងអប់រំ ច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់កម្ពុជាលេខរៀងទី១២០ ដែលមិនត្រឹមត្រូវតាមបែបវិទ្យាសាស្ដ្រ និងមិនអាចទទួលយកបាន, ១០ឆ្នាំចុងក្រោយវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្នុងលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ផ្ទុយពីការចោទប្រកាន់នេះ ក្រសួងអប់រំ បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមានដែលទាមទារឲ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្ន ដើម្បីបន្តពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត។ ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួង នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។ តាមសេក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន គឺការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ក្រសួងការងារនឹងចាត់វិធានការ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផាកពិន័យចំពោះ បុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។ បន្ថែមពីនេះ ក្រសួងការងារក៏សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕ ខាងក្រោមនេះ ជាសេក្ដីជូនដំណឹងរបស់ ក្រសួងការងារ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខរយៈពេល ១សប្តាហ៍ សម្រាប់ជនរងគ្រោះរញ្ជួយដី

Liny Chan March 31, 2025 31/03/2025

(ណៃពិដោ)៖ នៅថ្ងៃចន្ទ ទី៣១ ខែមីនា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសរយៈពេលកាន់ទុក្ខទូទាំងប្រទេស ១សប្តាហ៍ សម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយផែនដី ដែលបានផ្តាច់ជីវិតមនុស្សលើស ១៧០០នាក់។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា បាននិយាយថា រយៈពេលកាន់ទុក្ខផ្លូវការ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមេសា ដោយទង់ជាតិ នឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាល។ ភ្លាមៗ ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិតរហូតដល់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ បានប្រកាសដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកជំនួយពីអន្តរជាតិ។ មកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់ និងប្រទេសច្រើនផ្សេងទៀត បាននាំគ្នាស្ទុះស្ទាជួយផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជា​បញ្ជូនក្រុមសង្រ្គោះ មកជួយមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់លើស១៧០០នាក់ នៅមីយ៉ាន់ម៉ា មានមនុស្សរងរបួស៣៤០០នាក់ និងបាត់ខ្លួនជាង ៣០០នាក់ផ្សេងទៀត។ មិនតែប៉ុណ្ណោះ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាខាងលើ ក៏បានបង្កការញ័ររញ្ជួយដល់ប្រទេសក្បែរខាងផងដែរ ជាពិសេសប្រទេសថែ ដែលមានមនុស្សស្លាប់យ៉ាងហោច១៧នាក់​ និងនៅបន្តបាត់ខ្លួនរាប់សិបនាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរជាតិអប្សរា សម្រេចដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

Liny Chan March 31, 2025 31/03/2025

(សៀមរាប​)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ឡើងវិញ ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឯផ្លូវដី ដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរា នឹងប្រើប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុល នៅប្រាសាទអង្គរវត្ត ព្រមទាំងករណី ចាំបាច់ផ្សេងៗទៀតប៉ុណ្ណោះ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា ១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ថ្លែងប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News។ សូមជំរាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា ដើម្បីចូលរួមជួយសង្រ្គោះជនរងគ្រោះដោយគ្រោះរញ្ជួយដីផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ១,៧០០នាក់ និង៣,៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ គ្រោះរញ្ជួយដីនេះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា (Air Quality Index) គឺ «ល្អណាស់»

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.៨៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព័ត៌មានលម្អិត៖ ឆ្លងចរន្តអគ្គីសនីឆេះផ្ទះពលរដ្ឋផ្ទះអស់៤ខ្នងទាំងស្រុង និងរោលជញ្ជាំង៧ខ្នង នៅខណ្ឌឬស្សីកែវ, សមត្ថកិច្ចប្រើប្រាស់ទឹក២៣ឡាន ទើបពន្លត់បានទាំងស្រុង

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤ឡាន […]

រដ្ឋមន្រ្តី ហួត ហាក់ ចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានឲ្យមានភាពរីកចម្រើន

Nisaiy KP March 30, 2025 30/03/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។ ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ។ សូមជម្រាបថា រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ។ ទឹកនេះ ចេញមកពី៦ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក […]