ព័ត៌មានជាតិ

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ត្រូវបានលើកពេលទៅថ្ងៃទី១៣-១៤ ខែមេសា

Naren March 29, 2025 29/03/2025

(ភ្នំពេញ)៖ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈ​កម្មាធិការជាតិរៀបចំ​ពិធី​បុណ្យជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជ​ពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាង​ជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ សម្ដេចមហាមន្ត្រី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»។ សម្ដេចមហាមន្ត្រី បានបន្តថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។ សម្ដេចមហាមន្ត្រី ជឿជាក់ថា «ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំក្រសួង ស្ថាប័នរបស់រដ្ឋរៀបចំការកំណត់ និងអនុវត្តមុខងារឱ្យច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ

Naren March 29, 2025 29/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើក​លែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្ត​មុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។ យោងតាមសារាចរធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានគូស​បញ្ជាក់​ថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាល​កិច្ច និងការ​ធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប ប្រកប​ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជ​រដ្ឋាភិបាលបាន​កំណត់​អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជា​ជាងពង្រីក» ដើម្បី​ធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាព​ខ្ពស់។ ការណែនាំនេះ ក៏បានយោងលើលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគ​មុខងារ និងរចនា​សម្ព័ន្ធ​ក្រសួង ស្ថាប័ន និងស្មារតីនៃកិច្ចប្រជុំលើកទី៣ របស់​គណៈកម្មាធិការ​ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.រ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០​២៥ ផងដែរ។ ក្នុងសារាចរនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួង ស្ថាប័នរដ្ឋ ត្រូវកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ […]

មីយ៉ាន់ម៉ា ប្រកាសភាពអាសន្ននៅតំបន់ចំនួន ៦ ក្រោយគ្រោះរញ្ជួយដី និងអំពាវនាវរកជំនួយពីអន្តរជាតិ

Liny Chan March 28, 2025 28/03/2025

(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសភាពអាសន្ននៅតំបន់ចំនួន៦ និងបានអំពាវនាវរកការផ្តល់ជំនួយមនុស្សធម៌ពីអន្តរជាតិ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ បានវាយប្រហារប្រទេសអាស៊ានមួយនេះ ហើយជះឥទ្ធិពលញ័ររញ្ជួយដល់បណ្តាប្រទេសក្បែរខាង ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ធ្វើដំណើរចុះទៅដល់មន្ទីរពេទ្យមួយកន្លែង នៅរដ្ឋធានីណៃពិដោ ជាទីដែលអ្នករងរបួសទាំងឡាយ កំពុងទទួលការសង្រ្គោះព្យាបាល ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់ Mandalay ភាគកណ្តាលប្រទេស។ យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គឺនៅរសៀលថ្ងៃសុក្រនេះ រញ្ជួយដីមួយកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ជាទីដែលមានមនុស្សរស់នៅ១.២លាននាក់ ក្នុងជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដី ហើយប៉ុន្មាននាទីក្រោយមក ក៏មានរញ្ជួយដីមួយទៀតកម្រិត៦.៤រ៉ិចទ័រ កើតឡើងចំតំបន់ដដែល។ គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតែមិនទាន់ផ្តល់ព័ត៌មានបឋម អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួសនៅឡើយទេ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការចែកចាយរូបភាពក៏ដូចជាវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម គ្រោះរញ្ជួយដីខាងលើ បានធ្វើឱ្យអគារជាច្រើនដួលរលំ ហើយបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំង​ស្ពាន និងផ្លូវថ្នល់។ […]

ក្រសួងការងារ បង្ហាញលេខទូរស័ព្ទ ៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយពាក់ព័ន្ធការរញ្ជួយដី

Liny Chan March 28, 2025 28/03/2025

(ភ្នំពេញ)៖ ក្រោយមានឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសលេខទូរសព្ទចំនួន៤ខ្សែ សម្រាប់ពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងដើម្បីសុំជំនួយ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖ * លេខ 094 092 5905, 094 416 558* លេខ 083 545 7788 (លោក ឈឹម វិបុល)* លេខ 062 089 8918 (លោក សម្ផស្ស)* លេខ 092 299 0133 (កញ្ញា ចន្ថា)។ បើតាមព័ត៌មានបឋម នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ […]

ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងតាមដានស្វែងរកព័ត៌មានលម្អិតពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលបាក់រលំ ដោយសារគ្រោះរញ្ជួយដី

Liny Chan March 28, 2025 28/03/2025

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ បានជូនព័ត៌មានបឋម ពាក់ព័ន្ធនឹងករណីគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួននៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ ។ បើតាមការបញ្ជាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជម្លៀស។ ក្រសួង និងស្ថានទូត នឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖ – លេខ 094 092 5905, 094 416 558 – លេខ 083 545 […]

អាជ្ញាធរថៃ ថាកម្មករ ៤៣នាក់ ជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី

Liny Chan March 28, 2025 28/03/2025

(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា អគារខ្ពស់១ខ្នងកម្ពស់៣០ជាន់ ដែលស្ថិតក្រោមការសាងសង់ សម្រាប់បម្រើជា​ការិយាល័យរដ្ឋាភិបាល បានដួលរលំនៅទីក្រុងបាងកក នាថ្ងៃសុក្រនេះ ហើយធ្វើឱ្យជាប់ខ្លួនកម្មករចំនួន៤៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ អគារខាងលើស្ថិតក្នុងសង្កាត់ Chatuchak ភាគខាងជើងទីក្រុងបាងកក បានដួលរលំទាំងស្រុងតែម្តង ក្នុងពេលមួយពព្រិចភ្នែក បន្ទាប់ពីប្រទេសថៃ បានទទួលរងការញ័ររញ្ជួយ ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំត្រង់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីថៃ នៅវៀតណាមឯណោះ ក៏បានទទួលរងអារម្មណ៍ញ័ររង្គើដូចគ្នាផងដែរ។ គួរបញ្ជាក់ថា ដោយឡែក ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬក៏មនុស្សបាត់បង់ជីវិតនៅឡើយទេ ជាពិសេសនៅក្នុងមីយ៉ាន់ម៉ាផ្ទាល់។ បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចរញ័រកណ្តាល នៃគ្រោះរញ្ជួយផែនដីខាងលើ គឺស្ថិតនៅចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ដែលមានមនុស្សរស់នៅ១.២លាននាក់ ភាគកណ្តាលមីយ៉ាន់ម៉ា និងមានជម្រៅត្រឹម១០គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះ ដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅភ្នំពេញ និងក្រុងព្រះសីហនុ សង្ស័យជះឥទ្ធិពលពីការរញ្ជួយដីនៅមីយ៉ាន់ម៉ា និងបាងកក

Liny Chan March 28, 2025 28/03/2025

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មកទល់ពេលនេះកំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយសង្ស័យជះឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអះអាងថា នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់នៅប្រទេសជិតខាង។ យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី គន់ គីម នឹងបញ្ជាក់ពីហេតុការណ៍ ក្រោយទទួលបាន និងមានការវាយតម្លៃនៃការរញ្ជូយនេះ។ សូមជម្រាបថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ […]

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង នៅស្រុកស្នួល ដោយដកហូតបានវត្ថុតាងសាច់សត្វព្រៃមួយចំនួនធំ

Liny Chan March 28, 2025 28/03/2025

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខុសច្បាប់១កន្លែង ស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ដោយរឹបអូសបានសាច់សត្វព្រៃខុសច្បាប់មួយចំនួន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុក និងលក់សត្វព្រៃខាងលើនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ក្រោយការចុះឆែកឆេរសមត្ថកិច្ច បានដកហូតសាច់ឈ្លូស ១០គីឡូ, សាច់ប្រើស ១៨គីឡូ, សាច់ជ្រូកព្រៃ ២៣គីឡូ, ចាបស្រូវ ១០០ក្បាល, ស្នែងឈ្លូស, កន្ទុយក្រងោក និងទទារស់។ ចំណែកឯជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបញ្ជូនមកសាកសួរតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ៧៣លានដុល្លារ ដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា

Liny Chan March 28, 2025 28/03/2025

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងផ្តល់ថវិកាចំនួន ៧៣លានដុល្លារ ក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី សម្រាប់ជនភៀសខ្លួនរ៉ូហ៉ិងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce គូសបញ្ជាក់ថា «ជំនួយផ្នែកស្បៀងអាហារ និងអាហារូបត្ថម្ភ តាមរយៈ WFP នឹងផ្តល់ជាស្បៀងអាហារ និងអាហារូបត្ថម្ភចាំបាច់សម្រាប់មនុស្សជាងមួយលាននាក់។ វាមានសារៈសំខាន់ ដែលដៃគូអន្តរជាតិរបស់យើងត្រូវចូលរួម ក្នុងការងារសង្គ្រោះអាយុជីវិតមនុស្ស»។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដោយបានរួមចំណែកជិត ២.៤ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៧។ ប៉ុន្តែការផ្អាកមូលនិធិដើម្បីពិនិត្យឡើងវិញ ក្រោយលោក ត្រាំ ឡើងកាន់តំណែងនាខែមករា បានបង្ខំឱ្យមន្ទីរពេទ្យយ៉ាងតិច ៥ត្រូវកាត់បន្ថយសកម្មភាពរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូន​ឯកឧត្តម​ អ្នកឧកញ៉ា ​ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ជាកិច្ចបច្ចាមរណៈ

Liny Chan March 28, 2025 28/03/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿង​ឥស្សរិយយសចំនួន៣ ជូន​ឯកឧត្តម​ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ​ជាកិច្ចបច្ចាមរណៈ។ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖ ទី១៖ មុនីសារាភណ័្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៏ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏ទី៣៖ សម្ដេច​ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ​មុនីវង្ស​កុសុម:នារីរត្ន័​ថ្នាក់ មហាសេរីវឌ្ឍន៏៕ ផ្ដល់សិទ្ធិដោយ៖ Fresh News