ព័ត៌មានជាតិ

ចាប់ និងឃុំខ្លួនម្ចាស់ប្រេន «សម្រស់ធារ៉ា» នៅខេត្ដពោធិ៍សាត់ ករណីផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត

Liny Chan March 15, 2025 15/03/2025

(ពោធិ៍សាត់)៖ ម្ចាស់ប្រេន «សម្រស់ធារ៉ា» ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ខ្លួន និងត្រូវបានតុលាការខេត្តពោធិ៍សាត់ ដេញដីកាឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ កម្លាំងនគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ និងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីពេលកន្លងទៅ ម្ចាស់ប្រេនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅខេត្តស្វាយរៀង និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនចាប់ពលរដ្ឋខ្លួនឱ្យប្រទេសដទៃនោះឡើយ

Liny Chan March 15, 2025 15/03/2025

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសច្បាស់ៗថា​ កម្ពុជាមិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃនោះឡើយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីននោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា កម្ពុជាប្រកាសដាច់ខាត មិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃ នេះគឺជារឿងមួយ ហើយរដ្ឋធម្មនុញ្ញហាមឃាត់ ហាមឃាត់ដកសញ្ជាតិ ហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស ប៉ុន្តែរឿងហ្វីលីពីន រឿងមួយផ្សេង ខ្ញុំអត់លូកលាន់នោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កុំមកប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ ឱ្យសោះ ហើយសម្រាប់យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ គឺនៅតែបន្តអត់ដកថយនោះទេ ងើបចេញពីកន្លែងណា គឺចាប់នៅកន្លែងនោះមិនឱ្យរួចខ្លួននោះទេ។ ជាមួយនឹងរឿងប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​ឥលូនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា […]

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសជំហរគោរពច្បាប់អន្ដរជាតិ ក្នុងការចរចាដោយសន្ដិវិធីជាមួយភាគីដទៃ, តែត្រៀមលក្ខណៈគ្រប់ពេលក្នុងការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ បើមានការបំពានណាមួយ

Liny Chan March 14, 2025 14/03/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសជំហរក្នុងការចរចាដោយសន្ដិវិធីជាមួយភាគីដទៃ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា ប៉ុន្ដែមិនឱបដៃឈរមើលបើសិនមានការបំពាន ដោយកម្លាំងប្រដាប់អាវុធណាមួយនោះទេ ពោលកម្ពុជាត្រៀមកម្លាំងប្រដាប់អាវុធជានិច្ច ក្នុងការឆ្លើយតបត្រឡប់ទៅវិញគ្រប់ពេល។ ប្រសាសន៍ប្រៀបដូចបទបញ្ជាដ៏អង់អាចមុតមាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈវេទិកាសាធារណៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «របៀបរបបយើង (រាជរដ្ឋាភិបាលកម្ពុជា) ធ្វើការក្នុងនាមជារាជរដ្ឋាភិបាល ការការពាររបស់យើង គឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្ដិវិធី ប្រើមូលដ្ឋានច្បាប់ ការចរចា ការទូតរបស់យើង ច្បាប់អន្ដរជាតិ ប៉ុន្ដែត្រៀមលក្ខណៈគ្រប់ពេល បើសិនជាមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីឈ្លានពានទឹកដីកម្ពុជា កម្ពុជារក្សាសិទ្ធិដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ប្រើប្រាស់គ្រប់មធ្យោបាយទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំសូមបញ្ជាក់បន្ថែមទៀត»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បញ្ហាទឹកដី រាជរដ្ឋាភិបាលកម្ពុជា មិនដែលបាន​ព្រងើយ​កន្តើយនោះឡើយ។ ជាក់ស្តែងឆ្នាំ២០០៨ រាជរដ្ឋាភិបាល មិនបានស្រែកនោះទេនៅតាមបណ្ដាញសង្គមនោះទេ តែកម្ពុជាបានឆ្លើយតបដោយកម្លាំងប្រដាប់អាវុធភ្លាមៗ នៅពេលភាគីថៃបានប្រើប្រាស់កម្លាំងប្រដាប់អាវុធដោយបំពាន ចូលមកឈ្លានពានទឹកដីកម្ពុជា។ ឆ្លើយតបជាមួយបញ្ហាដែលកំពុងឡើងកម្ដៅ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចកាត់បន្ថយពន្ធកាត់ទុកលើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក មកនៅត្រឹម ២ភាគរយ

Liny Chan March 14, 2025 14/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសថា ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សម្តេចទើបតែសម្រេចកាត់បន្ថយពន្ធកាត់ទុកពីជាង ១០ភាគរយ មកនៅត្រឹម ២ភាគរយប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ថា បើទោះបីជាការបន្ថយអត្រាពន្ធសម្រាប់វិស័យឯកជន ធ្វើឱ្យរដ្ឋាភិបាលបាត់ចំណូលក្តី ក៏រដ្ឋាភិបាលត្រូវធ្វើ ដើម្បីឱ្យវិស័យឯកជនរស់។ ការលើកឡើងយ៉ាងដូច្នេះ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំទើបឱ្យទម្លាក់អត្រាពន្ធ រឿងក្រុមអាកាសចរណ៍ក្នុងស្រុក កាត់ពន្ធកាត់ទុកពី ១៤ភាគរយ មកនៅត្រឹម២ភាគរយ ហើយនឹងរៀបចំគោលការណ៍មួយចំនួន ដែលរដ្ឋត្រូវបញ្ចេញ ដើម្បីបន្ធូរដល់វិស័យចាំបាច់ ដូចជាវិស័យទេសចរណ៍ជាដើម»។ សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍រងគ្រោះយ៉ាងខ្លាំង ដោយសារគ្មានការហោះហើរ។ ដើម្បីដោះស្រាយការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវការអនុគ្រោះផ្សេងៗ រួមទាំងផ្នែកពន្ធផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រហូតដល់ឆ្នាំ២០២៧។ របាយការណ៍របស់អាកាសចរស៉ីវិលបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិទាំងបី ភ្នំពេញ សៀមរាប […]

សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ​និងជួយឱ្យកសិករខ្នាត​មានលទ្ធភាពចូលទៅកាន់ទីផ្សារ

Liny Chan March 14, 2025 14/03/2025

(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជិត ៨០លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើក​កម្ពស់សន្តិសុខស្បៀង ​និងជំរុញឱ្យកសិករមានលទ្ធភាព ចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ​ទឹកប្រាក់វិនិយោគប្រមាណ៨០ លានអឺរ៉ូនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ​មាន​ដីធ្លីខ្នាតតូចចំនួន ២៥ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយ​នឹង​ជួយ​បង្កើន​ផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះនឹងជួយកែ​លម្អ​មន្ទី​រ​ពិសោធន៍​ជាតិ​កសិកម្ម ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើក​កម្ពស់​សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រ​ដល់​ការ​សាង​សង់​ស្ពាន​មួយ​ខ្សែ​នៅ​កោះ​ខ្សាច់​ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ នូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូរបស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ​ជំនួយនេះ​បំពេញបន្ថែមលើឥណទានចំនួន៦០ លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រ ចំនួន៤.៥ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបជនជាតិចិន និងខ្មែរ ១៩នាក់ ដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ

Liny Chan March 14, 2025 14/03/2025

(ភ្នំពេញ)៖ សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិន-ខ្មែរចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការ ពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតបានរថយន្តចំនួន៥គ្រឿង និងអាវុធខ្លីចំនួន១ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន២នាក់ និងជនជាតិខ្មែរ១៧នាក់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យ ដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការពិនិត្យ ព្យាលបាល វះ-កាត់មាត់ឆែប​ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ​

Liny Chan March 14, 2025 14/03/2025

(សៀមរាប)៖  ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជេីញចូលរួមបេីកពិធីពិនិត្យព្យាលបាលវះកាត់មាត់ឆែប​ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ​ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី បានមានប្រសាសន៍ថា៖​ តាមរយៈរបាយការណ៍របស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានកសាងនូវសមិទ្ធផលផ្សេងៗ និងការខិតខំប្រឹង ប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់បណ្តាលក្រុងស្រុក ពិសេសការយកចិត្តទុកដាក់ថែទាំសុខភាព និងការព្យាបាលជូនអ្នកជំងឺ ដោយមិនគិតពីពេលវេលា និងការនឿយហត់។ នេះជាការទទួលខុសត្រូវធំធេងណាស់របស់ពួកគាត់ ហើយក៏ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលត្រូវបានយកចិត្តទុកដាក់ធានាបាននូវផាសុខភាព សុខុមាលភាពសង្គម និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។ និងដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការស្នាមញញឹមកម្ពុជា និងការសម្របសម្រួលរបស់អគ្គកុងស៊ុលចិន ប្រចាំតំបន់សៀមរាប ព្រមទាំងមានការគាំទ្រពីក្រសួងសុខាភិបាល ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យ ព្យាបាលការវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប​ ក្រអូមមាត់ឆែប និងពិការ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍៧៨កន្លែង សិក្សានៅប្រទេសចិន

Liny Chan March 14, 2025 14/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅប្រទេសចិន ចំនួន ៧៨កន្លែង។ អាហារូបករណ៍នេះមានថ្នាក់ភាសាចិន, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ នេះជាឱកាសដ៏ពិសេសសម្រាប់និស្សិតទាំងឡាយ ដែលមានបំណងចាប់យកការសិក្សាបន្ថែមនៅក្នុងប្រទេសចិន។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទីជាកំហិត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+9q0zMIO6vrMyNWE1 ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្លើងឆេះយន្ដហោះដឹកអ្នកដំណើរ ១៧២នាក់ នៅសហរដ្ឋអាមេរិក

Liny Chan March 14, 2025 14/03/2025

(វ៉ាស៊ីនតោន)៖​ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវភ្លើងឆេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver ក្នុងរដ្ឋ Colorado។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន American Airlines និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក យន្ដហោះខាងលើត្រូវបង្ខំចិត្តប្ដូរផ្លូវហោះរបស់ខ្លួន ហើយហោះឆ្ពោះទៅកាន់ទីក្រុង Denver បន្ទាប់ពីមានបញ្ហាម៉ាស៊ីន។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា «អ្នកដំណើរទាំង១៧២នាក់ និងបុគ្គលិកធ្វើការលើយន្ដហោះ៦នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយសុវត្ថិភាព និងត្រូវបាននាំទៅកាន់កន្លែងរង់ចាំជើងហោះហើរ»។ ចំណែក អគ្គិភ័យក៏ត្រូវបានពន្លត់ផងដែរ។ គួរបញ្ជាក់ថា យន្ដហោះខាងលើដែលជាប្រភេទ Boeing 737-800 ត្រូវបានរាយការណ៍មានគោលដៅហោះចេញពីទីក្រុង Colorado Springs ទៅកាន់ទីក្រុង Dallas-Fort Worth តែក្រោយមានបញ្ហាម៉ាស៊ីន ដែលត្រូវភ្លើងឆេះ យន្ដហោះនេះបានប្ដូរផ្លូវហោះហើរ ឆ្ពោះទៅកាន់ទីក្រុង Denver វិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​លោក ពូទីន ថារុស្ស៉ីគាំទ្រសំណើបទឈប់បា-ញ់អាមេរិក តែចង់បានសេចក្ដីលម្អិតបន្ថែម

Liny Chan March 14, 2025 14/03/2025

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថារុស្ស៉ីគាំទ្រសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែចង់បាន ការលម្អិតបន្ថែម និងលក្ខខណ្ឌមួយចំនួនដែលនេះមើលទៅហាក់ដូចជាការច្រានចោលការបញ្ឈប់ការវាយប្រយុទ្ធគ្នាភ្លាមៗ ខណៈកងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅសមរភូមិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការបង្ហាញការគាំទ្ររបស់លោក ពូទីន ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាចេតនាចង់បញ្ជូនសញ្ញាពីសុច្ឆន្ទៈទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងបើកចំហទ្វារសម្រាប់ កិច្ចចរចានៅពេលអនាគតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ លោក ពូទីន បាននិយាយថានៅមានសេចក្ដីលម្អិតសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយ ហើយថាកិច្ចព្រមព្រៀង ណាមួយត្រូវតែដោះស្រាយឬសគល់នៃជម្លោះ។ «យើងយល់ស្របចំពោះសំណើដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា។ នេះជាគំនិតត្រឹមត្រូវ ហើយពិតណាស់យើងគំាទ្រគំនិតនេះ»។ នេះជាការបញ្ជាក់របស់លោក ពូទីន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានក្រឹមឡាំង។ ប៉ុន្តែ លោក ពូទីន បានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយគួរតែនាំទៅរកសន្តិភាពយូរអង្វែង ហើយលុបបំបាត់ឬសគល់នៃជម្លោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោក ពូទីន កំពុងត្រៀមលក្ខណៈបដិសេធសំណើបទឈប់បាញ់ ប៉ុន្តែគ្រាន់តែមិនហ៊ាន ប្រាប់លោក ត្រាំ ត្រង់ៗ តែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]