ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

Nisaiy KP March 16, 2025 16/03/2025

(ប៉ៃលិន)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអាធ័ម សម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តឱ្យបានច្រើនកុះករ។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ ឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន […]

អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

Nisaiy KP March 16, 2025 16/03/2025

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសេចក្ដីរាយការណ៍ រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារទាំងព្រឹកនេះឈ្មោះ «ក្រុមហ៊ុន ម៊ូហ្វាស ខេមបូឌា ឯ.ក»។ ប៉ុន្ដែគេមិនទាន់ដឹងថា នៅពេលកើតហេតុនេះមានកម្មករ កម្មការិនីកំពុងបម្រើការដែរឬយ៉ាងណានោះទេ។ សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ តែមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ល្ខោនខោល ឈុតចម្បាំងកុម្ភការ ត្រូវបានដាក់សម្តែងនៅផ្លូវថ្មើរជើង (Walk Street) សំរាប់សប្តាហ៍ទី២ ក្នុងខែមីនានេះ

Nisaiy KP March 16, 2025 16/03/2025

(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែមីនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។ នេះជាការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ លោកស្រី អ្នកនាំពាក្យបានបន្តថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានរបាំភួងនារី (របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ […]

សមត្ថកិច្ចប្រគល់កាបូប និងសម្ភារជូនលោក Christ និងគូដណ្ដឹងវិញហើយ ក្រោយកម្លាំងបង្ក្រាបបានជនល្មើស

Nisaiy KP March 16, 2025 16/03/2025

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានប្រគល់កាបូប និងសម្ភារជូនលោក Christ និងគូដណ្តឹងវិញហើយ ក្រោយជនល្មើសត្រូវបានកម្លាំងនគរបាលស្រាវស្រាវចាប់បាន។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនល្មើសដែលឆក់កាបូបរបស់លោក Christ និងគូដណ្តឹងពោលប៉ុន្មានម៉ោងក្រោយកើតហេតុនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ កម្លាំងជំនាញបានចាប់ខ្លួន ជនដៃដល់បាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។ ជនសង្ស័យរូបនេះ បានសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដើរបានសម្រេច​ នៅត្រង់ចំណុច​ផ្លូវលេខ១០៦​ កែងផ្លូវលេខ១៣​ ខណ្ឌដូនពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៤រូប

Nisaiy KP March 16, 2025 16/03/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖ *ទី១៖ លោក ឈឹម សារ៉េត ជារដ្ឋលេខាធិការ*ទី២៖ លោក ហោ ច័ន្ទវ៉ាន្នី ជាអនុរដ្ឋលេខាធិការ*ទី៣៖ លោក ពៅ រិទ្ធជ័យសិទ្ធ ជាអនុរដ្ឋលេខាធិការ*ទី៤៖ លោក ង៉ាន់ ភិរម្យ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ច្រានចោលព័ត៌មានប្រឆាំងដែលបង្ហោះថានៅប្រាសាទតាមាន់កងទ័ពកម្ពុជា-ថៃ កំពុងប្រឈមដាក់គ្នាខ្លាំង, ស្ថានភាពបច្ចុប្បន្នល្អប្រសើរ កងទ័ពទាំង២ ប្តេជ្ញាសហប្រតិបត្តិការជាមួយគ្នាដូចសព្វដង

Liny Chan March 15, 2025 15/03/2025

(ឧត្តរមានជ័យ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី សាន្ត អារុណ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរអញ្ជើញចុះសួរសុខទុក្ខរបស់លោកស្រី ជូ ប៊ុនអេង និងប្រតិភូអមដំណើរ ព្រមទាំងបានរាយការណ៍សង្ខេបអំពីសភាពការណ៍ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងតែកើតមានឡើងសព្វថ្ងៃនេះ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ថា «មានព័ត៌មានប្រឆាំងមួយចំនួនដែលបង្ហោះនៅតាមបណ្តាញសង្គម គឺបានបំភ្លៃការពិតទាំងស្រុងពីតថាភាពជាក់ស្តែងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅប្រាសាទតាមាន់ ដែលការបង្ហោះនោះក្នុងន័យទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន និងក្នុងន័យញុះញង់ឱ្យកងទ័ពកម្ពុជា-ថៃប្រឈមមុខដាក់គ្នា។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅប្រាសាទតាមាន់នេះ គឺមានភាពល្អប្រសើមិនដូចការបង្ហោះក្នុងបណ្តាញសង្គមនោះទេ ដោយមានការចរចាគ្នារវាងកម្ពុជា-ថៃ មិនឱ្យមានការផ្ទុះអាវុធដាក់គ្នាឡើយ និងប្តេជ្ញាសហប្រតិបត្តិការជាមួយគ្នាដូចសព្វដង»។ លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ

Liny Chan March 15, 2025 15/03/2025

យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញ នាពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យហើយ។ គួររម្លឺកថា មានជនបរទេស ២នាក់ប្តីប្រពន្ធ​ ធ្វេីការឡាយវីដេអូ​ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច​ កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី​១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦​ កែងផ្លូវលេខ១៣​ សង្កាត់វត្តភ្នំ​ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ​ ជាជនជាតិបរទេសខាងលេី​ បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ សួរនាំដំណើររឿង និងជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

Liny Chan March 15, 2025 15/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈសារាចរ បានឱ្យដឹងថា ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាការងារអាទិភាព។ ក្នុងនោះការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថានក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។ កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន […]

ចាប់ខ្លួនបុរសម្នាក់ដែលប្រមា-ថ និងប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ ហ៊ុន សែន

Liny Chan March 15, 2025 15/03/2025

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការចាប់ខ្លួនជននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជននេះឈ្មោះ ឡុក អូវីដេ អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ។ ជននេះប្រើឈ្មោះនៅតាម Facebook Luock Oriday។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ សូមរំលឹកថា កាលពីម្សិលមិញ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា បន្ទាប់ពីលោក ឌូតឺតេ នឹងដល់វេនសម្តេច។ សម្តេចតេជោ […]

តបតាមសំណើរបស់លោក ត្រាំ លោក ពូទីនថានឹងទុកជីវិតឱ្យទាហានអ៊ុយក្រែនក្នុងតំបន់ Kursk បើព្រមចុះចាញ់

Liny Chan March 15, 2025 15/03/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនដែល រុស្ស៉ីកំពុងព្យាយាមវាយបណ្ដេញចេញពីតំបន់ Kursk ជាការអំពាវនាវមួយត្រូវបានលោក ពូទីន ថានឹងទទួលយក ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការអំពាវនាវខាងលើ ក្នុងការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff បានចូលរួមក្នុងកិច្ចពិភាក្សា ដ៏វែងអន្លាយមួយជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងមូស្គូ ដែលលោក ត្រាំ ផ្ទាល់ចាត់ទុកថាប្រព្រឹត្តទៅប្រកបដោយផលិតភាព និងដ៏ល្អប្រសើរ។ ដោយចង់សំដៅ លើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកដែលអ៊ុយក្រែនបានទទួលយកក្នុងស​ប្ដាហ៍នេះ និងកំពុងស្ថិតនៅក្រោមការពិចារណារបស់រុស្ស៉ី លោក ត្រាំ បានគូសបញ្ជាក់ថា «វាមាន ឱកាសដ៏ល្អប្រសើរមួយដែលសង្រ្គាមដ៏គួរឱ្យរន្ធត់ និងដ៏បង្ហូរឈាមនេះ ចុងក្រោយអាចនឹងឈានដល់ទីបញ្ចប់»។ លោកបន្ថែមថាយោធារុស្ស៉ីកំពុងឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់ នាក់ទាំងស្រុងនៅក្នុងតំបន់ Kursk ដោយពួកគេកំពុងស្ថិតនៅទីតាំងដ៏ងាយរងគ្រោះបំផុត។ «ដូច្នេះខ្ញុំបានសំណើឱ្យលោកប្រធានាធិបតី ពូទីន ទុកជីវិតឱ្យពួកគេ ពីព្រោះថាវាអាចនឹង ក្លាយជាការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក…»។ […]