(ភ្នំពេញ)៖ នៅថ្ងែទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា បន្ទាប់ពីក្រុមប្រឹក្សាជាតិគាំពារសង្គមបានសិក្សាអំពីលទ្ធភាពក្នុងការពង្រីកវិសាលភាពវិសាលភាពនៃកម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចចេញប្រកាសអន្តរក្រសួង លេខ០៧៥/២៥ ក.ប/ប្រ.ក.ប.ស.ស. ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ អំឡុងមានផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ។ លោកបណ្ឌិត បានបន្តថា ការគិតគូរអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបណ្ឌិត បានបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ, ស្រ្តីមានផ្ទៃពោះ […]