ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងពាក់ព័ន្ធនឹងព្រះរាជក្រឹត្យស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព

Liny Chan March 8, 2025 08/03/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យស្តីពី «ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្ម មកសន្តិភាព»។ គោលបំណងនៃការបង្កើតព្រះរាជក្រឹត្យនេះ គឺដើម្បីការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំង ចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ រាជរដ្ឋាភិបាលនៃកម្ពុជា ស្នើដាក់បូជនីយដ្ឋានចងចាំនេះ គឺដើម្បីរំលឹកដល់ខួប៥០ឆ្នាំនៃចំណុច ចាប់ផ្ដើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខយ៉ាងវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្ដើមរៀបចំសំណុំឯកសារតាំងពីឆ្នាំ២០១៩មក និងបានកំណត់យកទីតាំងបូជនីយដ្ឋាន ចំនួនបី រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។ ការរៀបចំឯកសារដាក់បញ្ចូលទីតាំងទាំងបី គឺដោយសារតែកត្តាប្រវត្តិសាស្ត្រដែលមាន ទំនាក់ទំនងគ្នា (អំពើហិង្សា ការធ្វើទារុណកម្ម និងការកាប់សម្លាប់) ជាពិសេសតួនាទីនៃទីតាំងនេះក្នុងនាមជាបូជនីយដ្ឋាន នៃការចងចាំ។ អំពើឧក្រិដ្ឋកម្មទាំងនេះ បានកើតឡើងជាប្រព័ន្ធនិងមានការគ្រោងទុកជាមុន តាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៧០ ជាពិសេសនៅគ្រាដែលបង្កើតមន្ទីរ១៣។ ព្រះរាជក្រឹត្យខាងលើនេះ បានកំណត់ឱ្យមានការការពារ និងជាឯកសារគតិយុត្តចាំបាច់ក្នុងការគាំទ្រដល់ កិច្ចការរៀបចំឯកសារស្នើសុំដាក់ទីតាំងទាំងបីចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ […]

សិលាចារឹក និងតោថ្ម ព្រមទាំងវត្ថុបុរាណ នៅវត្ត «សម្បូររង្សី» មានអាយុកាលជាង១៦០០ឆ្នាំហើយ

Liny Chan March 7, 2025 07/03/2025

(វៀតណាម)៖ សិលាចារឹក និងតោថ្ម នេះគឺជាវត្ថុដែលមានអាយុកាលចាស់ជាងគេ នៅក្នុងចំណោមវត្ថុបុរាណដែលនៅសេសសល់ក្នុងវត្ត «សម្បូរណ៍រង្សី» ដែលមានយុកាលជាង ១៦០០ឆ្នាំ និងកសាងឡើងនៅឆ្នាំ៣៧៣ នៃគ.ស ពោលគឺមានអាយុច្រើនជាងប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នអារាមមួយនេះស្ថិតនៅក្នុងភូមិ តាខាវ (សម្បូរណ៍) ឃុំហ្វាអឹង (ក្រសាំង) ស្រុកកូវកែ (កំពង់ស្ពាន) ខេត្តត្រាវិញ (ព្រះត្រពាំង) បច្ចុប្បន្នមានព្រះតេជគុណ ថាច់ យ៉ឿង ជាព្រះគ្រូចៅអធិការវត្ត។ ក្រុមការងារបណ្ដាញព័ត៌មាន Fresh News បានចុះទៅយកព័ត៌មានដោយផ្ទាល់ អំពីប្រវត្តិនៃវត្តបុរាណនេះ។ សិលាចារឹកដែលបម្សល់ទុកនៅវត្តបុរាណនេះបានសរសេរភាសាសំស្រឹ្កត ថា៖ «ភោគីន្រ្ទាស្យសហស្រនិ្សតចលជ្ជិហ្មាតទិច្ចុម្វិត» ត្រូវបានលោក ហ្សក ស៊ីដែស បកប្រែជាភាសាបារាំង ហើយលោកសាស្រ្តាចារ្យ អាំង ជូនលាន ប្រែសម្រួលជាភាសាខ្មែរថា៖ «ដោយមានពន្លឺបត់បែនចេញពីមាត់ទាំង១ពាន់ នៃស្ដេចនាគ មកបបោសអង្អែល»។ យោងតាមខ្លឹមសារនៃសិលាចារឹកខាងលើនេះ គឺមានស្ដេចនាគទាំងមួយពាន់ ដែលខ្មែរយើងធ្លាប់បានគោរពបូជាតាំងពីបុរាណមកនោះ បានបញ្ចេញនូវបន្លឺយ៉ាងចញ្ចាចមកបបោសអង្អែលថែរក្សាពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងភូមិស្រុកនេះ ទើបអារាមនេះមានឈ្មោះថា «សម្បូររង្សី» គឺសម្បូរណ៍ពន្លឺ។ ដូច្នេះសិលាចារឹក គឺជាដួងព្រលឹងរបស់វត្ត ដែលមិនអាចបាត់បង់បានឡើយ។ អ្នកដែលចូលរួមថែរក្សា នឹងទទួលបានការប្រទានពរពីស្ដេចនាគ ជាក់ជាមិនខាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិស្សសាលាមួយក្រុម រៀននៅវិទ្យាល័យ ហ៊ុនសែនត្រើយស្លា ខេត្ដកណ្ដាល ដែលប្រមូលផ្ដុំគ្នាជក់បារី រួចថតវីដេអូបង្ហោះ ត្រូវនគរបាលឃាត់មកអប់រំណែនាំ

Liny Chan March 7, 2025 07/03/2025

(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងករណីយុវជនមួយក្រុម ជាសិស្សសាលាស្លៀកពាក់ ឯកសណ្ឋានសិស្ស ជក់បារីថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថា ជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុនសែនត្រើយស្លា។ ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញផ្នែក នគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយត្រើយស្លា បានចុះស្រាវជ្រាវជាបន្ទាន់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សិស្សសាលាស្លៀកពាក់ជាសិស្ស ប្រមូលផ្ដុំគ្នាជក់បារីរួច ថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បានកើតហេតុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៣០នាទី នៅចំណុចក្នុងរោងលក់បាយ មុខវិទ្យាល័យសម្តេចតេជោហ៊ុនសែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ របាយការណ៍បានបន្តថា សិស្សសាលាទាំង១៣នាក់ រួមមាន៖ ១៖ ឈ្មោះ មករា មួយឆេង ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិវាលត្រែង […]

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល បញ្ជាក់បន្ថែមជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ជាប់ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលរបស់ពិភពលោក ដែលផ្សព្វផ្សាយដោយ CNN

Liny Chan March 7, 2025 07/03/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាប់ជាស្ថាបត្យកម្ម ដ៏មានឥទ្ធិពលរបស់ពិភពលោក ដែលផ្សព្វផ្សាយដោយ CNN ដោយរចនាបទឡើងពីក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬។ លើកឡើងក្នុងកម្មវិធី FRESH BUSINESS លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកនេះ ពាក់ព័ន្ធទៅនឹងកិត្ដិនាម និងសក្ដានុពល នៃអាកាសយានដ្ឋានអន្ដរជាតិតេជោថ្មីនេះ យើងដឹងស្រាប់ហើយថា ថ្មីៗនេះ គឺទូរទស្សន៍ CNN បានផ្សព្វផ្សាយ និងលើកសរសើរ អំពីសមទ្ធិផលនៃការសាងសង់ អាកាសយានដ្ឋាននេះ។យើងដឹងហើយថា ស្ថាបត្យកម្មដែលរៀបចំរចនាបទឡើងដោយក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 មិនមែនជាការចៃដន្យនោះទេ គឺមានការចូលរួមដេញថ្លៃ សម្រាប់ឌីហ្សាញអាកាសយានដ្ឋានថ្មីនេះ»។ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុនភាគច្រើន តែងតែយកលំនាំតាមក្រុមហ៊ុននេះ នៅពេលដែលចេញគម្រោងនីមួយៗ។ សូមជម្រាបថា នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN […]

រដ្ឋាករទឹក៖ បើទោះបីជាមានការកាត់ភ្ជាប់បំពង់នាំទឹកចាស់មកថ្មីក៏ដោយ​ ប៉ុន្តែមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋនៅរាជធានីភ្នំពេញឡើយ

Liny Chan March 7, 2025 07/03/2025

(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានគូសបញ្ជាក់ថា បើទោះបីជាមានការកាត់ភ្ជាប់បំពង់នាំទឹកចាស់ មកថ្មីក៏ដោយ ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ​នៅក្នុងរាជធានីភ្នំពេញឡើយ ជាពិសេសនៅសង្កាត់និរោធ​ ហើយរដ្ឋាករទឹកនឹងពន្លឿនការងារឱ្យរួសរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលចុះពិនិត្យការងារតភ្ជាប់បំពង់មេនាំទឹក នៅលើជាតិលេខ១ លោក ឡុង ណារ៉ូ បានឱ្យដឹងថា កន្លងមករោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ទទួលបានទឹកឆៅពីស្ថានីយបូមទឹក ក្តីតាកុយ ​ប៉ុន្តែដោយសារការរីកចម្រើន និងការររៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកោះនរា បានធ្វើ​ឱ្យប៉ះពាល់ដល់ស្ថានីយបូមទឹកចាស់នេះ។​ ដូច្នេះហើយទើបរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បានសិក្សាសាងសង់ស្ថានីយ៍បូមទឹកឆៅថ្មី គឺស្ថានីយ៍បូមទឹកកោះនរា សម្រាប់ធ្វើការបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ក្នុងការប្រព្រឹត្តិកម្មទឹកស្អាត ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ ហើយស្ថានីយ៍បូមទឹកឆៅថ្មីនេះ ក៏នឹងផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ នាពលខាងមុខផងដែរ។ លោកបានឱ្យដឹងដែរថា បច្ចុប្បន្ននេះ ស្ថានីយបូមទឹកកោះនរានេះ បានបញ្ចប់ការសាងសង់រួចរាល់ហើយ ដែលមានសមត្ថភាពផលិតទឹក​៤សែនម៉ែត្រគូបក្នុងមួយថ្ងៃ និង​បានដាក់បំពង់​ចេញពីកោះនរានេះ សំដៅមកភ្ជាប់បំពង់ដែលមានស្រាប់នៅលើផ្លូវជាតិលេខ១​ ដែលមានមុខកាត់១៦០០មីលីម៉ែត្រ។ លោកបានបញ្ជាក់ថា ផ្អែកតាមគម្រោង នៅពេលដែលមានការកាត់ភ្ជាប់បំពង់មេនាំទឹក នឹងត្រូវបិទរោងចក្រផលិតទឹកមួយសប្តាហ៍ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណ៣០% ​នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែតាមរយៈបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ​ការកាត់ភ្ជាប់បំពង់មេនេះ នឹងមិនតម្រូវឱ្យមានការបិទរោងចក្រ ឬផ្តាច់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះទេ។ លោកបានបញ្ជាក់បន្ថែមថា […]

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ បង្កើតប្រាក់បម្រុង bitcoin យុទ្ធសាស្ត្រ

Liny Chan March 7, 2025 07/03/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើ បញ្ជាប្រតិបត្តិដើម្បីបង្កើតប្រាក់បម្រុង bitcoin យុទ្ធសាស្ត្រ ដែលការណ៍នេះបានកើតមានឡើងមួយថ្ងៃមុនពេលមានជំនួប ជាមួយក្រុមនាយកប្រតិបត្តិ មកពីឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ នៅសេតវិមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សារបង្ហោះរបស់ទីប្រឹក្សាសេតវិមាន ផ្នែករូបិយប័ណ្ណគ្រីបតូ គឺមហាសេដ្ឋី David Sacks នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម X ថា ប្រាក់បម្រុងនេះនឹងរួមមានទាំងរូបិយប័ណ្ណគ្រីបតូ bitcoin ដែលកាន់កាប់ដោយរដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានដកហូតជាផ្នែកមួយនៃដំណើរការនីតិវិធីដកហូតទ្រព្យសកម្មព្រហ្មទណ្ឌឬស៊ីវិល។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ស្តីពីរូបិយប័ណ្ណគ្រីបតូនៅសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងដើរតួជាដំណាក់កាលមួយសម្រាប់លោក ត្រាំ ដើម្បីប្រកាសជាផ្លូវការនូវផែនការរបស់គាត់ក្នុងការបង្កើតប្រាក់បម្រុងយុទ្ធសាស្ត្រ ដែលរួមមានរូបិយប័ណ្ណគ្រីបតូ bitcoin និងរូបិយប័ណ្ណគ្រីបតូចំនួនបួនផ្សេងទៀត។ កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានប្រកាសឈ្មោះទ្រព្យសកម្មឌីជីថលចំនួន ៥ ដែលលោករំពឹងថានឹងរួមបញ្ចូលនៅក្នុងប្រាក់បម្រុងនេះ ដែលបង្កឱ្យតម្លៃទីផ្សាររបស់រូបិយប័ណ្ណគ្រីបតូនីមួយៗឡើងថ្លៃខ្លាំង។ រូបិយប័ណ្ណគ្រីបតូទាំងប្រាំនោះរួមមាន Bitcoin, ether, XRP, solana និង cardano។ មិនមានភាពច្បាស់លាស់នោះទេថាតើប្រាក់បម្រុងបែបនេះ នឹងដំណើរការយ៉ាងដូចម្តេច ឬវានឹងផ្តល់អត្ថប្រយោជន៍ ដល់អ្នកបង់ពន្ធយ៉ាងដូចម្តេច។ លោក Sacks បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា រដ្ឋាភិបាលសហព័ន្ធនឹងមានយុទ្ធសាស្រ្តបង្កើនតម្លៃនៃការកាន់កាប់របស់ខ្លួន […]

គយចាប់ឃាត់បានសំបកកង់រថយន្តចាស់ៗប្រើរួច នាំចូលខុសច្បាប់មកកម្ពុជា ៤កុងតឺន័រ ​និងបង្ខំឱ្យនាំចេញទៅវិញ

Liny Chan March 7, 2025 07/03/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់ជិត៨ម៉ឺនគីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ​ ក្នុងបំណងមកបោះចោលនៅកម្ពុជា។ នេះបើយោងតាម គេហទំព័រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមអគ្គនាយកដ្ឋានគយ ករណីនេះ គឺជាបទល្មើសច្បាប់ស្តីពីគយ ​និងតម្រូវឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញ​ និងត្រូវបង់ពិន័យ។ យ៉ាងណាមិញ អគ្គនាយកដ្ឋានគយ មិនបានបញ្ជាក់ថាសំបកកង់រថយន្តចាស់ៗប្រើរួចនេះ ត្រូវនាំចេញពីប្រទេសណានោះទេ។ ប្រតិបត្តិការចាប់ឃាត់ សំបកកង់រថយន្តចាស់ៗប្រើរួចនាំចូលខុសច្បាប់មកកម្ពុជានេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន៤ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ ​ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់៧៨,៦៤០គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅ​កម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ […]

កម្ពុជា-អាល្លឺម៉ង់ កំពុងពិភាក្សាលើគម្រោងភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញទេសចរណ៍អឺរ៉ុប

Liny Chan March 7, 2025 07/03/2025

(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ការទទួលជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍កាតា ជជែកពិភាក្សាលើគម្រោងជើងហោះហើរត្រង់

Liny Chan March 7, 2025 07/03/2025

(ប៊ែរឡាំង)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) ជួបពិភាក្សាការងារ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា ដែលជាចំណែកមួយក្នុងការជម្រុញកំណើនភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរ។ ការជួបពិភាក្សាការងារនេះ ធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Asitha Dissanayake តំណាងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) និងសហការី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្រៅពីនេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍កាតា (QATAR AIRWAYS) បានពិភាក្សាស្ដីពី កិច្ចសហប្រតិបត្តិការលើ ការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់សាធារណជន ជាពិសេសលោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ច «ពិធីបូជាព្រះសិវលិង្គ» មកប្រារព្ធក្នុងពិធី

Liny Chan March 6, 2025 06/03/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជន ជាពិសេស លោកអាចារ្យ រៀបចំពិធីមង្គលការ និងម្ចាស់សំអាងការ សូមកុំបន្តយកកិច្ច «ពិធីបូជាព្រះសិវលិង្គ» មកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ តាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្មីៗនេះ​ ក្រសួងបានពិនិត្យឃើញមានគេហទំព័រ ហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយអំពីការយក «ពិធីបូជាព្រះសិវលិង្គ» ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ។ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ ដែលមានឋានៈខ្ពង់ខ្ពស់ ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេ ធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គ ដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិល ប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ។ ដោយឡែក ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួន អាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ […]