ព័ត៌មានជាតិ

អាមេរិករំពឹងថា លោក ហ្សេលេនស្គី នឹងយល់ព្រមទទួលយក កិច្ចព្រមព្រៀងធនធានរ៉ែអ៊ុយក្រែន ក្នុងពេលឆាប់ៗ

Liny Chan February 22, 2025 22/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀង ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កន្លងមក ទីក្រុងកៀវបានបដិសេធចំពោះ ការប៉ុនប៉ងលើកដំបូងរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្នុងសំណើនោះ មិនរួមបញ្ចូលការធានាសន្តិសុខរឹងមាំ ដល់ទីក្រុងកៀវ និងផ្តល់ផលចំពេញខ្លាំងពេកដល់ទីក្រុងវ៉ាស៉ីនតោន។​ គួរបញ្ជាក់ថា លោក ត្រាំ ចង់ឱ្យទីក្រុងកៀវផ្តល់សិទ្ធិកាន់កាប់រហូតដល់៥០ភាគរយ ឱ្យមកក្រុមហ៊ុនអាមេរិក លើធនធានធម្មជាតិ ក៏ដូចជារ៉ែសំខាន់ៗដ៏ច្រើនសម្បើម របស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក និងដើម្បីស្វែងរកទីបញ្ចប់សម្រាប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ក្លែងជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការ ត្រូវកម្លាំងនគរបាលបង្រ្កាបបាន២នាក់ នៅស្រុកប្រាសាទបាគង, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan February 22, 2025 22/02/2025

(សៀមរាប)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយនៅចំណុចទំនប់បឹងផ្ដៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ជនល្មើសទាំង២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ រឿម គង់ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប*ទី២៖ ឈ្មោះ ពុត កុសន អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ របាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ជនរងគ្រោះលោក រ៉េត រី អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប […]

ហ្វីលីពីន គ្រោងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅក្នុងប្រទេសកម្ពុជា

Liny Chan February 22, 2025 22/02/2025

(កណ្ដាល)៖ ​កម្ពុជា-ហ្វីលីពីន គ្រោងនឹងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «ស្ថានទូតហ្វីលីពីន បានជួយទាក់ទាញ់ សាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីន ដើម្បីចូលសហការជាមួយខាងយើង (កម្ពុជា) […] យើងបានចុះ MoU រួចហើយ យើងនឹងបញ្ជូនការងារនេះ ចំពោះអ្នកចង់រៀនសូត្រ ក្នុងការជួសជុលយន្ដហោះ»។ បន្ថែមពីនោះទៀត លោកឧកញ៉ា ឆារស៍ វ៉ាន់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ BVLGARI រៀបចំតាំងពិព័រណ៍គ្រឿងអលង្ការប្រណិតៗ នៅសៀមរាប ដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា និងកិត្តិសព្ទដ៏ល្បីល្បាញរបស់អង្គរ

Liny Chan February 22, 2025 22/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការប្រណិតៗ របស់ក្រុមហ៊ុន BVLGARI របស់ប្រទេសអ៉ីតាលី ដែលរៀបចំនៅខេត្តសៀរាបអង្គរ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ សម្តេចបវរធិបតីលើកឡើងទៀតថា «ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក»។ សូមជម្រាបថា BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯកដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយលោកជំទាវ […]

អ្នកនាំពាក្យ៖ បុគ្គលដែលបើករថយន្តបញ្ច្រាសលើផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាចោរលួចលុយ ហើយបើកគេចពីការចាប់ខ្លួនរប​ស់កម្លាំងសមត្ថកិច្ច

Liny Chan February 22, 2025 22/02/2025

(កណ្តាល)៖ ក្រោយឃើញមានការចែកចាយព័ត៌មានជាច្រើនលើបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធនឹងករណីរថយន្ត១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស បើកបរបញ្ជ្រាស់លើផ្លួវល្បឿនលឿន លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ករណីបុគ្គលដែលបើករថយន្តបញ្ច្រាសលើផ្លូវល្បឿននេះ ជាជនសង្ស័យអំពើចោរកម្ម កំពុងបើកគេចពីសមត្ថកិច្ច។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា «នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចូលតាមច្រកស្ថានីយ​ភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាសទិសដៅទៅភ្នំពេញវិញដើម្បីគេចពីសមត្ថកិច្ច»។ […]

មន្ត្រីជាន់ខ្ពស់៖ ព្រឹត្តិការណ៍របស់ BVLGARI ក្រុមហ៊ុនគ្រឿងអលង្ការយក្សដ៏ល្បីលំដាប់ពិភពលោកនៅសៀមរាបអង្គរ ចំណេញដល់កម្ពុជា ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌

Liny Chan February 22, 2025 22/02/2025

(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ព្រឹត្តិការណ៍បង្ហាញម៉ូតផលិតផល BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក គឺព្រឹត្តិការណ៍មួយ ដែលពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលធ្វើឱ្យកម្ពុជាចំណេញទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ ព្រឹត្តិការណ៍បង្ហាញម៉ូតផលិតផល BVLGARI បានរៀបចំនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយមានការចូលរួមជាភ្ញៀវពិសេសដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ លោក មាស សុខសេនសាន បានលើកឡើងបន្តថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង គឺជាការខិតខំប្រឹងប្រែងរបស់ លោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ កើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាក្រុមហ៊ុននេះ មានជម្រើសច្រើនក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ ដោយសារកត្តាស្ថេរភាពនយោបាយ សុខសន្តិភាព និងកត្តាសន្តិសុខសណ្តាប់ធ្នាប់ បានធ្វើឱ្យក្រុមហ៊ុនមួយនេះ សម្រេចចិត្តមករៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដើម្បីបង្ហាញផលិតផលថ្មីរបស់គេ ជាកន្លែងជួបជាមួយអតិថិជន និងចង់ផ្សារភ្ជាប់ប្រវត្តិសាស្រ្តដែលកើតមានតាំងពីយូរលង់ និងអមតៈរបស់ក្រុមហ៊ុន […]

ហេតុការណ៍ផ្ទុះអា-វុធនៅកាស៊ីណូ និងសណ្ឋាគារ «ណាន ហៃ» ក្រុងព្រះសីហនុ កម្លាំងនគរបាលចាប់ជនជាតិចិនបាន៣នាក់

Liny Chan February 22, 2025 22/02/2025

(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០៖១៤នាទី មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើងបង្កដោយជនជាតិចិននៅចំណុចកាស៊ីណូ និងសណ្ឋាគារ «ណាន ហៃ» ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ជនជាតិចិនចំនួន៣នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត១គ្រឿង ម៉ាកស៊ឺដេស ពណ៌ស នៅចំណុចមន្ទីរពេទ្យឯកជនមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ជាលទ្ធផលនៃការស្រាវជ្រាវ និងសួរនាំ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិន៣នាក់ (ស្រីម្នាក់)។ បើតាមរបាយការណ៍, ករណីនេះបណ្ដាលឲ្យជនជាតិចិនម្នាក់ បានរងរបួសផ្ទុះអាវុធដោយខ្លួនឯងចំភ្លៅខាងឆ្វេង និងកំពុងដេកសម្រាកនៅមន្ទីពេទ្យឯកជន។ សម្រាប់វត្ថុតាង កម្លាំងនគរបាលបានដកហូត សំបកគ្រាប់ចំនួន២គ្រាប់ និងគ្រាប់ចំនួន៤គ្រាប់ នៅកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិនទាំង៣នាក់ និងរថយន្ត២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ​ និងចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ […]

BVLGARI ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក បង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅមុខប្រាសាទបាយ័ន ក្រោមវត្តមានស្ត្រីទី១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

Liny Chan February 22, 2025 22/02/2025

(សៀមរាប)៖ BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia […]