ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងណែនាំការងារមន្ទីរសាធារណការ ពន្លឿនដាក់របាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំលោកអភិបាលរង លោកនាយក នាយករងរដ្ឋបាល មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណៈដែលក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្តចាប់តាំងពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត […]

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមានជនបរទេស

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នាឱ្យបានស្អិតរមួត ក្នុងការគ្រប់គ្រងវត្តមាន​ជនបរទេស ដោយធានាបានថាជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់។ ការស្នើបែបនេះរបស់លោក ហ៊ុន សុរិទ្ធី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេសដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ លោក ហ៊ុន សុរិទ្ធី បានឱ្យដឹងទៀតថា បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល មកប្រជុំនាពេលនេះមានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង​វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន។ ត្រូវជៀសឱ្យបានពីការចោទប្រកាន់ថាជាអ្នកផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។ លោក ហ៊ុន […]

អ្នកនាំពាក្យ៖ អាជ្ញាធរាជធានីភ្នំពេញ បន្ដការបា.ញ់ថ្នាំមូសនៅតាមមូលដ្ឋាន និងអំពាវនាវឲ្យពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសទាំងអស់គ្នា

Liny Chan February 7, 2025 07/02/2025

(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានFresh Newsថា អាជ្ញាធរាជធានីភ្នំពេញ នឹងបន្ដការបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសទាំងអស់គ្នា ដើម្បីការពារនិងទប់ស្កាត់ការកកើតជម្ងឺគ្រុនឈាមនៅក្នុងសហគមន៍។ លោកស្រី ដោ សម្ផស្ស ថ្លែងយ៉ាងដូច្នេះថា «ដោយសារមួយរយៈចុងក្រោយនេះដែលយើងសង្កេតឃើញថា មានការកើនឡើងវិញនៃសត្វមូស ឯកឧត្ដមអភិបាលបានបញ្ជាឲ្យបន្តយុទ្ធនាការឡើងវិញ ដោយទើបតែចាប់ផ្ដើមម្សិលមិញទេ ដូច្នេះយើងនឹងបន្តរហូតដល់គ្រប់គោលដៅទាំង១០៥សង្កាត់ […] បើត្រឹមតែការបាញ់ថ្នាំមូសមួយមុខមិនអាចចូលរួមក្នុងការកាត់បន្ថយកំណើតមូសបានទេ មានតែការចូលពីបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នា ក្នុងការសម្អាតបរិស្ថាននៅជុំវិញគេហដ្ឋាន និងសហគមន៍ក្នុងការបំបាត់នូវជម្រកមូស ទើបអាចកាត់បន្ថយការងារនេះបាន»។ លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញបានចង្អុលបង្ហាញឲ្យ អាជ្ញាធរាជធានីភ្នំពេញធ្វើសកម្មភាពអនុវត្តលើកទី១ ក្នុងការបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋនៅតាមភូមិ-សង្កាត់ អស់រយៈពេល ១៦ថ្ងៃរួចមកហើយ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ ដោយឡែក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរាជធានីភ្នំពេញបានបន្តសកម្មភាពអនុវត្តជាលើកទី២ ​ក្នុងការកម្ចាត់មូសដោយបាញ់ថ្នាំមូសនៅតាមមូលដ្ឋានតាមសង្កាត់នីមួយៗជូនប្រជាពលរដ្ឋរហូតគ្រប់ ១០៥សង្កាត់។ ក្នុងករណីដែលមូលដ្ឋានក្នុងសង្កាត់ណាមួយមិនមានការថមថយ អាជ្ញាធរាជធានីភ្នំពេញ នឹងបន្តចុះបាញ់ថ្នាំមូសបន្តទៀតជូនប្រជាពលរដ្ឋតាមការស្នើសុំ។ ទន្ទឹមនេះ លោកស្រី […]

រដ្ឋបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋទិញដីក្រុមហ៊ុន ជា សារ៉ន សូមមកដាក់ពាក្យស្នើសុំកាត់ឈ្មោះនៅសប្តាហ៍ក្រោយ

Liny Chan February 7, 2025 07/02/2025

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទិញដី និងទិញតូប ពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះ ចាប់ពីថ្ងៃចន្ទទី១០ ខែកុម្ភៈ នេះតទៅ នៅសាលាខេត្តកំពត ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ផង ខណៈដែលពាក្យស្នើសុំ ក្រុមការងារ នឹងចែកជូននៅទីតាំងទទួលពាក្យ(អគារមហាជន) សាលាខេត្តតែម្តង។ មានប្រសាសន៍អំពាវនាវបែបនេះ ខណៈ លោក ម៉ៅ ធនិនអភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្រុមហ៊ុនជា សារ៉ន ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្ថិតនៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដោះស្រាយនៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុន ជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់ គឺតុលាការ ក៏បានបង្កកទ្រព្យ […]

TOP NEWS: សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា មិនមានការផ្លាស់ប្តូររដ្ឋមន្រ្តី ដូចពាក្យចចាមអារ៉ាមនោះទេ សូមមន្រ្តីធ្វើការដោយស្ងប់ចិត្តចុះ !

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមនោះទេ។ សម្តេចបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។ ការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈ​ពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួង​ប្រៃ​សនីយ៍ និងទូរគមនាគមន៍។ សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយមន្រ្តីមិនបាច់ធ្វើការទេ ចាំមេថ្មីមកទៅ។ សម្តេចបវរធិបតី បានលើកឡើងដូច្នេះថា «ខ្ញុំមិនបានប្រកាសជាសាធារណៈទេ ប៉ុន្តែខ្ញុំបានប្រាប់រដ្ឋមន្រ្តីទាំងអស់ ក្នុងអង្គប្រជុំ ហើយសូមឱ្យប្រាប់គ្នាផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេមកប្រាប់ខ្ញុំទៀតហើយថា “បងអើយអត់ស្ងាត់ទេ” ឥឡូវខ្ញុំសូមប្រកាសតាមនេះតែម្តងទៅ អញ្ចេះខ្ញុំសូមប្រាប់ ព្រោះដូររដ្ឋមន្រ្តីអី បើនាយករដ្ឋមន្រ្តីអត់ដឹងផង យូរៗប្រពន្ធខ្ញុំមកថាខ្ញុំលាក់គាត់ទៀត ព្រោះគេប្រាប់គាត់ៗថាច្បាស់»។ «ខ្ញុំសូមអញ្ចេះទី១ណា រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ អីចឹងសូមឱ្យរលត់ទៅរឿងនេះ។»នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច។ សម្តេចបានអំពាវនាវដល់មន្រ្តីបណ្តាក្រសួងទាំងអស់ធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក។ […]

ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ រោងចក្រផលិតរថយន្ត BYD នឹងបើកដំណើរការនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលអាចផលិតរថយន្ដ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០២៥នេះរោងចក្រផលិតរថយន្ដម៉ាក BYD នឹងចាប់ផ្តើមដំណើរការផលិតរថយន្តនៅកម្ពុជា ដែលសមត្ថភាពផលិតរថយន្ដ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី កិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្ដការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តនគម្រោងវិនិយោគ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកបោះទុន ដើម្បីរៀបចំបើករោងចក្រផលិតរថយន្តនៅកម្ពុជានោះ គឺក្រុមហ៊ុន BYD ដែលបច្ចុប្បន្នក្រុមហ៊ុនបានជួលទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ប្រហែលជាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ យើងនឹងឃើញរថយន្ដ BYD EV ចេញពីរោងចក្រផលិតនៅកម្ពុជា»។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា ចំពោះការដំឡើងផលិតរថយន្ដ ក្រុមហ៊ុននឹងអាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយផលិតចំនួន ២ប្រភេទរថយន្ដ គឺរថយន្ដ BYD EV (អគ្គិសនីសុទ្ធ) និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។ ឧបនាយករដ្ឋមន្ត្រី […]

ក្រសួងវប្បធម៌៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខ្វះគ្រូបង្រៀនផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណ ប្រឈមក្នុងកិច្ចបណ្តុះបណ្តាលធនធាន

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបប្រទះបង្ហាញខ្វះគ្រូបង្រៀនផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណ ដោយប្រការនេះ បានប្រឈមនឹងកិច្ចបណ្តុះបណ្តាលធនធានមនុស្ស ទៅថ្ងៃអនាគត។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងរបាយការណ៍បានឲ្យដឹងថា បញ្ហាប្រឈមរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមមាន៖ * ចំនួនមន្ត្រីមានសមត្ថភាពមិនឆ្លើយតបទៅនឹងទំហំការងារដែលមាន* គ្រូបង្រៀនផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណមានចំនួនតិច និងមានវ័យកាន់តែចាស់ ដែលនាំឲ្យមានបញ្ហាប្រឈម ក្នុងកិច្ចបណ្តុះបណ្តាលធនធានមនុស្សទៅថ្ងៃអនាគត* ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងការគ្រប់គ្រង មិនទាន់ល្អគ្រប់គ្រាន់ ដោយសារទីតាំងពីរកន្លែង* ការថែទាំ ជួសជុលអគារ សួនច្បារមានការចំណាយខ្ពស់។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានស្នើសុំមន្ត្រីក្របខណ្ឌទៅតាមចំនួនមន្ត្រីចូលនិវត្តន៍ ដើម្បីធានាបាននិរន្តរភាពការងារ ព្រមទាំងសំណូមពររដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួង ជួយនាំសំណើនិងកង្វល់លោកគ្រូ អ្នកគ្រូ និស្សិត ផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណ ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យនិស្សិតបានចូលក្របខណ្ឌក្រោយពេលរៀនចប់ ដើម្បីបានក្លាយជាអ្នកបន្តវេនក្នុងការបណ្តុះបណ្តាលទៅថ្ងៃអនាគត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចេញផ្សាយសៀវភៅទី២ ដែលមានចំណងជើង «១០៩៩ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២»

Liny Chan February 6, 2025 06/02/2025

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអ្នកនាំពាក្យរបស់ក្រសួងមួយរូប តែងបង្ហាញមុខ និងសំឡេងលើបណ្ដាញព័ត៌មានអំឡុងពេលកម្ពុជា ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាពប្រចាំថ្ងៃនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញផ្សាយសៀវភៅទី២របស់លោកស្រី ដែលមានចំណងជើង «១០៩៩ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២»។ លោកស្រី ឱ វណ្ណឌីន ដែលជាវេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈរូបនេះ បានអះអាងថា ការបោះពុម្ពផ្សាយជាសៀវភៅទី២នេះ ធ្វើឡើងក្នុងគោលបំណងកត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ ចែករំលែកនូវមេរៀន បទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចការជាស្ត្រីអ្នកនាំពាក្យ ឬបំពេញការងារជាអ្នកទំនាក់ទំនងហានិភ័យ ដែលត្រូវធ្វើជាចាំបាច់នៅក្នុងកាលៈទេសៈដ៏ប្រឈមបំផុត ទៅនឹងការឆ្លងវីរុសកូវីដ១៩ សម្រាប់អ្នកជំនាន់ក្រោយៗ ដែលចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ ដកស្រង់យកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ការងារឆ្លើយតបទៅនឹងជំងឺរាតត្បាតណាមួយ ដែលនឹងអាចកេីតមាននាពេលអនាគត (ប្រសិនបើមានការផ្ទុះឡើង)។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានបង្ហោះជាមួយការចេញផ្សាយសៀវភៅទី២នេះ៖ «សៀវភៅដែលមានចំណងថា៖ «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២» ត្រូវបានសម្រេចចេញផ្សាយជាដំបូងនៅថ្ងៃនេះ ដើម្បីជម្រាបជូនសាធារណជនទាំងអស់បានជ្រាបជាមុន ស្របពេលដំណើរបំពេញបេសកម្មរបស់ខ្ញុំទៅខេត្តមណ្ឌលគីរី […]

សហស្ថាបនិក OpenAI លោក John Schulman កំពុងលាឈប់ពី Anthropic បន្ទាប់ពីនៅទីនោះអស់រយៈពេល ៦ខែ

Liny Chan February 6, 2025 06/02/2025

(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្ត AI ដ៏ធំរប​ស់សហរដ្ឋអាមេរិក Anthropic បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា លោក John Schulman ដែលជាសហស្ថាបនិក (co-founder) ក្រុមហ៊ុន OpenAI ដែលបានចាប់អារម្មណ៍ចូលរួមជាមួយនឹង Anthropic កាលពីឆ្នាំមុនបានលាឈប់ពីតួនាទីស្រាវជ្រាវបញ្ញាសិប្បនិម្មិត្ត AI របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក Jared Kaplan ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Anthropic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់ Reuters ថា «យើងពិតជាមានការសោកស្ដាយដែលឃើញ John ចាកចេញទៅ ប៉ុន្តែយើងនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោកក្នុងការស្វែងរកឱកាសថ្មីៗ និងសូមជូនពរឱ្យលោកជួបតែសំណាងល្អ»។ តែយ៉ាងណា មិនមានរបាយការណ៍បង្ហាញនោះទេ ថាលោក Schulman កាន់គម្រោងអ្វីនៅ Anthropic នោះ។ លោក Schulman បានចាកចេញពីក្រុមហ៊ុន OpenAI កាលពីខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមជាមួយ Anthropic ក្នុងគោលបំណងផ្តោតអារម្មណ៍លើបច្ចេកវិទ្យា AI។ លោកបាននិយាយថា លោកចង់ធ្វើឱ្យការផ្តោតអារម្មណ៍របស់លោកកាន់តែស៊ីជម្រៅលើ​ AI ហើយនឹងចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់លោកដែលជាកន្លែងដែលអាចត្រលប់ទៅការងារបច្ចេកទេសដោយដៃវិញ។ […]