ព័ត៌មានជាតិ

ក្រសួងការងារ សេចក្តីជូនដំណឹងពីការចាត់វិធានការចំពោះក្រុមហ៊ុន អាតធីវីស្ស មិនអនុវត្តតាមច្បាប់ស្តីពីការងារដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនកម្មករ

Nisaiy KP January 19, 2025 19/01/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។ ទន្ទឹមនឹងនេះ ក្រសួងសូមក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់ សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខាន ឬគណនាមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥

Nisaiy KP January 19, 2025 19/01/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំនិងក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ កើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

អភិបាលខេត្តស្ទឹងត្រែង ផ្ដួចផ្ដើមរៀបចំកម្មវិធីអុំទូកកាយ៉ាក នៅតំបន់រ៉ាមសារដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍

Nisaiy KP January 19, 2025 19/01/2025

(ស្ទឹងត្រែង)៖ តំបន់រ៉ាមសារ ជាតំបន់ដីសើមដែលសម្បូទៅដោយធនធានធម្មជាតិជីវៈចម្រុះ លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។ តំបន់នេះមានសក្តានុពលយ៉ាងធំធេង ចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ អន្តរជាតិពុំគួមើលរំលង។ ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេង និងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង តាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំរៀនចំព្រឹត្តិការណ៍អុំទូកកាយ៉ាក និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន។ លោក សរ សុពុត្រា បានលើកឡើងថា ព្រឹត្តិការណ៍នេះជាការចាប់ផ្តើមបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរន៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្ត ក្រោមម្លប់នៃសុខសន្តិភាព ព្រមទាំងបង្ហាញឲ្យកាន់តែទូលំទូលាយតំបន់ទេសចរណ៍គ្រប់ក្រុង ស្រុក របស់ខេត្តស្ទឹងត្រែង។ លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ព្រឹត្តិការណ៍អុំទូកកាយ៉ាកនេះ គឺការជួបជុំរបស់កីឡាការក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់នៅក្រោយរដូវរំហើយ បន្ទាប់ពីការប្រមូលភោគផលចប់នៅខេត្តស្ទឹងត្រែង។ អ្វីដែលពិសេស គឺព្រឹត្តិការណ៍នេះ និងផ្សព្វផ្សាយផ្សាភ្ជាប់ពីទីប្រជុំជនមកដល់មូលដ្ឋាន ផ្សាភ្ជាប់ពីទេសចរណ៍មកដល់សហគមន៍ ឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងក្នុងទឹកដីខេត្តស្ទឹងត្រែង។ លោកបន្ដថា ការរៀបចំព្រឹត្តិការណ៍អុំទូកកាយ៉ាក់នេះជាលើកដំបូងក្នុងខេត្តស្ទឹងត្រែង ដោយតាមគម្រោងត្រូវធ្វើឡើងចំនួន១០ទូកប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនាពេលនេះ […]

លោកបណ្ឌិត ថោង ខុន ជឿជាក់ Angkor Ultra Trail ឆ្នាំក្រោយមានអ្នកចូលរួមកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយរាជរដ្ឋាភិបាល

Nisaiy KP January 19, 2025 19/01/2025

(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សង្ឃឹមជឿជាក់ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) នៅតំបន់ឧទ្យានអង្គរ នឹងមានអ្នកចូលរួមកាន់តែច្រើននាក្រោយៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ក្រោយបញ្ចប់ការរត់ដោយជោគជ័យ បន្ទាប់ពីអត្តពលិក តាមវិញ្ញាសានីមួយៗ បានចេញដំណើរ តាំងពីព្រឹកព្រលឹម ពិសេសវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ ដែលបានចេញដំណើរ តាំងពីម៉ោង ៤ទាបភ្លឺថ្ងៃសៅរ៍នេះ ។ ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ ពោលគឺមានអត្តពលិក ចុះឈ្មោះសរុបចំនួន ១,៧២០នាក់ មកពី […]

ទិដ្ឋភាពកម្មវិធី «សំណេរអង្គរ» លើកទី២ ដែលមានបេក្ខជនចូលរួម ១២២០អង្គ/នាក់

Nisaiy KP January 19, 2025 19/01/2025

(ភ្នំពេញ)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់។ ពិធីនេះធ្វេីឡេីងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ព្រមទាំងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងមានបេក្ខជនចូលរួមជាច្រេីនទៀត។ សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត ជាផែនការឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ជាអ្នកអានអត្ថបទប្រកួតសម្រាប់បេក្ខជនដោយផ្ទាល់។ ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។ បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មានព្រះសង្ឃ ៨២ […]

«ឃុំម្លូព្រៃមួយ» ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, លោក អ៊ុក គឹមសាន ថ្លែងអំណរគុណពលរដ្ឋ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកកសាងបង្គន់អនាម័យ

Naren January 18, 2025 18/01/2025

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការទស្សនៈពិភពលោក ដែលបាន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ការថ្លែងរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចុលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងអង្គការទស្សនៈពិភពលោក និងក្រុមប្រឹក្សាឃុំម្លូរព្រៃមួយ អាជ្ញាធរស្រុកឆែប ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត បានចូលរួមប្រកាសអបអរសាទរ «ឃុំម្លូព្រៃមួយ» ទទួលបានជ័យលាភីជាឃុំបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ។ លោក អ៊ុក គឹមសាន បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំម្លូរព្រៃមួយ ដែលត្រូវបានគណៈកម្មាការបានវាយតម្លៃទទួលស្គាល់ជាផ្លូវការ ក្លាយជាឃុំគំរូក្នុងស្រុកឆែប ជាឃុំសម្រេចបានការបញ្ចប់ «បន្ទោបង់ពាសវាលពាសកាល» ODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះ។ លោក អ៊ុក គឹមសាន ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ ពីកត្តាសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺដោយសារការលះបង់គ្រប់បែបយ៉ាងទាំងអាយុជិវិត […]

អាជីវកម្ម TikTok នៅអាមេរិកមានតម្លៃរហូតដល់ ៥០ពាន់លានដុល្លារ បើសិនជាសម្រេចចិត្តថាលក់

Naren January 18, 2025 18/01/2025

(បរទេស)៖ លេចលឺដំណឹងមកថា! មហាសេដ្ឋីជំនួញដូចជាលោក Elon Musk ប្រហែលជាត្រូវចំណាយលុយខ្ទង់ ៥០ពាន់លានដុល្លារដើម្បីទិញកម្មវិធី TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance សម្រេចចិត្តលក់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។ ដូចដែលប្រិយមត្តិបានជ្រាបរួចមកហើយថា TikTok កំពុងប្រឈមមុខនឹងការហាមប្រាមនៅសហរដ្ឋអាមេរិក ហើយប្រសិនបើតុលាការកំពូលសម្រេចតម្កល់ច្បាប់សន្តិសុខជាតិ ក្នុងនោះក្រុមហ៊ុនផ្តល់សេវាដូចជា Apple និង Google នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេហ៊ានអនុញ្ញាតឱ្យទាញយកកម្មវិធី បន្ទាប់ពីកាលបរិច្ឆទផុតកំណត់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។​ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ByteDance មិនបានបង្ហាញសញ្ញាថាខ្លួននឹងលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរដ្ឋាភិបាលចិនបានពិចារណាលើផែនការដែលថា នាយកប្រតិបត្តិ (CEO) របស់បណ្តាញសង្គម X លោក Elon Musk នឹងទិញយកប្រតិបត្តិការនេះ ដែលជាផ្នែកមួយនៃសេណារីយ៉ូជាច្រើនកំពុងស្ថិតក្នុងការពិចារណា។ តាមរយៈការវាយតម្លៃរ​បស់អនុប្រធានជាន់ខ្ពស់ CFRA Research (California Family Rights Act) លោក Angelo Zino បានប៉ាន់ស្មានថា ប្រសិនបើ ByteDance សម្រេចចិត្តលក់នោះវានឹងមានតម្លៃចន្លោះ ៤០ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ព្យាបាលជំងឺ ២ម៉ឺនដុល្លារបន្ថែម ជូនស្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ស្លាប់៣នាក់ ប្តីនិងកូន

Naren January 18, 2025 18/01/2025

(វៀតណាម)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះមកសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ទៅប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឲ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី២នាក់ ស្លាប់ និងស្រ្តីជាម្តាយខាងលើនេះ រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ គូសរម្លឹកថា បន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងជាសោកនាដកម្មដ៏គួរឲ្យសង្វេកនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ឱ្យចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ […]

កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនក្មេងទំនេីង៣នាក់ ថតកាន់កាំបិតគំរាមគូជម្លោះ បង្ហោះក្នុងបណ្ដាញសង្គម

Naren January 18, 2025 18/01/2025

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាកម្លាំងនគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១៖ ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ២៖ ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ( ជាអ្នកកាន់កាំបិតបុ័ងតោ ) ៣៖ ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់ផ្ទះមួយខ្នង និងថវិកាផ្គត់ផ្គង់ជីវភាពជូនបុរសពិការដៃទាំងពីរ ដែលប្រើជើងគូរគំនូរ

Naren January 18, 2025 18/01/2025

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៣លានរៀល ជូនដល់បុរសពិការដៃទាំងសងខាង ប៉ុន្តែមានទេពកោសល្យប្រេីជេីងគូរគំនូរបាន ព្រមទាំងជួយសម្រួល ផ្ដល់ទីតាំងជូនក្មួយសម្រាប់ប្រកបរបបគូរគំនូរ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នាឱកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្ន ហ៊ុនម៉ាណែត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការដែលមានទេពកុសល្យគូររូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេលមេីលប្អូនប្រុសសល់ សុខចាន់ គូរគំនូរនៅវត្តភ្នំ លោក ឃួង […]