ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនក្មេងទំនើង៦នាក់ ក្រោយកាន់កាំ.បិតថតបង្ហោះ និងឌឺនគរបាលប៉ុស្ដិ៍នៅតាមបណ្ដាញសង្គម

Liny Chan January 3, 2025 03/01/2025

(តាកែវ)៖ ក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិត ហើយនាំគ្នាថតបង្ហោះតាមបណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យសម្ដីឌឺដងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនចំនួន៦នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្មេងទំនើង៦នាក់នេះ បានប្រមូលផ្ដុំគ្នាកាន់កាបិត ហើយថតបង្ហោះឌឺដងនគរបាលប៉ុស្ដិ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។ ក្រោយឃើញការចែកចាយ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនក្រុមក្មេងទំនើងចំនួន៦នាក់ ដែលពាក់ព័ន្ធក្នុងវីដេអូនោះ។ សមត្ថកិច្ចបានបញ្ជាក់ថា ទាំង៦នាក់នោះរួមមាន ទី១៖ឈ្មោះ ហ៊ុំ ចាន់តារ៉ា អាយុ២០ឆ្នាំ (អ្នកកាន់កាំបិត), ទី២៖ឈ្មោះ ផុល សីហា អាយុ១៤ឆ្នាំ (អ្នកកាន់ទូរសព្ទថតឃ្លីបវីដេអូ), ទី៣៖ឈ្មោះ ទួន កក្កដា អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ណូយ ភារិន […]

FBI ស៉ើបអង្កេតលើភាពជាប់ពាក់ព័ន្ធគ្នា នៃករណីឆេះរថយន្ត Tesla Cybertruck និងករណីបើកបំបុកហ្វូងមនុស្សនៅ New Orleans

Liny Chan January 3, 2025 03/01/2025

(វ៉ាស៉ីនតោ)៖ ក្រុមមន្រ្តីនិយាយថា ប៉ូលិស FBI កំពុងស៉ើបអង្កេតថា តើករណីផ្ទុះឆេះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគាររបស់ លោក ត្រាំ ក្នុងទីក្រុង Las Vegas និងករណីរថយន្តបើកបំបុកហ្វូងមនុស្ស នៅឯទីក្រុង New Orleans សហរដ្ឋអាមេរិក ចំថ្ងៃឆ្លងឆ្នាំសកល មានពាក់ព័ន្ធគ្នាឬអត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។ ធុងសាំង និងកាំជ្រួចដើមធំៗត្រូវបានដាក់ក្នុងរថយន្ត Cybertruck ដែលឆាបឆេះភ្លាមៗ បន្ទាប់ពីអ្នកបើកបរនៃរថយន្តនេះ បើករថយន្តភីកអាប់មួយគ្រឿងដោយចេតនា ចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរឆ្នាំថ្មី នៅផ្លូវ French Quarter ទីក្រុង New Orleans សម្លាប់មនុស្ស ១៥នាក់។ នាយកដ្ឋានប៉ូលិសក្រុង Las Vegas បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យជាមនុស្សតែមួយ និងបានស្លាប់ក្នុងពេលឆេះរថយន្ត Cybertruck។ ភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា […]

ក្រសួងធនធានទឹក និងឧតុនិយម៖ កម្ពុជា នឹងចុះត្រជាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា, សូមប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ ឱ្យបានគត់មត់

Liny Chan January 3, 2025 03/01/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ​នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា របបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៖ ១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យមអប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ ២៖ តំបន់ខ្ពង់រាប៖ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានសីតុណ្ហភាពមធ្យមអប្បបរមា១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ […]

ពលរដ្ឋផ្អើលភ្លូកទឹកភ្លូកដី ទៅមើលកូនដំរី «លំផាត់» នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

Liny Chan January 3, 2025 03/01/2025

(តាកែវ)៖ ប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្ត បាននិងកំពុងផ្អើលភ្លូកទឹកភ្លូកដី ដើម្បីទៅមើលកូនដំរី «លំផាត់» ដ៏ល្បីល្បាញ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ លំផាត់ជាកូនដំរីដ៏គួរឲ្យខ្នាញ់ ចូលចិត្តផឹកទឹកដោះគោ និងលេងជាមួយអ្នកថែរក្សា។ នាងជាកូនដំរីដ៏ស្លូត មិនដែលបង្កបញ្ហាគ្រោះថ្នាក់ ដល់អ្នកទស្សនាឡើយ។ វត្តមានរបស់មហាជន ចំពោះការចាប់អារម្មណ៍លើកូនដំរីឈ្មោះលំផាត់ បាននាំឲ្យអ្នកថែរក្សា បង្កើតតារាងពេលវេលាច្បាស់លាស់ ក្នុងការបើកឲ្យចូលលេងកម្សាន្តនាង។ ពលរដ្ឋ ដែលបានទៅមើលកូនដំរីលំផាត់ បានប្រាប់ថា រថយន្តរបស់លោកកកស្ទះរាប់ម៉ោង ហើយលោកក៏បានភ្ញាក់ផ្អើលចំពោះវត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋ ដើម្បីបានទៅមើលអតីតកូនដំរីដ៏កម្សត់ខាងលើផងដែរ។ សូមជម្រាបថា លំផាត់ ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទីព្រឹក ដោយមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ក្នុងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័នមិត្តសត្វព្រៃ។ បើតាមកញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ លំផាត់ ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។ ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife […]

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លី ជូនពលរដ្ឋឲ្យបានខ្លាំងក្លាថែមទៀត

Liny Chan January 2, 2025 02/01/2025

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើករណីប្ដឹងជំទាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរឃុំ ស្រុក នឹងមន្រ្តីពាក់ព័ន្ធត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញដែលទាមទារឲ្យអាជ្ញាធររួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ នឹងរួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលកើតមានឡើង ក្នុងមូលដ្ឋានឲ្យបានទាន់ ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធអោយបានឆាប់រហ័ស ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ លោក វ៉ី សំណាង បានបញ្ជាក់ថា នៅពេលដែលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់ដីធ្លីកើតឡើងវា និងធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ ពិសេសលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្តេជ្ញាចិត្តទប់ស្កាត់ការចរាចរ​ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងជំរុញឱ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀល បើមិនចង់ខាតបង់ ប៉ះចំលុយដុល្លារក្លែងក្លាយ ​

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ តាមការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា ជំរុញឱ្យចូលរួមទប់ស្កាត់ ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា​ បណ្តា​គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ខ្លួននឹងបង្កើនការប្រុងប្រយ័ត្ន និងចូលរួម​ឱ្យកាន់តែសកម្មជាងមុន ក្នុងការទប់ស្កាត់ក្រដាសប្រាក់អាមេរិកក្លែងក្លាយ មិនឱ្យចរាចរនៅលើទីផ្សារកម្ពុជា ដែលនាំឱ្យប្រជាជនរងការខាតបង់។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ ធនាគារជាតិនៃកម្ពុជា តែងតែណែនាំដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាទៀងទាត់ឱ្យមានការប្រុងប្រយ័ត្ន ទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារ​អាមេរិកក្លែងក្លាយ និងត្រូវដកហូតទុក នៅពេលដែលជួបប្រទះពេលអតិថិជន មកប្រើប្រាស់សេវាធនាគារ។ លោកបន្ថែមថា ជាមួយគ្នាធនាគារជាតិនៃកម្ពុជា បានសហការជាមួយជាមួយដៃគូអន្តរជាតិ ក៏ដូចជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបណ្តុះបណ្តាលទៅដល់បុគ្គលិក នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ និងបន្តណែនាំទៅកាន់អតិថិជន នៅតាមបញ្ជរផ្តល់សេវា ឱ្យចេះពិនិត្យមើលមួយណាជាក្រដាសប្រាក់ពិត និងក្លែងក្លាយ។​ ​ លោកបន្តថា «វគ្គបណ្តុះបណ្តាលដែលធ្វើជាទៀតទាត់នេះ កាលពីឆ្នាំ២០១៦ខាងស្ថានទូតអាមេរិក ក៏ធ្លាប់ធ្វើការបណ្តុះ​បណ្តាលដល់គ្រឹះស្ថាននានាដែរ។ នៅឆ្នាំ២០២៣ ធនាគារជាតិបានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ បានបណ្តុះបណ្តាល ២ដងដែរ។ នៅឆ្នាំ២០២៤ ក៏បានធ្វើការបណ្តុះបណ្តាលដែរ។ និយាយឱ្យចំ គឺបានធ្វើការបណ្តុះបណ្តាលជាទៀតទាត់ ដើម្បីធ្វើឱ្យមន្រ្តីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណែនាំទៅកាន់អតិថិជន​ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្លាំងនគរបាលមិនដកដៃនោះឡើយចំពោះក្មេងទំនើង និងសូមទទូចឲ្យយុវជនទាំងអស់ធ្វើជាក្មេងល្អសម្រាប់សង្គមជាតិ និងចាកចេញពីអំពើអបាយមុខផ្សេងៗ

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ និងសូមទទូចឲ្យយុវជនទាំងអស់ធ្វើជាក្មេងល្អសម្រាប់សង្គមជាតិ និងចាកចេញពីអំពើអបាយមុខផ្សេងៗ។ តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ»។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។ លោកបានអំពាវនាវទៅកាន់យុវជនទាំងឡាយ សូមឲ្យលះបង់ និងចាកចេញឲ្យឆ្ងាយពីអ្វីដែលសង្គមជាតិ និងប្រជាពលរដ្ឋមិនគាំទ្រ ជាពិសេសស្វែងយល់ពីទង្វើរបស់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាក្មេងល្អ យុវជនល្អ កូនល្អ សិស្សល្អចាប់ពីថ្ងៃនេះទៅ។ ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន […]

ឆេះផ្ទះ ៦ខ្នង នៅស្រុកមុខកំពូល ខេត្តកណ្ដាល សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

Liny Chan January 2, 2025 02/01/2025

(កណ្តាល)៖ គ្រោះអគ្គភ័យបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល បានបណ្តាលឱ្យផ្ទះឈើ ប្រក់ក្បឿងចំនួន៤ខ្នង និងសម្ភារមួយចំនួនធំរងការ ឆាបឆេះអស់ទាំងស្រុង រីឯផ្ទះ២ខ្នងទៀតឆាបឆេះអស់មួយចំហៀង ដែលមូលហេតុដែលធ្វើឱ្យឆាបឆេះលឿន ដោយសារម្ចាស់ផ្ទះចំនួន៣ មិននៅផ្ទះ និងបានចាក់សោរចោល។ ប្រភពពីសមត្ថកិច្ចស្រុកមុខកំពូល បានឱ្យដឹងថា មកដល់ពេលនេះនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយនៅវេលាកើតហេតុខាងលើនៅសុខៗស្រាប់​តែគេ​ឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើងចេញពីលំនៅដ្ឋានរបស់ឈ្មោះ ឈី ស៊ីម៉ន ភេទស្រី អាយុ ៥៩ឆ្នាំ មានបណ្តោយ ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ និងរាលដាលទៅឆេះផ្ទះរបស់ឈ្មោះ លន់ ធួក ភេទស្រី អាយុ៥៦ឆ្នាំ ដែលមានទទឹង ៨ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ រៀបបន្ទប់ថ្មក្រោយ រួចក៏ឆ្លងទៅដល់ផ្ទះឈ្មោះ ទិត ហឹម ភេទប្រុស អាយុ ៦៨ឆ្នាំ មានបណ្តោយ ៩,៥ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ និងបានឆេះបន្ត​ទៅផ្ទះទី៤​ទៀត មានបណ្តោយ៩ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ លន់ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ សង្គមកម្ពុជាមិនត្រូវការក្មេងទំនើងឡើយ ក្រុមនេះដកចេញក៏មិនខាតដែរ

Liny Chan January 2, 2025 02/01/2025

(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ ពោលក្រុមក្មេងទំនើងនេះដកចេញក៏មិនខាតដែរ។ តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ ដកចេញក៏មិនខាតដែរ»។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។ លោកបានអំពាវនាវទៅកាន់យុវជនទាំងឡាយ សូមឲ្យលះបង់ និងចាកចេញឲ្យឆ្ងាយពីអ្វីដែលសង្គមជាតិ និងប្រជាពលរដ្ឋមិនគាំទ្រ ជាពិសេសស្វែងយល់ពីទង្វើរបស់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាក្មេងល្អ យុវជនល្អ កូនល្អ សិស្សល្អចាប់ពីថ្ងៃនេះទៅ។ ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន […]

ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែ-ងអន-ឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ

Liny Chan January 2, 2025 02/01/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី […]