ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនក្មេងទំនើង៨នាក់ ក្រោយកាប់ជនរងគ្រោះ៣នាក់បណ្ដាលឲ្យរងរបួស, រសៀលនេះបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់

Liny Chan December 30, 2024 30/12/2024

(តាកែវ)៖ ក្រុមក្មេងទំនើងចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីធ្វើការសួរនាំ និងផ្ដន្ទាទោសតាមច្បាប់ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ ចំនួន៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ កាលរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ។ លោកឧត្តមសេនីយ៍ត្រី ហ៉ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យក្មេងទំនើង ទាំង៨នាក់ ក្នុងនោះមានម្នាក់ជាជនដៃដល់ ហើយក្រោយពីសួរចម្លើយក្មេងទំនើងទាំង៨នាក់នេះ បានឆ្លើយសារភាព ដូច្នោះសមត្ថកិច្ចបានបញ្ចូនពួកគេទៅអយ្យការអមសាលាដំបូងដើម្បីចាត់ការទៅតាមច្បាប់។ បើយោងតាមការឆ្លើយសារភាពរបស់ក្រុមក្មេងទំនើង បាននិយាយថា មុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែពួកគេខឹងនឹងក្រុមជនរងគ្រោះ ដែលបានធ្វើសកម្មភាពយកដុំថ្ម គុបមកលើបក្ខពួកក្រុមគេមុន ទើបពួកគេជិះម៉ូតូ៦គ្រឿង មានគ្នា១៣នាក់ដេញតាមកាប់ពីក្រោយដើម្បីសងសឹកវិញ។ សូមបញ្ជាក់ថា កាលពីម៉ោង ២៖៥៦នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ មានហេតុការណ៍ក្រុមក្មេងទំនើងមួយក្រុម បានជិះម៉ូតូដេញកាប់ជនរងគ្រោះ ហើយវីដេអូដែលដេញកាប់គ្នានោះ ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។ […]

ទូរថភ្លើងដឹកទំនិញ ៣៦គ្រឿងនាំចូលពីចិន បានមកដល់កម្ពុជាហើយ ខណៈទូរថភ្លើង ៤៤គ្រឿងទៀតនឹងមកដល់នៅដើមខែមករា ឆ្នាំ២០២៥

Liny Chan December 30, 2024 30/12/2024

(ភ្នំពេញ)៖ ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀត ដឹកមកពីប្រទេសចិន បានមកដល់ប្រទេសកម្ពុជា និងបានដាក់ចុះពីនាវាដោយជោគជ័យ ​ដើម្បីពង្រឹងបន្ថែមទៀតនូវ​សេវាកម្ម​ដឹកជញ្ជូនតាមរថភ្លើង ដោយមានប្រសិទ្ធភាព ក្នុងប្រទេសកម្ពុជា។ បើតាមក្រុមហ៊ុន Royal Railway រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន​ដ៏ល្បីឈ្មោះមួយ​​របស់ប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូន ដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូន តាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្ម។ សូមជម្រាបផងដែរថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀតនឹងគ្រោងមកដល់កម្ពុជា នៅដើមខែមករា ឆ្នាំ២០២៥នេះ។ ការនាំចូលមកបន្ថែមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំ លើដំណោះស្រាយដឹកជញ្ជូន សម្រាប់ឧស្សាហកម្មក្នុងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ និងប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Liny Chan December 30, 2024 30/12/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់ នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក និងប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាកាសធាតុ នៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករ ស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណា នឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖ ១៖ រដូវប្រាំង សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយ ឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង […]

ព័ត៌មានលម្អិត ជុំវិញករណីគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើរ ឆក់យកជីវិតមនុស្សជិត ១៨០នាក់ អំឡុងពេលចុះចតនៅប្រទេសកូរ៉េខាងត្បូង

Liny Chan December 30, 2024 30/12/2024

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ ហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏រន្ធត់មួយ បានកើតមានឡើងនៅព្រលានយន្តហោះមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆក់យកជីវិតមនុស្សជិត១៨០នាក់។ ខាងក្រោម គឺជាព័ត៌មានលម្អិត ជុំវិញហេតុការណ៍នោះ ដែលជាករណីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងឆ្នាំ២០២៤នេះ៖ * ពេលវេលា ទីតាំង និងហេតុការណ៍គ្រោះថ្នាក់ យន្តហោះរងគ្រោះ បានជួបគ្រោះថ្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង កាលពី​វេលាម៉ោងខ្ទង់៩ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ក្នុងគោលដៅធ្វើដំណើរហោះចេញពី ទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្រុក Muan នៃខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង។ បើតាមឃ្លីបវីដេអូបង្ហាញពីហេតុការណ៍ផ្ទាល់ គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹង​ផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់បើកចេញមកឡើយ ហើយមិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកពេញទំហឹង ជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ យន្តហោះនោះ ផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយបន្តិចប៉ុណ្ណោះ។ * ប្រភេទយន្តហោះ និងចំនួនជនរងគ្រោះ យន្តហោះខាងលើជាប្រភេទ Boeing 737-800 […]

កម្ពុជា-ចិន បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ, រដ្ឋមន្ដ្រីអាកាសចរណ៍ស៊ីវិល រំពឹងថា ឆ្នាំក្រោយ ទទួលអ្នកធ្វើដំណើរ លើស៧លាននាក់

Liny Chan December 30, 2024 30/12/2024

(ភ្នំពេញ)៖ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្លឹងឃើញថា ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន ជាការពិតឃើញថា មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ នៅថ្ងៃនេះ។ ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា​ សម្រាប់អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង […]

ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ដែលនាំឲ្យនគរបាលនាយកដ្ឋានព្រហ្មទណ្ឌផ្ទុះអា.វុធផ្លាតចំប្រជាពលរដ្ឋម្នាក់ ពេលនេះឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួន

Liny Chan December 30, 2024 30/12/2024

(ភ្នំពេញ)៖ នៅទីបំផុតទៅករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំសហការបង្ក្រាបដោយជោគជ័យ ជាមួយការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង […]

អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណភាព នៅអាយុ១០០ឆ្នាំ

Liny Chan December 30, 2024 30/12/2024

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណភាពហើយនៅអាយុ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។ នេះបើតាមការប្រកាសរបស់អង្គការ Carter Center របស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP។ លោក Jimmy Carter បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ Plains គឺជាទីក្រុងតូចមួយ ជាទីដែលលោក Carter បានចាប់កំណើត និងធ្លាប់ធ្វើជាកសិករដាំសណ្ដែកដី មុននឹងក្លាយជាអភិបាលរដ្ឋ Georgia និងចូលរួមក្នុងការប្រជែងយកតំណែងជា ប្រធានាធិបតីអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ Carter Center បានគូសបញ្ជាក់ដូច្នេះថា «លោក Carter បានទទួលមរណភាពយ៉ាងស្ងៀមស្ងាត់នៅឯផ្ទះរបស់លោក ក្នុងទីក្រុង Plains ព័ទ្ធជុំវិញដោយសមាជិក គ្រួសាររបស់លោក»។ លោក Chip Carter ដែលជាកូនប្រុសរបស់លោក Jimmy Carter ក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះដែរថា «ឪពុករបស់ខ្ញុំជាវីរបុរស […]

តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្មេងទំនើង៦នាក់ ដែលកា.ប់ប្រហា.រអ្នកដទៃ និងអូសដា.វតាមដងផ្លូវនៅស្រុកស្វាយជ្រំ

Nisaiy KP December 29, 2024 29/12/2024

(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ធជាក្មេងទំនើងមានខ្លួនចំនួន៦នាក់ (អនីតិជន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់កាប់អាវុធប្រហារនៅក្រៅលំនៅឋាន) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តាមមាត្រា៤៩០ កថាខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៦នាក់ដូចខាងលើ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សូមជម្រាបថា ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើប្រតិបត្តិការតាមចាប់ និងបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ បានចំនួន១០នាក់ នៅស្រុកស្វាយជ្រំ និងក្រុងបាវិត ក្រោយក្មេងទំនើងទាំងនេះបានជិះម៉ូតូអូសដាវ កាំបិត […]

ល្ងាចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៃការ​ប្រកួត​​បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

Nisaiy KP December 29, 2024 29/12/2024

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្ត​ភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់​ការ​បញ្ចប់​សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន។ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការ​ប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុម​បាល់​ទាត់​សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធ​យុវ​ជនកម្ពុជា នឹងមានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធ​យុវ​ជន​កម្ពុជាដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនា​យករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ផងដែរ។ ការប្រកួតបាល់ទាល់សាទរសុខសន្តិភាពនៅកម្ពុជានេះ នឹងមានការចូលរួម​ទស្សនាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានីភ្នំពេញរង្វង់ប្រមាណជា ៥ម៉ឺននាក់។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជាខួប២៦ឆ្នាំហើយ ដែលកម្ពុជា បិទបញ្ចប់​ទាំង​ស្រុង​នូវភ្លើងសង្គ្រាម […]

បេក្ខជនអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្នើសុំ​សិក្សា​នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើ​ប្រាស់​ប្រព័ន្ធឌីជីថល

Nisaiy KP December 29, 2024 29/12/2024

(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន សុភក្តិ ប្រធាន​ក្រុម​ការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ចាម និងខេត្តត្បូង​ឃ្មុំ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់​ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជន​អាហា​រូបករណ៍ អ.ម.ត ចំនួនប្រមាណ ៥០រូប សិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែល​លោក​ទាំង​ពីរ បានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សា​នៅថ្នាក់​ឧត្តម​សិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews