ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាឲ្យកម្ចាត់រាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ, កម្ចីអនឡាញ និងកម្ចីពីជនបរទេស

Liny Chan December 27, 2024 27/12/2024

(កណ្ដាល)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣។ អភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អភិបាលខេត្តកណ្ដាល ត្រូវកម្ចាត់រាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសល្បែងកន្ទុយលេខ រឿងកម្ចីអនឡាញ និងកម្ចីពីជនបរទេស ក្រោយសកម្មភាពទាំងនោះ បាននិងកំពុងកើតមានឡើងនៅភូមិសាស្ត្រខេត្តកណ្ដាល។ ពិសេសនោះ គឺត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។ អភិបាលខេត្តកណ្ដាល បន្តថា ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើង ដើម្បីចាប់យកមកដន្ទាទោស តាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនឹងនោះទៅធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទាន់ដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន ដែលឈានឱ្យមានទោសទនៅថ្ងៃខាងមុខ។ ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា […]

ស្ត្រីខ្មែរជាភរិយាប្រធានក្រុមហ៊ុន Ripple Inc របស់អាមេរិក ជម្រាបសម្ដេចតេជោ ហ៊ុន សែន ពីបំណងចង់សង់វត្តខ្មែរមួយ នៅទីក្រុងសាន ហូស៊េ រដ្ឋកាលីហ្វ័រញ៉ា, សម្តេចគាំទ្រ !

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិ​ព្រះពុទ្ធសាសនា​ខ្មែរ ដែលជាភរិយាលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្លុកឆេនអាមេរិក Ripple Inc បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ពីបំណងចង់សាងសង់វត្តខ្មែរមួយដ៏ធំនៅអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា ទុកសម្រាប់ប្រើប្រាស់ជា​ប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា និងសម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ។ ភរិយាប្រធានប្រតិបត្តិក្រុមហ៊ុនរ៉ីបផលអាមេរិក បានបញ្ជាក់ពីបំណងយ៉ាងដូចនេះ នាឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី និងក្រុមគ្រួសារចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ លោកស្រី Lyna Lam បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែរថា ក្នុងនាមជាជនជាតិខ្មែរ លោកស្រី និងក្រុមគ្រួសារ បានមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយលោកស្រី​បាននិងកំពុង​​ជំរុញការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងមរតកដូនតាខ្មែរដ៏ល្អផូរផង់សម្បូរបែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែររបស់លោកស្រីនៅសហរដ្ឋអាមេរិក។ លោកស្រី […]

ឱសថស្ថាន «រស្មីអូឡាំពិកថ្មី» ប្រើប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទ ! រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការរៀបចំបិទឱសថស្ថាននេះ និងត្រូវដាក់បន្ទុកបន្ថែមទៀត

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលមានលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទលក់ជូនដល់ប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរពេទ្យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា «រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ទៅតាមសំណូមពររបស់ឱសថការី បច្ចេកទេសសុខាភិបាល ហើយនិតិវិធីបន្ដគឺយើងកំពុងតែធ្វើការជាមួយនាយកដ្ឋានឱសថ ក្រសួងសុខាភិបាល និងគណៈឱសថការី»។ លោកបានបញ្ជាក់ថា «ករណីខាងលើនេះ ក្រៅពីឈានទៅដល់ការបិទ យើងនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធថានឹងត្រូវដាក់បន្ទុកអ្វីបន្ថែមទៀត។ លោកបានបញ្ជាក់ទៀតថា ក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងតែចុះត្រួតពិនិត្យជាប់ជានិច្ច នៅតាមឱសថស្ថាននានា។ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជីវករដែលលក់ឱសថស្ថានទាំងអស់ សូមគោរពទៅតាមគោលការណ៍ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងឱសថរបស់ព្រះរាជាណាចក្រកម្ពុជា សូមអនុវត្ដន៍ឱ្យបានត្រឹមត្រូវបំផុត ព្រោះថាការលក់ឱសថនេះ គឺទាក់ទងនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះស្នើឱ្យឱសថស្ថាន លក់តែឱសថមានគុណភាព និងស្របច្បាប់ ឬមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ងី មានហេង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានមន្ទីរទេសចរណ៍ និងនគរបាលទេសចរណ៍ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរតាមតំបន់ឆ្នេរ ត្រូវរក្សាអនាម័យ របៀបរាបរយ និងមិនការតម្លើងថ្លៃជូនភ្ញៀវក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

Liny Chan December 27, 2024 27/12/2024

(ព្រះសីហនុ)៖ ដើម្បីកុំមានការដំឡើងថ្លៃលើសេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរ ដែលលេងកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសកល និងដោយទទួលបានការណែនាំពីរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ផងនោះ, លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករលក់ដូរតាមតំបន់ឆ្នេរ បន្ទប់ទឹកសាធារណៈ អាជីវករដាក់ជួលម៉ូតូទឹក ទីតាំងកម្សាន្តនានា ដែលបម្រើសេវាជូនភ្ញៀវ ត្រូវតែរក្សា សណ្តាប់ធ្នាប់ អនាម័យ ការទទួលបដិសណ្ឋារកិច្ចឱ្យបានល្អ ជាពិសេស គឺការរៀបចំតម្លៃឲ្យបានសមរម្យជូនភ្ញៀវ។ ដោយឡែក បងប្អូនដែលលក់ដូរចល័ត ត្រូវចេះរៀបចំទុកដាក់តុ កៅអីឲ្យមានរបៀប ជៀសវាងមានការដណ្តើមចាប់កន្លែង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងការលេងកម្សាន្តរបស់ភ្ញៀវ។ លោកប្រធានមន្ទីរថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបន្ទប់ទឹកលេខ១ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា បានបន្ថែមថា ចំពោះអាជីវករប្រតិបត្តិករ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ បានជំរុញឲ្យមានការចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានចំណេះដឹងបន្ថែម ក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ ដែលមករកសេវាកម្មរបស់បងប្អូននៅក្នុងខេត្ត។ លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ទេសចរណ៍គឺទាមទារភាពស្អាត មានអនាម័យ បរិស្ថានល្អ និងមានសោភ័ណភាព។ ការរាក់ទាក់រស់រាយទាំងអស់នេះ គឺជាការចូលរួមចំណែករបស់អាជីវករ ជាមួយនឹងអាជ្ញាធរ ក្នុងការទាក់ទាញភ្ញៀវទេសចរត្រៀមទទួលភ្ញៀវ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសាកល […]

កម្លាំងនគរបាលខេត្តកំពត ចាប់ជនទំនើងម្នាក់នៅស្រុកអង្គរជ័យ ដែលសៀតកាំ.បិតប៉័ងតោជាប់ចង្កេះ ប៉ុនប៉ងបង្កហិ.ង្សាតាមមូលដ្ឋាន

Liny Chan December 27, 2024 27/12/2024

(កំពត)៖ ក្រោយបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យតាមមូលដ្ឋាននោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបាននិងកំពុងបញ្ចេញ ប្រតិបត្តិការយ៉ាងក្តៅគគុកតាមចាប់ជាបន្តបន្ទាប់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនទំនើងម្នាក់ដែលសៀតកាំបិតប៉័ងតោនឹងចង្កេះ នៅស្រុកអង្គរជ័យ ប៉ុនប៉ងបង្កហិង្សាតាមមូលដ្ឋាន។ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានការបង្ហោះនៅលើបណ្តាញសង្គមករណីក្រុមទំនើង បង្ហាញកាំបិត និងសៀតកាំបិតប៉័ងតោជាប់ចង្កេះនោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានចុះស្រាវជ្រាវជាបន្ទាន់។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, ក្រោយចុះស្រាវជ្រាវកម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនទំនើងម្នាក់មានឈ្មោះ សៅ វាយុ អាយុ២៧ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលបាននិងកំពុងធ្វើការស្រាវជ្រាវ តាមចាប់បក្ខពួកដែលរត់គេចខ្លួនបន្តទៀតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ សម្រាប់ជនល្មើសម្នាក់នេះ ត្រូវបានបញ្ជូនមកសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ នារសៀលថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា បេក្ខជន៨១នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល។ នៅក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះផងដែរ។ សូមជម្រាបថា ក្នុងចំណោមបេក្ខជនទាំង៨១នាក់នេះ មានបេក្ខជន៣៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក។ ដោយឡែកមានបេក្ខជន៤៦នាក់ ប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ក្នុងរយៈពេល ១មួយ សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។ ចំពោះបេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ […]

អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចនាយករដ្ឋមន្ដ្រី! កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង៩នាក់ នៅខណ្ឌមានជ័យ

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ បន្ដការអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កអំពើហិង្សានៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង៩នាក់នេះ ត្រូវបានធ្វើសកម្មភាពកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ វិបុល ហៅប៊ុល, ទី២៖ឈ្មោះ សែម ពន្លឺ, ទី៣៖ឈ្មោះ ផា រ័ត្ន, ទី៤៖ឈ្មោះ សំអាង វិទូ, ទី៥៖ឈ្មោះ ហុក យូរ, ទី៦៖ឈ្មោះ សួន លីហេង, ទី៧៖ឈ្មោះ សី អ៊ែនជី ភេទស្រី, ទី៨៖ឈ្មោះ ផន សុផាលីន ភេទស្រី និងទី៩៖ឈ្មោះ សួង ចន្ទសុភាវី ភេទស្រី។ បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ សូមរំលឹកថា ពីលើវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៦ […]

ច្បាប់ថវិកាឆ្នាំ២០២៥៖ រាជរដ្ឋាភិបាល នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធក្នុងរង្វង់៣% ខ្ពស់ជាងអត្រាអតិផរណា ធ្វើឱ្យបៀវត្សទាបបំផុតកើនដល់ជិត ១.៤លានរៀល

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់។ តាមរយៈសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥ ដែលបានចេញផ្សព្វផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ថា បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន១០ ៦១២ប៊ីលានរៀល មានសមាមាត្រស្មើនឹង៤៤.៤%នៃចំណាយ ចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥.០៧% នៃផ.ស.ស., ឬកើនចំនួន៣.៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤។ បើតាមសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥, ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងសម្រាប់៖ (១)៖ ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល និវត្តន៍ក្នុងឆ្នាំ២០២៤ ប៉ុន្តែផែនការក្របខ័ណ្ឌសម្រាប់គ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវកំណត់ដោយ ក្រសួងមុខងារសាធារណៈ នៅពេលក្រោយ បន្ទាប់ពីការបញ្ចប់ការវិភាគមុខងារឡើងវិញ របស់គ្រប់ក្រសួង-ស្ថាប័ន និង (២)៖ […]

ភ្ញៀវអន្តរជាតិ និងនាវិកជិត ៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ

Liny Chan December 27, 2024 27/12/2024

(ព្រះសីហនុ)៖ យ៉ាងហោចមានភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។ តាមរបាយការណ៍ដែល Fresh News ទើបទទួលបាន នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩នាក់ មានដល់ទៅ ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។ របាយការណ៍បានបន្តថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថ្ងៃនេះ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរី នាថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមហើយ

Liny Chan December 27, 2024 27/12/2024

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។ រដ្ឋបាលខេត្តសៀមរាប​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News