ព័ត៌មានជាតិ

ភ្ញៀវអន្តរជាតិ និងនាវិកជិត ៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ

Liny Chan December 27, 2024 27/12/2024

(ព្រះសីហនុ)៖ យ៉ាងហោចមានភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។ តាមរបាយការណ៍ដែល Fresh News ទើបទទួលបាន នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩នាក់ មានដល់ទៅ ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។ របាយការណ៍បានបន្តថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថ្ងៃនេះ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរី នាថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤ នឹងចាប់ផ្ដើមហើយ

Liny Chan December 27, 2024 27/12/2024

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤​នេះ រដ្ឋបាលខេត្តសៀមរាប ដែលមានក្រុមការងារបានរៀបចំបុណ្យបង្ហេីរខ្មែរឯកខ្មែរ​ និងខ្លែងសេរី បានរៀបចំទីតាំងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)​ ដេីម្បីត្រៀមប្រកួតខ្លែងខ្មែរឯកខ្មែរ​ និងខ្លែងសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ដល់ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា​ ការប្រកួតខ្លែងឯកខ្មែរ​ និងខ្លែងសេរីនេះ​ ត្រូវពិនិត្យលេី​ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ​ សោភ័ណភាពខ្លែង​ និងការក្រវីឯក​ និងតម្រូវឱ្យមានគ្នា ៣នាក់​ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។ រដ្ឋបាលខេត្តសៀមរាប​ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។សម្រាប់កម្មវិធី ដូចមានភ្ជាប់មកជាមួយនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជនរងគ្រោះក្នុងហេតុការណ៍បា.ញ់ប្រហារដ៏ព្រៃផ្សៃពីជនកំ.ណាច ស្រី ស៊ីណា ថ្លែង​អំណរ​គុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចំពោះការជួយស្វះស្វែង​រកយុត្តិធម៌ជូនពួកគេ

Liny Chan December 27, 2024 27/12/2024

(ភ្នំពេញ)៖ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជន​កំណាច ស្រី ស៊ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែលបានស្វះស្វែងរកយុត្តិធម៌ជូនពួកគេ។ សំណុំរឿងបាញ់ប្រហារដ៏កក្រើក និងនាំឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនេះ ត្រូវ​បានចៅក្រមសាលាដំបូងរាជធានី​ភ្នំពេញ សម្រេចផ្តន្ទាទោសជនល្មើស ស្រី ស៊ី​ណា ដោយដាក់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្តទៅដើមបណ្តឹងជាទឹកប្រាក់សរុប ២,៥៥០,០០០ដុល្លារអាមេរិក។ ក្នុង​នោះសងសំណងជំងឺចិត្តទៅឪពុកសព ឃីន កញ្ចនា ទឹកប្រាក់ ១លាន​ដុល្លារ និងម្តាយសព ឡុង លីសុង ចំនួន ២លាន និង៥ម៉ឺនដុល្លារ។ សងសំណង​ជំងឺ​ចិត្តទៅជនរងគ្រោះដែលរងរបួសឈ្មោះ សុខុម ចរណៈ ចំនួន ៣០ម៉ឺនដុល្លារ និងជនរង​គ្រោះ​​ឈ្មោះ ហុង រិទ្ធារ័ក្ស ចំនួន ២០ម៉ឺនដុល្លារ។ បន្ទាប់ពីទទួលបាននូវសាលក្រម អ្នកស្រី ជា អញ្ជលី ម្តាយសពជន​រង​គ្រោះ ឡុង លីសុង និងយុវជនដែលរងរបួស បានប្រកាសទទួលយកការសម្រេច​នេះ ហើយចាត់ទុកជាការផ្តល់នូវយុត្តិធម៌សម្រាប់ពួកគេ។ ទន្ទឹមនឹងការទទួលការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ គ្រួសាររបស់ជនរងគ្រោះ […]

ប្រភព៖ យន្តហោះ Azerbaijan Airlines ដែលធ្លាក់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

Liny Chan December 27, 2024 27/12/2024

(កាហ្សាក់ស្ថាន)៖ ប្រភពចំនួន ៤ របស់ប្រទេសអាស៊ែបៃហ្សង់ ដែលដឹងពីការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Azerbaijan Airlines ដែលបានធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីយន្តហោះបានហោះចេញពីគន្លង ក្រោយពីត្រូវបានបង្វែរចេញពីតំបន់មួយនៃប្រទេសរុស្ស៊ី ដែលមានហានិភ័យពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ុយក្រែន។ យន្តហោះ Embraer ដែលដឹកអ្នកដំណើរ ៦៧នាក់ បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស ៣៨នាក់។ យន្តហោះនេះបានហោះចេញពីទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ប្រទេសរុស្ស៊ី ប៉ុន្តែបានហោះហួសពីគន្លងរាប់រយម៉ាយមុនពេលធ្លាក់។ អាជ្ញាធររុស្ស៊ីបានអះអាងថា ការធ្លាក់យន្តហោះនេះ អាចបណ្តាលមកពីការប៉ះទង្គិចជាមួយសត្វស្លាប។ ប៉ុន្តែ ប្រភពព័ត៌មានបានបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ មន្ត្រីរុស្ស៊ី អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន កំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។ ហេតុការណ៍នេះ បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់ និងបង្ហាញពីផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើប្រទេសដទៃទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការជួលអចលនទ្រព្យតម្លៃក្រោម ៥០ម៉ឺនរៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

Liny Chan December 26, 2024 26/12/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ចំពោះការជួលអចលទ្រព្យ ដែលមានតម្លៃក្រោម ៥០ម៉ឺនរៀល គឺត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ខណៈការជួលក្នុងលក្ខខណ្ឌមួយចំនួនទៀត ក៏ត្រូវបានលើកលែងពន្ធផងដែរ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅ​កម្ពុជា តាមអត្រា ១០​% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាងដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ជូនរដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យនោះស្ថិត នៅជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួល សម្រាប់រយៈពេលច្រើនខែ។ យ៉ាងណាមិញ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យក៏មានការលើកលែងផងដែរ ចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យ ចំពោះគ្រប់ករណីទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០​រៀល។ ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖ * ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល * ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលដទៃទៀត * ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការឬសមាគមណាមួយដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ […]

ការប្រមូលផលបង្កងធម្មជាតិក្នុងខេត្តតាកែវឆ្នាំ២០២៤ បានចំនួន៥០តោន កើនឡើងខ្ពស់ជាងឆ្នាំ២០២៣

Liny Chan December 26, 2024 26/12/2024

(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា ការប្រមូលផលបង្កងតាមផ្ទៃបឹងខេត្តតាកែវ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងខ្ពស់ ពោលបានកើនឡើងពី១៨តោន នៅឆ្នាំ២០២៣ ឡើងដល់ ៥០តោននៅក្នុងឆ្នាំ ២០២៤នេះ។ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រៅពីបង្កងធម្មជាតិចំនួន៥០តោន ដែលប្រមូលបានតាមផ្ទៃបឹង យើងក៏ប្រមូលផលបង្កងចញ្ចឹម «វារីវប្បកម្ម» នៅក្នុងខេត្តតាកែវចំនួន២៥តោន ថែមទៀតផងដែរ។ បើតាមលោក វ៉ី សំណាង, ទិន្នផលបង្កងដ៏ច្រើននេះបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជានេសាទ ជាពិសេសបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកកម្សាន្តនៅក្នុងខេត្តតាកែវ កាន់តែច្រើនឡើងតាមរយៈការមកកម្សាន្តខេត្តតាកែវ និងមកភ្លក់រសជាតិបង្កងទឹកសាបខេត្តតាកែវដ៏មានរសជាតិ។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានណែនាំមន្ទីរកសិកម្ម ត្រូវធ្វើយ៉ាងណាថែរក្សាអភិរក្សបង្កងធនធានបង្កងឲ្យកាន់តែច្រើនថែមទៀត និងត្រូវធ្វើការលើកទឹកចឹត្តប្រជានេសាទចិញ្ចឹម បង្កងឲ្យកាន់តែច្រើនឡើងផងដែរ។ គួបញ្ជាក់ថា បង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅ។ ការចុះបញ្ជីនេះ គឺដើម្បីបង្ហាញពីសក្ដានុពលបង្កងទឹកសាបរបស់ខេត្តកែវ ពិសេសជួយពង្រឹងតម្លៃ និងទំនុកចិត្តដល់អ្នកទិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជើងហោះហើរជួលក្នុងស្រុកដំបូង ទៅកាន់ព្រលានយន្តហោះតារាសាគរ មានអ្នកដំណើរ ៦០នាក់ ចុះចតដោយជោគជ័យ

Liny Chan December 26, 2024 26/12/2024

(កោះកុង)៖ យ៉ាងហោចមានប្រតិភូចម្រុះក្រសួង-ស្ថាប័ន ក៏ដូចជាអ្នកដំណើរប្រមាណ ៦០នាក់ បានធ្វើដំណើរជាមួយជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ប្រកបដោយភពជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្រោយពេលចុះចតដោយជោគជ័យ អ្នកដំណើរទាំង ៦០នាក់ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) ព្រមទាំងមានការបំពាក់ក្រមាខ្មែរ អមដោយអ្នកភ្លេងឆៃយ៉ាំប្រពៃណីខ្មែរ ប្រគំស្វាគមន៍ផងដែរ។ យន្តហោះដឹកអ្នកដំណើរនេះដែរ គឺជាយន្តហោះខ្នាតតូច របស់ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ (Angkor Air)។ ពិធីទទួលស្វាគមន៍ភ្ញៀវទេសចរ និងជើងហោះហើរជួល ក្នុងស្រុកលើកដំបូង ក៏បានប្រារព្ធឡើងជាផ្លូវការ នៅអគារទទួលអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ព្រមទាំងមានការចូលរួមពីលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAI លោក ឱក តារារិទ្ធ […]

ក្រសួងសាធារណការ អំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នរាល់ពេលធ្វើនាវាចរណ៍ នៅតំបន់ការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

Liny Chan December 26, 2024 26/12/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ​ដោយមានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើនាវាចរណ៍ ឆ្លងកាត់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងខាងលិចស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម នៃភូមិសាស្ត្រខេត្តកណ្តាលចៀសវាងឧបទ្ទវហេតុ កើតឡើងជាយថាហេតុ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨ ហើយនៅក្នុងអំឡុងពេលនៃការសាងសង់នេះ ផ្លូវនាវាចរណ៍នៅតំបន់ការដ្ឋាននឹងមានការរួមតូច​ដែលអាចរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។ ២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។ ៣៖ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ ។ ៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ៥០០ម៉ែត្រ […]

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឱ្យមានការពន្យារជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ

Liny Chan December 26, 2024 26/12/2024

(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានជូនដំណឹងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ​ ថាបានជួបប្រទះនឹងការវាយប្រហារតាមអ៊ីនធឺណិតនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤) ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុក និងអន្តរជាតិមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ JAL បាននិយាយថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង ៧:២៤នាទីព្រឹកនៅក្នុងប្រទេសជប៉ុន ត្រូវនឹងម៉ោង ៥:២៤នាទីព្រឹកនៅក្នុងប្រទេសកម្ពុជា ហើយបានប៉ះពាល់ដល់ប្រព័ន្ធ System ទាំងខាងក្នុង និងខាងក្រៅរបស់ក្រុមហ៊ុន។ ប៉ុន្តែមិនបានបញ្ជាក់ ថាទំហំប៉ះពាល់នោះកម្រិតធ្ងន់ ឬស្រាលនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានគូសបញ្ជាក់ថា ខ្លួនបានបិទជាបណ្តោះអាសន្ននូវរ៉ោតទ័រដែលបណ្តាលឱ្យ System ដំណើរការខុសប្រក្រតី ហើយក៏បានផ្អាកការលក់សំពុប្រសម្រាប់ជើងហោះហើរដែលគ្រោងចេញដំណើរនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។ ទន្ទឹមនឹងនេះមានអ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន ANA Holdings ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុនផងដែលបាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនពុំឃើញមានសញ្ញានៃការវាយប្រហារលើ System នោះទ។ ដូច្នេះការវាយប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេថា បណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News