ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ច្រានចោលគណនីតេឡេក្រាមក្លែងក្លាយដែលប្រើរូប ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បន្លំបោកប្រាស់ប្រជាពលរដ្ឋក្រោមរូបភាពដាក់ទុនវិនិយោគ, ស្នើស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មានឧក្រិដ្ឋជនឆបោកដែលបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំ ដែលមានឈ្មោះថា «MEUKKIMSROEUN7» ដោយប្រើប្រាស់រូបភាពរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគខុសច្បាប់ ទៅក្នុងក្រុមតេឡេក្រាមនានា រួមមាន ក្រុមដែលមានឈ្មោះថា «CEO MASTERS CLUB IN» ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជន ឲ្យចូលរួមក្នុងការវិនិយោគខុសច្បាប់ដែលអាចនាំឲ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងដោយគណនីតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬក្រសួងយុត្តិធម៌ នោះទេ។ ទន្ទឹមនេះ, ប្រសិនបើមានគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមផ្សេងទៀតណាដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយធ្វើសកម្មភាពបែបនេះ ក៏ពុំមែនជាគណនីរបស់លោកនោះដែរ។ ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់ចំពោះករណីបែបនេះ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឲ្យចាញ់បោកធ្វើឲ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕ ផ្ដល់សិទ្ធិដោយ៖ […]

ឯកឧត្តម ផន រឹម បញ្ជាក់ថា ក្មេងទំនើងដែលបើកម៉ូតូទំហំស៊ីឡាំងក្រោម ៥០០cc សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោលត្រូវបាននគរបាលចរាចរណ៍ចេញប្រតិបត្តិការបន្ទាន់ចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ

Liny Chan December 12, 2024 12/12/2024

យោងតាមការចុះផ្សាយរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង (មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ ស្របពេលជាមួយគ្នានោះ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។ នៅក្នុងការបង្ហោះនៅលើគណនីផ្លូវការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kW ឡើងទៅ នឹងងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រាប់ពីវិធី ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kW ឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និង […]

ពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យបណ្តាលឱ្យឆេះតូបលក់ដូរ នៅផ្សារចំការចេក សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

Liny Chan December 12, 2024 12/12/2024

(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងសំរោង នាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ បណ្តាលឱ្យឆេះតូបលក់ដូរនៅផ្សារចំការចេក ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជួបនៅគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ក៏ដូចជាចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។ លោក ឃិន ញ៉ាណ បានថ្លែងនូវការចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងរងគ្រោះដោយអគ្គិភ័យបណ្តាលឱ្យឆេះតូបលក់ដូរ ក៏ដូចជាទ្រព្យសម្បត្តិមួយចំនួនផងដែរ។ លោកក៏ថ្លែងលើកទឹកចិត្ត ដល់បងប្អូនរងគ្រោះសូមកុំអស់សង្ឃឹម ផ្ទុយទៅវិញយើងត្រូវតាំងស្មារតីខិតខំធ្វើការរកស៊ីធ្វើការតទៅទៀត និងត្រូវប្រុងប្រយ័ត្នជានិច្ចការពារ ពីគ្រោះអគ្គិភ័យ ដោយត្រូវមុនចាកចេញពីតូបលក់ដូរ ត្រូវបិទចរន្តអគ្គិសនី […]

ព្រោះតែសមត្ថកិច្ចតាមចាប់ពេក ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ Team ទៅហើយ នៅឡើយតែរត់មិនរួចពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ!

Liny Chan December 12, 2024 12/12/2024

(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម។ អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ ក្នុងនោះមានក្មេងទំនើង៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង Team98 តែដោយសមត្ថកិច្ចតាមចាប់ Team98 ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា Teamមុខព្រលានវិញ តែក៏ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួន និងយកមកអប់រំតាមវិធានការរដ្ឋបាល។ ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀត ជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទីទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»។ ពិព័រណ៍នេះ នឹងធ្វើឡើងនៅកោះពេជ្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ ក្នុងការអានសៀវភៅ។ ការប្រកាសអំពីការរៀបចំពិព័រណ៍សៀវភៅលើកទី១០នេះ បានធ្វើឡើងដោយគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ សន្និសីទនេះមានការចូលរួមពី លោកបណ្ឌិត គឹម ពីនន់ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សុខ ឫទ្ធី តំណាងគណៈកម្មការពិព័រណ៌សៀវភៅកម្ពុជា លោក ហុកសុទ្ធិ តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ព្រំ វិទូ តំណាង Tiger Balm និងលោក ណូ ច័ន្ទណារ៉ា តំណាងក្រុមហ៊ុន OCIC ព្រមទាំងក្រុមការងារជាច្រើននាក់។ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចជា៖ ១៖ ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស២៖ ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់ យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ៣៖ បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ៤៖ គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក៥៖ លើកទឹកចិត្តកវី អ្នកនិពន្ធ […]

ត្រីរាជចំនួន ៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ ត្រីរាជចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការសហការគ្នារវាងទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បាន​បំពាក់​​ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែ.ងស៊ី.សងខុសច្បាប់

Liny Chan December 11, 2024 11/12/2024

(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន ៤ចំណុច ដើម្បីធ្វើយ៉ាងណាបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំ ដូចខាងក្រោម៖ ១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖ * ត្រូវបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន* ត្រូវចាត់វិធានការតឹងរឹងក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ* ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋានដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ករណីរកឃើញថាមានការផ្សព្វផ្សាយល្បែងស៊ីសង ត្រូវចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយនោះចេញជាបន្ទាន់* ត្រូវសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ២៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផលិតវីដេអូដែលមានខ្លឹមសារផ្តល់ចំណេះដឹងពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់ ដើម្បី ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមពីបញ្ហានេះ ៣៖ ហាមដាច់ខាតនូវការប្រើប្រាស់អាវយឺត […]

នាយឧត្តមសេនីយ៍ ខេង សុមេធ ឲ្យកងកម្លាំង និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែ.ង.ស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ

Liny Chan December 11, 2024 11/12/2024

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។ ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើការសួសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត […]

មេដឹកនាំក្រុមឧទ្ទាម ដែលផ្តួលរំលំរបបលោក Al-Assad អះអាងថា ប្រទេសស៉ីរី នឹងមិនប្រឈមសង្រ្គាមថ្មីទៀតឡើយ

Liny Chan December 11, 2024 11/12/2024

(ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមឧទ្ទាមស៉ីរី លោក Abu Mohammed al-Jolani បានប្តេជ្ញាថា ប្រទេសមជ្ឈិមបូព៌ា ដែលហែរហួរដោយសង្រ្គាមមួយនេះ នឹងមិនប្រឈមមុខជាមួយសង្រ្គាមថ្មីទៀត ក្រោយការផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី នាពេលនេះ កំពុងឆ្ពោះទៅរកការអភិវឌ្ឍ ការស្ថាបនាឡើងវិញ និងស្ថិរភាព។ គួរបញ្ជាក់ថា លោក Al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានដឹកនាំប្រតិបត្តិការវាយលុកថ្មី ដែលមានល្បឿនយ៉ាងឆាប់រហ័សបំផុត ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បានទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។ សង្រ្គាមស៉ីវិលនៅស៉ីរី […]