(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថានៅថ្ងៃពុធទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំមកលើ រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៅ ប៊ន, និងឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក, ក្បាលដំរី, ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖ ១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះ ជា ណក់ លើទំហំដី ២០ហិកតាឱ្យបានត្រឹមត្រូវច្បាស់លាស់ យ៉ាងយូរនៅមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ២- ត្រូវចាត់តាំងក្រុមការងារចុះទៅវាស់ឃ្លុំដី ៦ហិកតា ជូនទៅឈ្មោះ សៅ ងិន តំណាងប្រជាពលំរដ្ឋចំនួន ០៧គ្រួសារ និងអនុញ្ញាតិឱ្យច្រូតយកផលស្រូវទាំងអស់។ ចុះវាស់ឃ្លុំដីទំហំ ២០ហិកតា តាមសំណើរបស់ឈ្មោះ ជា ណក់ គឺច្រូតស្រូវនៅនឹងកន្លែងលក់ស្រូវទូទាត់ថ្លៃម៉ាស៊ីនច្រូត […]