ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ១០ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៣៧លាននាក់ ដូចតួលេខមុនពេលមានវិបត្តិជំងឺកូវីដឆ្នាំ២០១៩

Liny Chan December 5, 2024 05/12/2024

(សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្តីពី «គោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោក ហោ សារុន បានបញ្ជាក់ថា «តាមការវាយតម្លៃជារួម វិស័យទេសចរណ៍កម្ពុជា ត្រូវបានពង្រឹងភាពធន់ និងធ្វើឲ្យមានប្រសើរឡើងជាលំដាប់ ដោយរីកចម្រើននៅលើ ផ្លូវមួយត្រឹមត្រូវ ឆ្ពោះទៅ សម្រេចបានលទ្ធផលដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ​ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ ចំនួន ៥.៣៧លាននាក់ […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

Liny Chan December 5, 2024 05/12/2024

(ភ្នំពេញ)៖ បន្ទាប់ពីក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច 19.COM 7.b.27។ ការចុះបញ្ជីនេះគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ […]

កុំខកខាន! ម៉ាស្ទ័រ អៀង វុត្ថា ល្បីល្បាញផ្នែកហុងស៊ុយ និងហោរាសាស្រ្ត រៀបចំកម្មវិធី «អាប់រាយ៍ 2025» បើកឱ្យចូលរួមឥតគិតថ្លៃ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

Liny Chan December 5, 2024 05/12/2024

ជាដំណឹងល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្ម បុគ្គលិកនៅតាមស្ថាប័ននានា ដែលចាប់អារម្មណ៍ទៅលើកម្មវិធីហុងស៊ុយ និងហោរាសាស្ត្រប្រចាំឆ្នាំ ខណៈនៅឆ្នាំនេះ កម្មវិធីអាប់រាយ៍ 2025 (Uprise 2025) នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ដោយអនុញ្ញាតឱ្យអ្នកចូលរួមបានដោយសេរីមិនបង់ថ្លៃនោះទេ។ ក្នុងកម្មវិធី អាប់រាយ៍ 2025 ឆ្នាំនេះដែរ នឹងមានវាគ្មិនល្បីៗខាងហុងស៊ុយ និងហោរាសាស្ត្រ ចំំនួន ២រូប ចូលរួមបង្ហាញការព្យាករណ៍ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ព្រមទាំងប្រធានបទសំខាន់ៗជាច្រើនទៀត ក្នុងនោះមាន ម៉ាស្ទ័រ អៀង វុត្ថា មានជំនាញផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ននៅប្រទេស Malaysia & Singapore និងលោក Benjy lim ជាជនជាតិ Malaysia ដែលមានបទពិសោធន៍ដល់ទៅ ១៣ឆ្នាំ លើផ្នែក ហុងស៊ុយ និងហោរាសាស្ត្រ ។ តាមការបញ្ជាក់ពី ម៉ាស្ទ័រ អៀង វុត្ថា បានឱ្យដឹងថា កម្មវិធីអាប់រាយ៍ក្នុងឆ្នាំនេះ អ្នកគ្រូ […]

ប្រធានាធិបតីចិន ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

Liny Chan December 4, 2024 04/12/2024

(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រ​គម្រោង​ព្រែក​​ជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ​ដល់កិច្ច​អភិ​វឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពី​សំណាក់​​ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏​បាន​ជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បាន​បង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការ​គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីក​ហ្វូ​ណន​តេជោ មិនមែនជាគម្រោងថ្មីទេ ជា​គម្រោងមានតាំងពីសម័យព្រះបាទ​អង្គ​ឌួង។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯក​រាជ្យ​ភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រ​ ដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ […]

អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។ ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ […]

មន្ទីរពេទ្យកុមារអង្គរទទួលថវិកា ១១ម៉ឺនដុល្លារពីទិវារត់ម៉ារ៉ាតុងអង្គរឆ្នាំនេះ ខណៈគណៈកម្មការ នឹងពិនិត្យថវិកាសេសសល់ផ្ដល់ជូនសប្បុរសធម៌ទាំងអស់

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយវត្តមានអត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ១៤,៣៧០នាក់ មកពី ៨៧ប្រទេសលើពិភពលោក ។ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ បានបន្សល់នូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់អត្តពលិកចូលរួមគ្រប់រូប ។ លើសពីនេះ សម្រាប់ការចូលរួមទៀតសោត ក៏បានចូលរួមលើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃរមនីយដ្ឋានអង្គរ ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិផងដែរ ពិសេសចូលរួមជួយដល់ការងារសប្បុរសធម៌ ដែលជាគោលបំណងសំខាន់ នៃព្រឹត្តិការណ៍ ដែលបានរក្សា តាំងពីឆ្នាំ១៩៩៦ នៃការកកើតទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរនេះ ។ ជាក់ស្ដែងឆ្នាំនេះ ក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ប្រណាំងភ្លាម គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ និងក្រុមហ៊ុនដៃគូ មេនូឡាយហ្វ៍ បានរៃអង្គាសថវិកាចំនួន ១១ម៉ឺនដុល្លារ ប្រគល់ជូនដល់មន្ទីពេទ្យកុមារអង្គរ ខណៈថវិកានៅសេសសល់ទាំងអស់ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យ និងអង្គការសប្បុរសធម៌ដៃគូជាច្រើនទៀត ជាមួយក្ដីរំពឹង អាចនឹងមានការកើនឡើង បើធៀបនឹងឆ្នាំមុនៗ ។ […]

ភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខ១ ដែលមកទស្សនាអង្គរច្រើនជាងគេ ខណៈភ្ញៀវចិនឈរចំណាត់ថ្នាក់ទី៤

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ភ្ញៀវទេសចរអាមេរិកឈរនៅលំដាប់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជិត ៤០ម៉ឺននាក់ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរច្រើនជាងគេ ក្នុងរយៈពេល១១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ តាមរបាយការណ៍នេះបានឱ្យដឹងថា នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣ ដោយចំណូលបានជិត ៤២លានដុល្លារ ។ក្នុងនោះកម្ពុជាទទួលបានភ្ញៀវមកពីអាមេរិកច្រើនជាងគេ ដែលមានចំនួន ៩២ ៨៤១ នាក់ កើនឡើង១០.៣៣%។ ចំណែកភ្ញៀវទេសចរ អង់គ្លេសស្ថិតនៅលំដាប់ទី២ មានចំនួន ៧៧ ៤៤៦ កើនឡើង៨.៦២% តាមពីក្រោយអង់គ្លេស គឺភ្ញៀវទេសចរបារាំង ដែលមានចំនួន ៧២ ៣៩៩ នាក់ ខណៈចិនស្ថិតនៅលំដាប់ទី៤ មានចំនួន៧១ ១៧៦នាក់ រីឯភ្ញៀវទេសចរកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៥ ដែលមានចំនួន ៦៥ ៨៨៥នាក់។ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរបានឱ្យដឹងថា […]

ក្រសួងមហាផ្ទៃ ណែនាំឱ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់

Liny Chan December 4, 2024 04/12/2024

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសង​ខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមាន​ប្រជា​ប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុ​ធ្វើឱ្យ​សា​ធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកា​ទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹម​សារ​ពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែង​ស៊ីសងលេង​ដោយ​ផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ២៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញ​ទំនាក់​ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ៣៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និង​ខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង […]

អភិបាលខេត្តតាកែវ ជូនលោកយាយអាយុ៨២ឆ្នាំ ដល់ផ្ទះ ក្រោយតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំ

Liny Chan December 4, 2024 04/12/2024

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ក្រោយតុលាការកំពូលសម្រេចដោះលែងចេញពីពន្ធនាគារ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមរំលឹកថា លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ដោយសារទំនាស់ព្រំដីនោះ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។ ការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរិតដោយជំងឺលើស ឈាម និងទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយ ចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ […]