(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បានកត់សម្គាល់ថា កំណើនភ្ញៀវទេសចរនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងដំណើរសេដ្ឋកិច្ច ដោយភ្ញៀវទេសចរម្នាក់យ៉ាងហោចណាស់ បានចំណាយប្រមាណពី ២៥ដុល្លារទៅ ៤០ដុល្លារ ក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានទេសចរជាតិចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានប្រមាណជាង៦លាននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ៣០ម៉ឺននាក់។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ភ្ញៀវទេសចរដែលបានចេញដើរកម្សាន្ត នៅក្នុងពិធីបុណ្យអុំទូក បានចូលរួមចំណែកនៅក្នុងសកម្មភាពសេដ្ឋកិច្ច […]