(ភ្នំពេញ)៖ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឲ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាល សាលារាជធានីភ្នំពេញ, លោក ព្រំ ថា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការរដ្ឋបាល, លោក សេង បញ្ញា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការផែនការ និងវិនិយោគ, លោកស្រី ឈុន បូរ៉ាវី ឲ្យកាន់មុខតំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ, ជាមួយការតែងតាំងជាអនុប្រធានការិយាល័យ និងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។ ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា […]