ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងអុជបំភ្លឺភ្លើងជ័យ អបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីអាណានិគមបារាំង និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

Liny Chan November 9, 2024 09/11/2024

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់​មក​វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមក​វិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណ វិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាននិមិត្តរូបនៃការដណ្តើមបានឯករាជ្យ។ ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពង​ក្រោមរាជាធិបតី​ភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស […]

ពូជស្រូវសែនក្រអូប ០១ របស់កម្ពុជា បានឈ្នះពានរង្វាន់មាសជាលើកទី២ នៅប្រទេសចិន

Liny Chan November 9, 2024 09/11/2024

(ភ្នំពេញ)៖ អង្ករម៉ាកសមូហភាព «SKO» ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៤ ត្រូវបានជាប់ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ​ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន ​ដែលបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ​នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ អង្ករម៉ាក សមូហភាព «SKO» ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងបានជាប់ពានរង្វាន់មាស ក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទកភាពនេះជាបន្តទៀត។ ​សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផលិតបាននូវពូជសុទ្ធដែលមានគុណភាពល្អ ជាពិសេស សូមថ្លែងអំណរគុណដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងរោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ និងក្រុមហ៊ុន CICC (Cambodia) Co., Ltd ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលប្រកួតបានទាន់ពេលវេលា។ ជាងនេះទៅទៀត សហព័ន្ធស្រូវអង្ករកម្ពុជា […]

ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់ផ្សោតកាំពី, ឆ្នាំ២០២៤ ជាឆ្នាំដែលកូនផ្សោតកើតច្រើនមិនធ្លាប់មាន

Liny Chan November 9, 2024 09/11/2024

(ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាលទៀត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ​នៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន២ទៀត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ បានឱ្យដឹងថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុង​ឆ្នាំ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ ក្រសួងបានឱ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់​ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។ ផ្សោតជាសម្បត្តិដ៏កម្រមួយ ហើយក៏ត្រូវបានចាត់ទុកជាសម្បត្តិជលផល​ដ៏ពិសេសក្នុង​ដង​ទន្លេមេ​គង្គ​របស់កម្ពុជាផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ផ្សោតបានរងការគំរាមកំហែងខ្លាំង ដោយសារសកម្មភាពបទល្មើសនានា ជាពិសេសបទល្មើសឆក់តែម្តង។ ឆ្លើយតបបញ្ហានេះ នៅខែមករា ឆ្នាំ២០២៣ សម្តេចតេជោ […]

ក្រុមកា.ប់ប្លន់ម៉ូតូ ៤នាក់ ដែលធ្វើសកម្មភាពនៅខណ្ឌច្បារអំពៅ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបបាន

Liny Chan November 8, 2024 08/11/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនល្មើស៤នាក់ ដែលពាក់ព័ន្ធករណីកាប់ប្រហារដើម្បីប្លន់យកម៉ូតូ នៅភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ និងកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំបិតផ្គាក់)។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែវិច្ឆិកាចំណុចបន្ទប់ជួល ផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់យកកាំបិតផ្គាក់ ចំនួន១ដើម។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ហឿង ស ហៅស, ទី២៖ឈ្មោះ លី ម៉េង ហៅខ្លាឃ្មុំ, ទី៣៖ឈ្មោះ អ៊ិត ចន្នី ហៅចននី និងទី៤៖ឈ្មោះ រះ ភក្តី ហៅ ភាក់។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KX-0289 […]

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បកស្រាយចំពោះការលើកឡើងថា «សេដ្ឋកិច្ចកើន ប៉ុន្ដែចំណូលរបស់ពលរដ្ឋនៅពិបាករក»

Liny Chan November 8, 2024 08/11/2024

(ភ្នំពេញ)៖ ក្នុងកម្មវិធី FRESH BUSINESS លើប្រធានបទ៖ «តើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ចំណេញ ឬខាតអ្វីខ្លះ?» លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានបកស្រាយនឹងការលើកឡើងថា «សេដ្ឋកិច្ចកើន ប៉ុន្ដែចំណូលរបស់ពលរដ្ឋនៅពិបាក»។ អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ខ្ញុំសូមបញ្ជាក់ថា ចំណូលរបស់ប្រជាពលរដ្ឋ មានកំណើន៥ទៅ៦ភាគរយ តែមិនមានតុល្យភាព នៃកំណើននោះទេ អ្វីដែលមានកំណើន គឺវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ»៕ សូមស្ដាប់ការបកស្រាយទាំងស្រុង របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅវីដេអូខាងក្រោមនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តសៀមរាប ស្នើប្រជាពលរដ្ឋដែលធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូក សូមកុំយកឧបករណ៍ស្នោធ្វើជាប្រទីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសូមធ្វើប្រទីបពីដើមចេកវិញ

Liny Chan November 8, 2024 08/11/2024

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើប្រជាពលរដ្ឋដែលធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូក សូមកុំយកឧបករណ៍ស្នោធ្វើជាប្រទីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសូមធ្វើប្រទីបពីដើមចេកវិញ ដែលមិនបង្កហានិភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន ប្រសិនបើមានស្តង់មួយណា ដែលមិនរៀបចំអនាម័យបានស្អាតទេនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។ ការស្នើយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងកិច្ចប្រជុំពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឲ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិង បរិស្ថានល្អសម្រាប់ទាំងអស់គ្នា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងវិស័យឯកជន នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។ លោក ប្រាក់ សោភ័ណ បានបន្តថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប […]

សាលាឧទ្ធរណ៍សម្រេចឡើងវិញផ្តន្ទាទោសជនជាប់ចោទ៣នាក់ ករណីជួញដូរសារធាតុខុសច្បាប់រហូតដល់៣០ឆ្នាំ ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យរួចខ្លួនម្នាក់ និង២នាក់ទៀតដាក់ពន្ធនាគារត្រឹម៣ឆ្នាំ

Liny Chan November 8, 2024 08/11/2024

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឡើងវិញផ្ដន្ទាទោសជនជាប់ចោទ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរហូតដល់៣០ឆ្នាំ ក្រោយសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យម្នាក់រួចខ្លួន និង២នាក់ទៀត ជាប់ពន្ធនាគារត្រឹម៣ឆ្នាំប៉ុណ្ណោះ ក្នុងសំណុំរឿងគ្រឿងញៀនមេតំហ្វេតាមីន ចំនួន៨៦៥,០៤៦៧ក្រាម។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ១៣០៩ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនជាប់ចោទ ឈ្មោះ ឈឹម ស្រីខួច ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យរួចខ្លួនពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ដោយឡែក ឈ្មោះ សៀវ ឡុង ហៅ អាឆ័យ, ឈ្មោះ សុខ ភារម្យ ហៅ អាបូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល៣(បី)ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤,០០០,០០០ (បួនលាន)រៀល ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមសាលក្រមព្រហ្មទណ្ឌលេខ ៦៧៣ “ឋ”ក្រ៧ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ […]

ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលបាញ់កាំជ្រួចក្នុងពិធីបុណ្យអុំទូក

Liny Chan November 8, 2024 08/11/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ នៅពេលចាប់ផ្ដើមបាញ់កាំជ្រួចក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ តាមបទពិសោធន៍កន្លងមក លោកឧត្តមសេនីយ៍ឯក បានសង្កេតឃើញថា ក្មេងៗតូចៗដែលងាយនឹងវង្វេងពីឪពុកម្ដាយ ឬអាណាព្យាបាល ភាគច្រើននៅពេលដែលចាប់ផ្ដើមបាញ់កាំជ្រួច ហើយនេះជាបញ្ហាដែលត្រូវស្នើឱ្យឪពុកម្ដាយឬអាណាព្យាបាល បង្កើនការឃុំគ្រងឱ្យបានខ្ពស់។ លោកបានបន្តថា ដើម្បីធានាពីសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺយើងត្រូវបង្កើនសមត្ថកិច្ចជំនាញ សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ ជាពិសេសគឺធានាបាននូវសន្តិសុខសុវតិ្ថភាពជូនប្រជាពលរដ្ឋ៕ សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជិត៥ពាន់នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ

Liny Chan November 8, 2024 08/11/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍​​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជាង៤,៦០០នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។ ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖ «យើងយកបទពិសោធន៍បុណ្យអុំទូកឆ្នាំ២០២៣ គឺយើងរកឃើញចំណុចខ្វះខាតច្រើន តែយើងត្រូវប្រជុំត្រួតពិនិត្យជាមុនពីអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងមិនអាចធ្វើបាន អ្វីដែលសេសសល់ អ្វីដែលជាបញ្ហាប្រឈម គឺយើងត្រូវកែតម្រូវគុណភាពឱ្យកាន់តែល្អជាងឆ្នាំទៅ»។ សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ និងមន្រ្តី២នាក់ ត្រូវតុលាការខេត្តតាកែវ ចោទប្រកាន់៣បទល្មើស ក្រោយ ACU ចាប់ខ្លួន

Liny Chan November 8, 2024 08/11/2024

(តាកែវ)៖ នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ លោក ហេង វុទ្ធី និងមន្រ្តី២នាក់ជាកូនចៅរបស់ខ្លួន ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកាដោយចោទប្រកាន់ចំនួន៣បទល្មើស។ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាធអមសាលាដំបូងខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មន្រ្តីទាំង៣នាក់ខាងលើត្រូវបានចោទប្រកាន់តាមច្បាប់ប្រឆាំងអំពើពុករលួយ លើមាត្រា៣៥ ពីបទរំលោភអំណាច និងពុករលួយមាត្រា៣៨ នៃច្បាប់ស្ដីពីសំអាតប្រាក់ និងមាត្រា៧៦ នៃច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ។ មន្ត្រីសាលាខេត្តតាកែវ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ យន់ សុធន់ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យកទៅសួរនាំនៅអង្កភាពប្រឆាំងអំពើពុករលួយ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តតាកែវវិញ ហើយត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តតាកែវជាបណ្ដោះអាសន្ន។ បើយោងតាមតាមមាត្រា៣៥ […]