ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតសំបកកង់រថយន្ត Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មនៅក្នុងតំបន់

Liny Chan November 7, 2024 07/11/2024

(យូណាន, ចិន)៖ ក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ល្បីមួយ​លើ​ពិភព​លោក និងកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាផងដែរនោះ បានបង្ហាញ​បំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មនៅក្នុងតំបន់។ បំណងនេះត្រូវបានបង្ហាញដោយលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបសម្ដេចបវរធិបតី អំពីប្រតិ​បត្តិ​ការ​អាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ​ ក៏ដូចជា​កិច្ច​សហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួននៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុន ក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការ​វិនិយោគ​របស់ខ្លួននៅម្ពុជា ដោយផ្ដោតទៅលើ ១) ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញ​ជា​ផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើ​ដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង២) ការបង្កើតសួនឧស្សាហកម្មសម្រាប់​ខ្សែ​ច្រវាក់​ផលិតកម្ម​នៃ​ឧស្សាហកម្ម​កែច្នៃ​កៅស៊ូ​ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុង​តំបន់ផងដែរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យរបស់​ក្រុម​ហ៊ុន​​នៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានសម្ដែងការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់​ក្រុមហ៊ុនក្នុង​ការពង្រីក​ការវិនិយោគរបស់ខ្លួន​ ក្នុងការបង្កើតឱ្យមានប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុង​ការផលិតសំបកកង់រថយន្តនៅក្នុង​សួន​ឧស្សាហកម្ម​នេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល […]

រដ្ឋមន្រ្តីទេសចរណ៍ ស្នើក្រុមហ៊ុនធំមួយនៅខេត្តយូណានពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន

Liny Chan November 7, 2024 07/11/2024

(គុនមីង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ សូមពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។ ការស្នើនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីបានពិភាក្សាការងារជាមួយ លោក លីវ មីងលីន (Liu Minglin) ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លោកក៏បានបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុនលោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោករដ្ឋមន្រ្តី ហួត […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញការកត់សំគាល់៣ចំណុច ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះ

Liny Chan November 6, 2024 06/11/2024

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលទ្ធផលបណ្តោះអាសន្នបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា មានកត្តា ៣ចំណុច ដែលធ្វើឱ្យ លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះបែបនេះ។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក ! ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖ ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ […]

ក្រុមហ៊ុនចិន មានបំណងវិនិយោគលើការកែច្នៃទុរេន នាំចេញទៅចិន

Liny Chan November 6, 2024 06/11/2024

(យូណាន, ចិន)៖ ក្រុមហ៊ុនជំនាញផ្នែកកសិកម្មមួយរបស់ចិន​ បានបង្ហាញបំណងវិនិយោគលើ​វិស័យ​កសិកម្មនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រកែច្នៃទុរេន ដើម្បីនាំចេញទៅប្រទេសចិន។ បំណងនេះ ត្រូវបានលើកឡើងដោយលោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិក​ក្រុមហ៊ុន Zhengzhou Chen’s Sun ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅ​ទីក្រុង​គុន​មិញ ខេត្តយូណាន ប្រទេសចិន។ ក្នុងជំនួបនោះ លោកស្រីប្រធានក្រុមហ៊ុនបានជម្រាបសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនា​ប្រទេស​កម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេស គឺឧស្សាហកម្មផ្លែឈើ (ដំណាំទុរេន)។ លោកស្រីប្រធានក្រុមហ៊ុនមានចាប់​អារម្មណ៍​វិនិ​យោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញ​ទៅទី​ផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។ តាមរយៈការវិនិយោគនេះ នឹងចូលរួមចំណែកបង្កើត​ការ​ងារ បង្កើនប្រាក់​ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​លើការវិនិយោគ​ខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេននៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំ​ចេញ​ទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។ សម្ដេចបវរធិបតីបានលើកទឹកចិត្ត​ក្រុម​ហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុង​ស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន […]

គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកានេះ កម្ពុជាចម្រាញ់រ៉ែមាស បានជិត១៣តោននៅខេត្ដមណ្ឌលគិរី

Liny Chan November 6, 2024 06/11/2024

(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត១៣តោន នៅក្នុងខេត្ដមណ្ឌលគិរី។ ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក អ៉ឹង ឌីប៉ូឡា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលរៀបចំដោយ ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះក្រុមហ៊ុន Renaissance Minerals គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផលិតបានមាស៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng គិតមកដល់ថ្ងៃនេះ ផលិតបាន១២ដុំ ស្មើនឹងប្រមាណ២២គីឡូក្រាម»។ បើតាមការបញ្ជាក់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ, ដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) […]

ម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយ ១៥គ្រឿង នៃការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង

Liny Chan November 6, 2024 06/11/2024

(ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ (CMAS 1st SEA Finswimming Championship Indoor) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា បានបញ្ចប់ត្រឹមលេខ២ ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស ២ ប្រាក់ ៧ និងសំរឹទ្ធ ៦) ។ ការប្រកួតប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំ ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (CMAS) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (CMAS SEA) ដោយមានប្រតិភូ និងអត្តពលិក ៧ប្រទេសចូលរួមប្រកួត រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ដោយធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក ហែម […]

BREAKING: លោក ដូណាល់ ត្រាំ បន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង៩៩

Liny Chan November 6, 2024 06/11/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង៩៩។ នេះបើតាម​ទីភ្នាក់ងារសារព័ត៌មាន AP។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។ ប៉ុន្តែលទ្ធផលបោះឆ្នោតត្រឹមម៉ោងនេះ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ រហូត ឬគណបក្សប្រជាធិបតេយ្យរហូត។ ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនេះត្រូវបានគេព្យាករទុកមុនទៅហើយ។ នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

Liny Chan November 6, 2024 06/11/2024

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង យូបូ (Wang Yubo) អភិបាលខេត្តយូណាន ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។ ក្នុងឱកាសនៃជំនួបនោះ លោកអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន​សម្ដេច​បវរ​ធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណានផងដែរ។ លោកអភិបាលខេត្តបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការ​ផ្លាស់​ប្តូររវាងប្រជាជន និងប្រជាជន។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី […]