ព័ត៌មានជាតិ

លោកស្រីអភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

Nisaiy KP October 20, 2024 20/10/2024

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះ លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។ សូមរំលឹកថា ខេត្តប៉ៃលិន […]

តំណាងអយ្យការចោទប្រកាន់បុគ្គល កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធបំពានផ្លូ/វ.ភេទក្មេងសិស្សសាលាជាច្រើននាក់

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធការចាប់រំលោភ ក្មេងស្រីសិស្សាសាលាខ្មែរឥស្លាម រួចហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តទៀត។ លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងនេះ​ តំណាងអយ្យការបានបើកការស៊ើបសួរលើជនសង្ស័យពីបទ​៖ *ទី១៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសតាមមាត្រា​ ២៤០​ នៃក្រមព្រហ្មទណ្ឌ​*ទី២៖ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី​ និង​ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ​ តាមមាត្រា​ ២៤៧​ និងមាត្រា​ ២៤៨​ នៃក្រមព្រហ្មទណ្ឌ​។ សូមបញ្ជាក់ថា បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធការប្រព្រឹត្តអំពើប្រទូស្តកេរ្ដិ៍ខ្មាស និងរំលោភសេពសន្ថវៈលើកុមារីជាសិស្សសាលាខ្មែរឥស្លាម។ ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ សុក […]

ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo ជានរណា? ខណៈនាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់លោក

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា នៅឯរដ្ឋធានីហ្សាការតា។ អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។ ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី […]

រដ្ឋមន្ត្រី ហួត ហាក់ លើកទឹកចិត្តក្រុមកីឡាករកម្ពុជាបញ្ចេញសមត្ថភាពក្នុងការសម្តែងក្បាច់គុនគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ នៅទីក្រុងចឹងចូវ

Liny Chan October 19, 2024 19/10/2024

(ចឹងចូវ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា សូមបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការសម្តែងក្បាច់គុនល្បុក្កតោ ជូនដល់ភ្ញៀវអន្តរជាតិ និងមានអ្នកចូលរួមប្រមាណ១,២០០នាក់ ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការផ្ដាំផ្ញើលើកទឹកចិត្តនេះធ្វើឡើងក្នុង​ឱកាសលោករដ្ឋមន្រ្តី ហួត ហាក់ ជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាចំនួន១២នាក់ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មុននឹងចេញ ទៅសម្តែងក្បាច់គុននិងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានផ្តាំផ្ញើដល់កីឡាករកម្ពុជាទាំងអស់ថែរក្សាសុខភាព និងត្រៀមខ្លួនឱ្យបានស្រេចបាច់ក្នុងការសម្តែងក្បាច់គុននិងការប្រកួតក្នុងព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ នៅទីក្រុងចឹងចូវនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថា មានវេបសាយ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គពុំមានបណ្តាញសង្គមផ្លូវការឡើយ

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ព្រះបរមរាជវាំង មានវេបសាយតែ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គទាំងទ្វេ ពុំមានបណ្តាញសង្គមផ្លូវការឡើយ។ វេបសាយទាំង២នោះរួមមាន៖ ១៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ២៖ www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ។ ក្រសួងព្រះបរមរាជវាំង បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគិតវិជ្ជមានរឿងវប្បធម៌ ហើយរួមគ្នាពង្រឹង លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌យើង 

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យនាំគ្នាគិតវិជ្ជមានលើរឿងវប្បធម៌ ហើយត្រូវរួមគ្នាពង្រឹង លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌របស់យើង។ ការថ្លែងរបស់របស់សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពីប្រជាជនខ្មែរនាំគ្នាបញ្ចេញមតិ ក្នុងទំព័រហ្វេសប៊ុកមួយ ដែលផ្សព្វផ្សាយពីការប្រណាំងទូកដ៏ប្រណីត រំលេចដោយក្បាច់រចនា និងរៀបចំយ៉ាងអធិកអធម នៅប្រទេសថៃ។ ក្នុងនោះ ក៏មានការបញ្ចេញមតិពាក់ព័ន្ធនឹងការទទួលឥទ្ធិពលវប្បធម៌ពីខ្មែរ តែថៃរៀបចំបានល្អជាងខ្មែរជាដើម។ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី បានស្នើកុំឲ្យអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ តែត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? ការគិត ផ្នត់គំនិត ជាកត្តាកំណត់នៃសកម្មភាព ធ្វើដូចគ្នាតែមានវិធីសាស្ត្រធ្វើ។ កន្លងទៅ ឧទាហរណ៍ខ្ញុំយករឿងវប្បធម៌ ដែលកន្លងទៅមានប្រជាពលរដ្ឋខ្លះព្រួយបារម្ភ ថារឿងមួយនេះមានគេចង់បាន មានគេចង់បន្លំ យើងបាត់»។ សម្តេចមហាបវរធិបតី បានបន្តថា «អីចឹង […]

ផលិតផល​កម្ពុជាចំនួន ៣មុខដែលវេចខ្ចប់ដាក់​ម៉ាក់សញ្ញា និងភាសាខ្មែរនៅលើសំបកវេចខ្ចប់ ​នឹងត្រូវនាំចូលទៅទីផ្សារ​អឺរ៉ុបនៅសប្តាហ៍ក្រោយ

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ ផលិតផល​កម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលបានកែច្នៃ និងវេចខ្ចប់ស្របតាមគុណភាពខ្ពស់ និងប្រើប្រាស់ភាសាខ្មែរ នៅលើសំបកវេចខ្ចប់​ នឹងនាំចូលទៅទីផ្សារ​អឺរ៉ុប នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ការនាំចូលផលិតផល​កម្ពុជាចំនួន ៣មុខ​ ដែលវេចខ្ចប់ដាក់ម៉ាក់សញ្ញាកម្ពុជា ​ទៅទីផ្សារ​អឺរ៉ុប ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Smarteden កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។​​អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងដំណាក់កាលដំបូង ផលិតផល២ ប្រភេទ គឺដំណាប់ស្វាយ និងស្វាយចន្ទី ដែលមានបរិមាណ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន ១,៧០០គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋប្រហែល ១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ 

Liny Chan October 19, 2024 19/10/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១,៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋប្រហែល១លាននាក់ កំពុងរស់នៅលើតំបន់សង្ស័យ។ សូមបញ្ជាក់ថា នៅឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន»ទៅជា «ដីមាស»។ ការឱ្យដឹងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់។ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងថា ដើម្បីធានាបានឱកាសច្រើន និងកាន់តែរីកចម្រើន គឺត្រូវធានាឱ្យបានសុខសន្តិភាព ស្ថិរភាពនយោបាយ។ […]

ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ជន់លិចច្រកទ្វារអន្តរជាតិព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញ

Liny Chan October 19, 2024 19/10/2024

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារនៅព្រឹកនេះបន្តទៀត។ តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ គឺក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកស្រីក៏បានជូនដំណឹងដល់បងប្អូនពលរដ្ឋជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែកវេលាម៉ោង៨ បញ្ជាក់ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូនមានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត។ នៅក្នុងឱកាសនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។ សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតា បន្ទាប់ពីទទួលរងទឹកជំនន់កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយលោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណដល់កងកម្លាំងនៃគណៈបញ្ចាការឯកភាពខេត្តទាំងបី ប្អូនៗយុវជន […]

បុគ្គលម្នាក់យកឈ្មោះទីស្តីការគណៈរដ្ឋមន្ត្រីបោកលុយពលរដ្ឋ នៅស្មាច់ដែងជាង ៥ម៉ឺនដុល្លារ

Liny Chan October 18, 2024 18/10/2024

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាច្រើន នៅចំណុចអូរស្វាយ ភូមិស្មាច់ដែង ឃុំរាម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាជួបជុំធ្វើការតវ៉ា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ប្រឆាំងនឹងបុគ្គលម្នាក់ឈ្មោះ គឹមអាន នាគថា ដែលអះអាងថា ខ្លួនជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ពីបទបោកប្រាស់យក លុយប្រជាពលរដ្ឋច្រើន ម៉ឺនដុល្លារ។ យោងតាមពាក្យបណ្តឹងរបស់តំណាងម្ចាស់ដី បុគ្គលដែលអះអាងថា ជាមន្ត្រីបម្រើការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី មានឈ្មោះថា គឹមអាន នាគថា ដែលសន្យា «ជួយរត់ការធ្វើប្លង់ដី…» ជាថ្នូរ នៃការយកដីរបស់ពលរដ្ឋចំនួន៦ហិកតាកន្លះ និងលុយសុទ្ធជាង៥ម៉ឺនដុល្លារ។ មន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ឈ្មោះ គឹមអាន នាគថា នេះ មិនមែនជាមន្ត្រីក្នុងទីស្តីការគណៈរដ្ឋមន្ត្រីទេ។ អំពើបោកកុហកដោយការប្រើឈ្មោះក្រសួងស្ថាប័នរបស់មន្ត្រីរាជការឬឈ្មោះថ្នាក់ដឹកនាំ ត្រូវគេឃើញតែងត្រូវបានក្រុមជនទុច្ចរិតប្រើប្រាស់ជារឿយៗដើម្បីការកុហកឆបោកប្រជាពលរដ្ឋតាមជនបទឆ្ងាយៗ។ តំណាងម្ចាស់ដីឈ្មោះ ប្រាជ្ញ ហង្ស នៅក្នុងការជួបជុំតវ៉ាមួយជាមួយនឹងអ្នកភូមិជាច្រើន បានថ្លែងអំពាវនាវសូមឱ្យមានការជួយរកយុត្តិធម៌ដល់រូបលោក និងប្រជាជន ពីព្រោះលុយចំនួន ជាង៥ម៉ឺនដុល្លារដែលឈ្មោះ គឹមអាន នាគថា បានយកទៅរត់ការនោះ គឺជាលុយរៃអង្គាស គ្នាពីក្នុងចំណោមពលរដ្ឋរស់នៅលើដីទីនោះ។ យោងតាមអត្តសញ្ញាណបណ្ណ ឈ្មោះ គឹមអាន នាគថា នេះ មានទីលំនៅភូមិអន្លង់គគីរ ឃុំស្តៅ […]