ព័ត៌មានជាតិ

បន្ទប់សម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលប្រលងបាក់ឌុប ត្រូវបានបំពាក់កាម៉េរ៉ាសុវត្ថិភាព ដោយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ

Liny Chan October 18, 2024 18/10/2024

រាជធានីភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ដំណើរកំណែទាំងស្រុងកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ព្រឹកនេះក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានអនុវត្តតាមបច្ចេកទេសប្រកបដោយភាពសុក្រឹតត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដោយឡែកនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា ​

ក្រសួងកសិកម្ម គាំទ្រឱ្យមានការបង្កើតសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ សមាគមន៍អ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ដើម្បីបើកឱកាសឱ្យសមាជិកបានស្គាល់គ្នា និងបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ អ្នកប្រមូលទិញត្រី អ្នកចិញ្ចឹម និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសមាសភាព ក្រុមការងារនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលមានតួនាទីក្នុងការជួយសម្របសម្រួលនិងដោះស្រាយរាល់បញ្ហារបស់អាជីវករ អ្នកចិញ្ចឹមត្រី និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារជាដើម។ តាមរយៈការប្រកាសចេញនូវសមាគមផ្គត់ផ្គង់ត្រីនៅកម្ពុជានេះ លោក ហាស់ សារ៉េត បានជំរុញឱ្យសមាគមត្រូវអនុវត្តតាមតួនាទី ដែលបានចែងនៅក្នុងគោលការណ៍ ដើម្បីធ្វើយ៉ាងណា ឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះចាប់ដៃគ្នា សាមគ្គីគ្នា និងចេះសម្របសម្រួលគ្នា ដើម្បីផលប្រយោជន៍ជួយដល់ជីវភាពរស់នៅប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងការរីកម្រើនលើវិស័យធនធានជលផល និងវារីវប្បកម្មជាដើម។លោកបានថ្លែងថា «កន្លងមកនេះយើងបានស្នើឱ្យសមាគមត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុទ្ធ ដែលបានចែងដោយរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ត្រូវបានខកខានវិញ ប៉ុន្តែមកដល់ឥឡូវនេះសមាគមបានចុះបញ្ជីនៅក្រសួងរួចរាល់អស់ហើយ»។ បន្ថែមពីនេះ លោកបានស្នើឱ្យសមាជិកទាំងអស់ត្រូវចេះពិភាគ្សាគ្នា សហការគ្នា ហើយកុំឈ្លោះគ្នាឬឡូឡានៅក្នុងគ្រុប ឬតាមប្រព័ន្ធ Social Media ឡើយ ដូច្នេះរឿងកើតឡើងតិចតួច ត្រូវចេះអព្យាស្រ័យនិងសម្រួលគ្នា។ យ៉ាងនេះក្តីគេមើលឃើញថា ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាលោកស្រី នាង សុវណ្ណារី […]

មេធំ Amazon Cloud ប្រាប់ឲ្យបុគ្គលិកដើរចេញពីក្រុមហ៊ុន ប្រសិនបើមិនពេញចិត្តនឹងគោលការណ៍ចូលធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍នៅការិយាល័យ

Liny Chan October 18, 2024 18/10/2024

(បរទេស)៖ មេធំផ្នែក Amazon Cloud នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់ទៅកាន់បុគ្គលិកទាំងអស់ថាអាចចាកចេញពីក្រុមហ៊ុនបាន ប្រសិនបើមិនពេញចិត្តនឹងគោលការណ៍ថ្មីដែលទើបដាក់ចេញ ដោយតម្រូវឲ្យបុគ្គលិកចូលធ្វើការនៅក្នុងការិយាល័យវិញចំនួន ៥ថ្ងៃក្នុងមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ នាយកប្រតិបត្តិ Amazon Web Services លោក Matt Garman បាននិយាយក្នុងអំឡុងពេលប្រជុំមួយ នៅការិយាល័យកណ្តាលទីពីររបស់ក្រុមហ៊ុននៅ Arlington រដ្ឋ Virginia ដោយបញ្ជាក់ថា «បុគ្គលិកដែលមិនយល់ស្របនឹងគោលការណ៍ថ្មីរបស់ក្រុមហ៊ុន Amazon អាចចាកចេញបាន»។ លោកបានសង្កត់ធ្ងន់ «ប្រសិនបើមានបុគ្គលិកដែលមិនពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើក្នុងបរិយាកាសការិយាល័យនោះទេ គឺចាកចេញប្រសើរជាង ឬទៅបម្រើការនៅក្រុមហ៊ុនផ្សេង។ នៅ Amazon យើងចង់ស្ថិតនៅក្នុងបរិយាកាសដែលមានបុគ្គលិកធ្វើការជាមួយគ្នា ហើយយើងមានអារម្មណ៍ថាបរិយាកាសសហការគ្នារវាងបុគ្គលិក គឺមានសារៈសំខាន់សម្រាប់ការច្នៃប្រឌិត»។ អ្នកនាំពាក្យក្រុមហ៊ុន Amazon បានប្រាប់ CNBC ថាក្រុមហ៊ុន Amazon បានសង្កេតឃើញថាការធ្វើការនៅក្នុងការិយាល័យ ជួយបុគ្គលិកឱ្យកាន់តែសហការគ្នា និងមានប្រសិទ្ធភាព។ គួរជម្រាបថា ក្រុមហ៊ុន Amazon បានប្រកាសគោលការណ៍ថ្មីដែលឲ្យបុគ្គលិកចូលធ្វើការនៅការិយាល័យវិញចំនួន ៥ថ្ងៃក្នុងមួយសប្តាហ៍នេះកាលពីខែមុន ខណៈកន្លងទៅគឺតម្រូវឲ្យបុគ្គលិកធ្វើការនៅ​ក្នុង​ការិយាល័យ​យ៉ាងតិច ​៣ថ្ងៃក្នុង​មួយ​សប្តាហ៍ ពោលគឺគោលការណ៍ចាស់នេះអនុវត្តន៍អំឡុងពេលវិបត្តិកូវីដ-១៩។ និយោជិតមានពេលរហូតដល់ថ្ងៃទី២ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីភ្ជង់គំរាម និងវាយយកម៉ូតូនៅខណ្ឌទួលគោក, ជនសង្ស័យ៣នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានករណីភ្ជង់គំរាម និងវាយយកម៉ូតូដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដោយចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្ដបន្ទាប់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការគ្នារវាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាំងពីវេលាកើតហេតុ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ នៅភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រួចបន្ដចាប់ម្នាក់ទៀត នៅជិតវិទ្យាល័យបាក់ទូក សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ឈ្មោះ ហេង ដារ៉ុង ហៅខ្មៅណាហ្គា អាយុ១៩ឆ្នាំ, ឈ្មោះ អេង វណ្ណូត អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ឹម សុវណ្ណ […]

៩ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង២៣%

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ ត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) មានចំនួន៣៩៤ ០៦១ ៣២៧ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣ ៣៤៩ ២៧៧ដុល្លារ។ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន២១៥ដុល្លារ ក្នុង១តោន ស្មើនឹង១៥.៧២% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២៨៩ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា […]

ថ្នាល verify.gov.kh របស់កម្ពុជា ត្រូវបានជ្រើសរើសជាគំរូមួយ ក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក

Liny Chan October 18, 2024 18/10/2024

(អេស្ស៊ីប)៖ លោក ជា សេរីវឌ្ឍន៍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំនេះ ដែលមានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញ សក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។ នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើង ត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល verify.gov.kh អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលអាចពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ដែលចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដារ។ គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោករៀបចំឡើងដោយក្រសួងគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអេហ្ស៊ីប និងសហការរៀបចំដោយ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ការិយាល័យរបស់អគ្គលេខាធិការអង្គការ […]

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញមកបញ្ជាក់ជាថ្មី ករណីលុបឈ្មោះមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ពាក់ព័ន្ធករណីជម្លោះជាមួយអ្នករត់តាក់ស៉ី មិនមែនករណីធ្វើទារុណកម្មជនជាតិចិនឡើយ

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជាថ្មី ករណីវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានអះអាងថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ មិនពាក់ព័ន្ធនឹងករណីការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់នោះទេ គឺជាករណីជម្លោះរវាងអតីតលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីដឹកអីវ៉ាន់ ដែលបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។ ការចេញមកបញ្ជាក់ជាថ្មីរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ក្រោយមានការផ្សព្វផ្សាយដោយយល់ច្រឡំពីសំណាក់អ្នកសារព័ត៌មាន បន្ទាប់ពីឃើញអនុក្រឹត្យលុបឈ្មោះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់បែបនេះថា «ខ្ញុំបាទ សូមគោរពបញ្ជាក់ថា ការលុបឈ្មោះនេះ មិនពាក់ព័ន្ធនឹងករណីការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់នោះទេ គឺជាករណីជម្លោះរវាងអតីតលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង […]

ក្រសួងអប់រំ៖ ការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់សាលារដ្ឋ នឹងដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការបើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺឲ្យដឹងទៀតថា ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្ត៖ * វិស្សមកាលតូច៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥* មហាវិស្សមកាល៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ រយៈពេលនៃឆ្នាំសិក្សា រាប់បញ្ចូលទាំងរយៈពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំស្តីពីប្រតិទិននៃការប្រឡងនានា នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅពេលក្រោយ។ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនជាធម្មតាបន្ទាប់ពីការប្រឡង ឆមាសលើកទី១ និងលើកទី២ រហូតដល់ថ្ងៃវិស្សមកាលលើកទី១ និងលើកទី២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ប្រកាសថា ករណីជនជាតិចិន បា.ញ់មនុស្សនៅក្នុងបន្ទប់នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជាទេ គឺប្រទេសហ្វីលីពីន

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសជូនសាធារណជនឲ្យបានដឹងថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កម្លាំងសមត្ថកិច្ច ក៏សូមប្រកាសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដែលកំពុងបង្ហោះចែកចាយ សូមធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួនដែលបានសរសេរផ្សាយថា «ជាករណីបាញ់ប្រហារនៅម្តុំកាំកូ រាជធានីភ្នំពេញ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានក្រុមបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ពីជម្រើសជាតិជាផ្លូវការ

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសកីឡាករ សួន ចាន់ណារ៉ូ បានសម្រេចចិត្តចូលនិវត្ដន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីប្រធានក្រុម និងជាអ្នកលើកបាល់ដ៏ឆ្នើមរូបនេះ បានរួមចំណែកជួយក្រុមជម្រើសជាតិទទួលបានសមិទ្ធផលធំៗជាច្រើននាពេលកន្លងមក។ យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី១៧ ខែតុលានេះ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ក្រុមកីឡាករ និងមន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណដល់ សួន ចាន់ណារ៉ូ សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមជម្រើសជាតិរបស់យើង អស់រយៈពេលជាច្រើនរដូវកាលកន្លងមក ព្រមទាំងសមិទ្ធផលធំៗជាច្រើនសម្រាប់ជាតិ»។ គួរដឹងថា សមាជិកក្លិបបាល់ទះវិសាខា សួន ចាន់ណារ៉ូ គឺជាកីឡាករដ៏ឆ្នើមមួយរូប ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហើយសមិទ្ធផលធំបំផុត ដែលកីឡាកររហស្សនាម «ក្មេងតូច» រូបនេះ បានរួមចំណែកជាមួយក្រុមជម្រើសជាតិនាពេលកន្លងមក គឺការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដជួយក្រុមឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ លើសពីនេះ រូបគេក៏ធ្លាប់ជួយក្រុមឈ្នះពានកម្រិតជាតិ និងអន្ដរជាតិផ្សេងៗទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News