ព័ត៌មានជាតិ

ប្រធានសភាពាណិជ្ជកម្ម​ភូមិភាគឦសាន្ត ជំរុញឱ្យមានរោងចក្រប្រមូលទិញកសិផលប្រជាកសិករ ដើម្បីមានស្ថិរភាពថ្លៃ 

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី សំណូមពរឲ្យមានរោងចក្រធំៗ ជួយប្រមូលទិញកសិផលពីកសិករ ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យមានចំណូល និងជីវភាពល្អប្រសើរ។ ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​លើកកម្ពស់​ពាណិជ្ជកម្ម ​នៅ​តំបន់ភូមិភាគឦសាន្ត»។ លោក កែវ សុទ្ធារិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះនៅភូមិភាគឦសាន្ត មានអ្នករកស៊ីខ្នាតធំច្រើនដែរ ប៉ុន្ដែការប្រមូលទិញកសិផល ពីប្រជាកសិករ មិនមានការប្រមូលខ្នាតធំនោះឡើយ ហើយចំពោះការនាំចេញ គឺមានតែនាំចេញទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ។ លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រួលក្នុងការប្រមូលទិញកសិផល ខ្ញុំសូមស្នើ និងសំណរពរឲ្យរោងចក្រធំៗ ប្រមូលទិញកសិផលពីកសិករ ក្នុងការនាំចេញ។ បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រម្សៅមី ២កន្លែងហើយ ប៉ុន្ដែរោងចក្ររបស់កូរ៉េ ហាក់មានការរអាក់រអួល ពុំមានដំណើរការល្អប្រសើរឡើយ ដោយសារតែដំឡូងមិនមានជាតិម្សៅមីល្អ ដូច្នេះអំឡុងពេលណាមួយ ដែលយើងដោះស្រាយបញ្ហានេះរួចរាល់ នោះផលចំណេញនឹងធ្លាក់លើប្រជាពលរដ្ឋ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារ»។ លោកបានបន្ដថា បច្ចុប្បន្ននេះអាជីវករពុំទាន់យល់ច្បាស់ពីច្បាប់ទម្លាប់ ដូច្នេះមិនអាចរួមសហការជាមួយសភាពាណិជ្ជកម្មបានល្អប្រសើរឡើង ដូច្នេះដើម្បីសម្រួលបញ្ហាទាំងនេះ យើងបានស្នើសុំមន្ទីរជំនាញ រៀបចំជាសហគមន៍ដំឡូងមី ស្វាយចន្ទី ដើម្បីអាយស្រួលក្នុងការបំពេញការងារ៕ […]

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំសមត្ថកិច្ចតាមព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយភាគីថៃ ដើម្បីសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ពលករ

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែនកម្ពុជា-ថៃ។ ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែលបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ក្នុងនោះមានទាំងកិច្ចសហការជាមួយភាគីថៃ ដើម្បីបំពេញកិច្ចការងារជូនពលករដែលចេញចូលតាមព្រំដែន។ បន្ថែមពីនេះ បានកោតសរសើរដល់កម្លាំង និងសមត្ថកិច្ចទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន សំដៅរួមគ្នាកាត់បន្ថយភាពអសកម្ម។ បើតាមឧបនាយករដ្ឋមន្ដ្រី ប្រធានគណៈកម្មការចំពោះកិច្ច, ជាមួយលទ្ធផលដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាមទិសដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់។ លោកសន្ដិបណ្ឌិត […]

ឧត្តមសេនីយ៍ទោ ខាន់ លីណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ ពលបាលត្រីវិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ មន្រ្តីនគរបាលរូបនេះ ជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ បន្ថយឋានន្តរស័ក្តិលោក ខាន់ លីណា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើអ្នកវិនិយោគអាមេរិក លើកបញ្ហាប្រឈមនានា ដើម្បីស្វែង​រកដំណោះស្រាយ

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀល​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន (កម្ពុជា-អាម៉េរិក) លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភា​ពាណិជ្ជកម្ម​អាម៉េ​រិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ច​សហរដ្ឋអាម៉េរិក-អាស៊ាន និងមានវិស័យឯកជន និងមន្ត្រី​ជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាម៉េរិកលើកទី១នេះ បានក្លាយជារបៀបវារៈថ្មី​នៃកិច្ច​សន្ទ​នា​​​ផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយ​អនុវត្ត​ក្រោមស្មារតី​សហការ និងឯកភាពរួមគ្នា​រវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមាន​ស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុង​កម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះ​បញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ​សភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ជូន​ចំពោះ​វត្ត​មានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួនដើម្បីធានាស្វែង​រកដំណោះស្រាយ​សមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា។ […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញសេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ តែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការដូចខាងក្រោម៖ […]

ស្រីលង្កា ឈានដល់ការព្រមព្រៀងរៀបចំបំណុលឡើងវិញជាមួយម្ចាស់បំណុល ខណៈការបោះឆ្នោតជិតមកដល់

Liny Chan September 20, 2024 20/09/2024

(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានឱ្យដឹងថា ខ្លួនបានឈានដល់ការព្រមព្រៀងជាគោលការណ៍ជាមួយម្ចាស់បំណុលក្នុងការរៀបចំឡើងវិញនូវមូលបត្របំណុលតម្លៃប្រហែល ១២,៦ពាន់លានដុល្លារ ពោលគឺការព្រមព្រៀងនេះកើតមានត្រឹមតែពីរថ្ងៃប៉ុណ្ណោះមុនពេលប្រទេសនេះរៀបចំនៅថ្ងៃសោរ៍សប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបញ្ចប់ការចរចាជុំទីបីថា រដ្ឋាភិបាលស្រីលង្កានិងម្ចាស់មូលបត្របំណុលបានយល់ព្រមលើលក្ខខណ្ឌនានារួមទាំងលក្ខខណ្ឌកាត់បន្ថយ ២៧% នៃតម្លៃចរឹក (nominal amount) នៃមូលបត្របំណុលដែលមានស្រាប់។ សេចក្តីប្រកាសនៅក្នុងខែកក្កដាបានលើកឡើងថានឹងមានការកាត់បន្ថយ ២៨%។ កិច្ចព្រមព្រៀងចុងក្រោយនេះជួយរក្សាបាននូវផែនការបោះផ្សាយមូលបត្របំណុលរយៈពេលខ្លីតិចជាង ១ឆ្នាំដែលការប្រាក់នៃមូលបត្របំណុលនេះត្រូវបានភ្ជាប់ទៅនឹងកំណើនសេដ្ឋកិច្ច ឬហៅថាមូលបត្របំណុលភ្ជាប់ទៅនឹងម៉ាក្រូ។ ការរៀបចំបំណុលឡើងវិញនេះក៏មានការដាក់ចេញនូវមូលបត្របំណុលពិសេសមួយដែលភ្ជាប់ទៅនឹងអភិបាលកិច្ច ដែលមានន័យថាជា ខចែង ដែលនឹងកាត់បន្ថយការសងបំណុលរបស់ប្រទេសស្រីលង្កា ប្រសិនបើប្រទេសនេះបំពេញតាមគោលដៅជាក់លាក់ទាក់ទងនឹងអភិបាលកិច្ច និងការប្រឆាំងនឹងអំពើពុករលួយ។ កិច្ចព្រមព្រៀងនេះអាចជំរុញឱ្យមូលបត្របំណុលជាប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កា ដែលមានភាពយឺតយ៉ាវជាងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅឆ្នាំនេះបន្ទាប់ពីដំណើរការល្អនៅឆ្នាំ២០២៣ ដោយសារវិនិយោគិនមានភាពប្រុងប្រយ័ត្នចំពោះការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែកញ្ញានេះ និងផលប៉ះពាល់នៃការបោះឆ្នោតលើកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ៣ពាន់លានដុល្លារសម្រាប់ប្រទេសនេះ។ បេក្ខជនប្រធានាធិបតីមួយចំនួននៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះបាននិយាយថា ពួកគេនឹងស្វែងរកការចរចាឡើងវិញអំពីប្រាក់កម្ចីរបស់មូលនិធី IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ Fresh News

រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល, លោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំ​នួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។ ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News