ព័ត៌មានជាតិ

រោងចក្រទី២ នៃ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ

Liny Chan September 21, 2024 21/09/2024

(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ រោងចក្រទី២ នៃ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នៅលើផ្ទៃដីអភិវឌ្ឍន៍ ប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។ ពិធីនេះបានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត, លោក លោកស្រី ជាប្រតិភូថ្នាក់ជាតិ, តំណាងក្រុមហ៊ុន, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនយ៉ាងច្រើនកុះករ។ គួរជម្រាបជូនថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi […]

អបអរសាទរ! កម្ពុជា យកឈ្នះនេប៉ាល់ ៤-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U20 Asian Cup ពូល B

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U20 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូល B នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China PR 2025 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U20 នេប៉ាល់ ៤-១ មុននេះបន្ដិច នៅឆាយនីសតៃប៉ិ។ ការប្រកួតដំបូង នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ីនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីគូប្រជែង ២គ្រាប់ ត្រឹម ៦នាទីដំបូង ដោយកីឡាករ ផាន វិរៈ នៅនាទីទី៣ និងកីឡាករ ភឿក ថាតថៃ នៅនាទីទី៦ មុនត្រូវបាននេប៉ាល់ វាយបកបាន ១គ្រាប់វិញ នៅចុងវគ្គទី១។ យ៉ាងណាមិញក្រុមយុវជន U20 កម្ពុជា នៅតែធ្វើបានល្អនៅវគ្គទី២ ដោយបន្ថែម ២គ្រាប់ទៀត ពីសំណាក់កីឡាករ មាន ចាន់រិទ្ធ នៅនាទី៦១ និងកីឡាករ អ៊ាវ សុវណ្ណារ៉ា នៅនាទី៨៣ ដើម្បីធានាជ័យជម្នះ និងជួយឲ្យក្រុមជម្រើសជាតិ […]

UPDATE: លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យចាត់ការជាបន្ទាន់ករណីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចមួយកន្លែងជាទាហានស័ក្តិ៤ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នាំបក្ខពួកព្រួតវាយ និងចាប់ចងយុវជន៣នាក់ តែក្រោយមកថាជារឿងយល់ច្រឡំ

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញធ្វើការស្រាវជ្រាវ និងកោះហៅម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិច ឈ្មោះ តាំង សឿន (គី សឿន) អាយុ៤៨ឆ្នាំ ជាទាហានពាក់ស័ក្តិ៤ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចូលខ្លួនជាបន្ទាន់ ករណីនាំកូនប្រុស និងបក្ខពួកប្រមាណជិត១០នាក់ ជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជន៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។ សូមរំលឹកថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។ បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។ […]

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានរដ្ឋសភាវៀតណាម និងឡាវ ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញានេះតទៅ

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតរួមមួយជូនទៅ ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាឡាវ ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញោះជូន លោកបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ បានឱ្យដឹងថា៖ «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាប ជូន ឯកឧត្តមប្រធានទាំងពីរ មេត្តាជ្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ»។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម […]

ថៅកែប្រេងឥន្ធនៈសាវីមិច នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបក្ខពួកនាំគ្នាបើករថយន្ដដេញបុក និងព្រួតវាយចាប់ចងយុវជន៣នាក់ រួចដោះលែងវិញក្រោមហេតុផលយល់ច្រឡំ, ជនរងគ្រោះសុទ្ធតែអនីតិជន ស្នើសុំកិច្ចអន្ដរាគមន៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ 

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ ថៅកែប្រេងឥន្ធនៈសាវីមិចឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។ បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ថៅកែប្រេងឥន្ធនៈឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។ បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។ ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះ​ឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។ នៅក្នុងពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមយុវជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា […]

កុំភ្លេច! កម្ពុជា ជួបនេប៉ាល់ ម៉ោង ២រសៀលនេះ បើកវគ្គជម្រុះពាន AFC U20 Asian Cup 2025 ពូល B

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 នេប៉ាល់ នាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងជំនួបបើកឆាកពូលB នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី AFC U20 Asian Cup 2025 នៅកីឡដ្ឋាន Fu Jen University នៃទឹកដីម្ចាស់ផ្ទះឆាយនីសតៃប៉ិ។ ថ្លែងមុនការប្រកួតខាងលើ លោក Koji Gyotoku គ្រូបង្វឹកក្រុមយុវជន U20 កម្ពុជា បានចាត់ទុកការប្រកួតកម្រិតទ្វីបអាស៊ីនេះ គឺជាការប្រកួតដ៏តានតឹងសម្រាប់គោព្រៃជំទង់កម្ពុជា។ តែផ្អែកលើការប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅថៃ មុនចាកចេញពីមាតុភូមិ លោកប្ដេជ្ញានឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមជម្រើសជាតិ U20 កម្ពុជាឆ្លងឲ្យផុតវគ្គជម្រុះនេះ។ សូមរំឮកថា បេសកកម្មនៃការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup 2025 កម្ពុជា ស្ថិតក្នុងពូល B ជាមួយអ៊ូសបេគីស្ថាន នេប៉ាល់ បារ៉ែន និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ […]

BREAKING: ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ នេះបើតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លិខិតរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ឯកឧត្តមជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។ ក្នុងន័យនេះ ខ្ញុំសូមជូនដំណឹងឯកឧត្តមថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

Liny Chan September 21, 2024 21/09/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

Liny Chan September 20, 2024 20/09/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្ត គ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើ ដោយក្ដីអនុគ្រោះ។ ទទួលបានសេចក្តីជូនដំណឹងនេះ […]