ព័ត៌មានជាតិ

កម្លាំង «ខ្មែរជួយខ្មែរ»! លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រាប់ឲ្យសាខាកាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសសកម្មភាពដាំបន្លែ នៅតាមសាលារៀន សម្រាប់ជួយដល់ជនភៀសសឹក

Liny Chan December 15, 2025 15/12/2025

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកា ធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានខ្លឹមសារដូចខាងក្រោម៖ «ដើម្បីបង្កើនទឹកចិត្ត និងកម្លាំង ខ្មែរជួយខ្មែរ នាងខ្ញុំបានរៀបចំឲ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាសកម្មភាព ធ្វើការចាប់ផ្តើមដាំ បន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសំរាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើង បានមួយចំនួន។ សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូចតែនាងខ្ញុំ ចង់ឲ្យសិស្សសាលារបស់យើង មានការចូលរួមក្នុងគ្រាដ៏លំបាក ជាមួយបងប្អូនវីរកងទ័ពយើង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ប្រាសាទតាក្របី កងកម្លាំងកម្ពុជា កំពុងឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត, សូមកុំជឿតាមការព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃ

Liny Chan December 15, 2025 15/12/2025

(ព្រំដែន)៖ រហូតមកទល់ម៉ោង១ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺកងកម្លាំងប្រដាប់អាវុធកម្ពុជា កំពុងបន្តឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត បើទោះបីយោធាថៃ ប្រឹងបាញ់សង្គ្រប់ប៉ុនប៉ង់ដណ្ដើមយកយ៉ាងណាក៏មិនអាចទៅរួចនោះទេ។ តំបន់ប្រាសាទតាក្របី យោធាថៃបានវាយសង្គ្រប់ និងបុកខ្លាំងតាំងពីថ្ងៃផ្ទុះអាវុធដំបូងមកម្ល៉េះ ដោយមួយថ្ងៃជិត១០ដង តែមិនអាចទម្លុះកំពែងការពារដ៏រឹងមាំរបស់កងកម្លាំងកម្ពុជាបានឡើយ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជឿជាក់លើភាពអង់អាចក្លាហាន និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់ប្រឆាំងការឈ្លានពានពីយោធាថៃ។ សូមប្រជាពលរដ្ឋកុំជឿ តាមការផ្សាយព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃឲ្យសោះ។ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កងកម្លាំងកម្ពុជាបានបាញ់តបតជាមួយអាវុធធន់ធ្ងន់ (BM21) ស្រោចទៅលើយោធាថៃយ៉ាងចាស់ដៃ ដែលធ្វើឲ្យពួកគេមិនអាចរុលចូលមកកាន់កាប់ប្រាសាទតាក្របី និងតំបន់សំខាន់ៗជាច្រើនទៀតរបស់កម្ពុជាបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: គិតត្រឹមម៉ោង ១០ព្រឹកនេះ យោធាថៃបន្ដបាញ់ផ្លោង និងប្រើយន្ដហោះ F16 ទម្លាក់គ្រាប់យ៉ាងសន្ធឹកចូលក្រុងសំរោង រហូតដល់ស្រុកចុងកាល់ និងទិសតាក្របី

Liny Chan December 15, 2025 15/12/2025

(ព្រំដែន)៖ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃតី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដបាញ់កាំភ្លើងផ្លោង និងប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់យ៉ាងសន្ធឹកចូលក្រុងសំរោង រហូតដល់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងទិសប្រាសាទតាក្របី។ ឆ្លើយតបនឹងសកម្មភាពឈ្លានពានយ៉ាងព្រៃផ្សៃរបស់ក្រុមយោធាថៃ កងកម្លាំងដ៏អង់អាចរបស់កម្ពុជាបានធ្វើការបាញ់ស្រោចដោយប្រើប្រាស់កាំភ្លើងផ្លោង និង BM21 ដើម្បីទប់ទល់ជាមួយមហិច្ឆតាឈ្លានពានរបស់ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ក្រសួងការពារជាតិ ប្រកាសថា នៅម៉ោង១០ព្រឹកនេះ ថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ

Liny Chan December 15, 2025 15/12/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅមុននេះ បានប្រកាសថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ។ បើតាមក្រសួងការពារជាតិ គឺ៖ -ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។ -ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប៕ ប្រភព៖ Fresh News

ចំនួនជនស៊ីវិលបាត់បង់ជីវិតពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ កើន ១២នាក់, រងរបួស ៧៤នាក់ និងមានជនភៀសសឹកកើនជាង ៤០ម៉ឺននាក់

Liny Chan December 15, 2025 15/12/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ពីការ វាយ ប្រហារ ដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ បានកើន ដល់១២នាក់, រងរបួស ៧៤នាក់ និងមានជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។ គួរឱ្យដឹងថា យោធាថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៩ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។ ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤គ្រួសារ ស្មើនឹង ៤០៣ ៦០១នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦នាក់ និងកុមារចំនួន ៩៧ ២០៩នាក់។ ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ […]

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាព នៅប្រាសាទអង្គរវត្ត

Nisaiy KP December 14, 2025 14/12/2025

(សៀមរាប​)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា។ ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វិរៈកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។ ក្រៅពីពិធីបួងសួង ដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វិរៈជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញទៅអុជធូបបួងសួង […]