ព័ត៌មានជាតិ

ក្រសួងបរិស្ថានកម្ពុជា ច្រានចោលការផ្សព្វផ្សាយដោយវេបសាយបរទេស ដោយចែករំលែកព័ត៌មានករណីភ្លើងឆេះ ដោយយកផែនទីមាត្រដ្ឋានតូច បង្កឱ្យមហាជនភ័ន្តច្រឡំ

Nisaiy KP February 16, 2025 16/02/2025

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយដោយវេបសាយឧតុនិយមណាមួយនោះ និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាននិងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្ដែង កំពុងកើតមាននៅប្រទេសកម្ពុជា ព្រោះឃើញថាហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។ ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដា្ឋនតំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំ នូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។ ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានកានឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជាំងស្រូវ។ល។ សូមស្នើដល់អង្គភាពថ្នាក់ក្រោមជាតិទាំងអស់ សូមយកចិត្តទុកដាក់ និងធ្វើការអប់រំ ដល់ប្រជាពលរដ្ឋអំពីករណីនេះ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមប្រុងប្រយ័ត្ននិងទប់ស្កាត់ ករណីភ្លើងឆេះនេះ។ ក្រសួងបរិស្ថាននឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនបន្តទៀតក្នុងករណីចាំបាច់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ឃួង ស្រេង អំពាវនាវឱ្យអ្នកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street ចូលអានសៀវភៅនៅបណ្ណាល័យចល័ត

Nisaiy KP February 16, 2025 16/02/2025

(ភ្នំពេញ)៖ ក្នុងពេលចុះត្រួតពិនិត្យផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវឱ្យយុវជន ក៏ដូចជាអ្នកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅ នៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដើម្បីបំណិននៃការចេះដឹងបន្ថែមទៀតនូវវប្បធម៌ជាតិ។ ចំណែកលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅរាត្រីថ្ងៃទី១៥ កុម្ភៈនេះ បានឱ្យដឹងដែរថា សម្រាប់ផ្លូវថ្មើរជើង Walk Street នាសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៅតាមការចង្អុលបង្ហាញរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះរួមមានការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន។ លោកស្រី ដោ សម្ផស្ស បានបន្តថា ផ្លូវថ្មើរជើង (Walk Street) នៅសប្តាហ៍ទី៣នេះ មានការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជាការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, […]

ក្រសួងវប្បធម៌ កំពុងប្រឹងប្រែងរៀបចំ «មហាសង្រ្កាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងតែប្រឹងប្រែង រៀបចំឯកសារ «មហាសង្រ្កាន្ត» របស់កម្ពុជា ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសោមាទេវី អង្គររីស្សត ក្នុងខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើកទី១ រួចហើយ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ»។ លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងកំពុងតែប្រមូលធាតុចូល ដើម្បីយក «មហាសង្រ្កាន្ត» របស់កម្ពុជាយើង ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំសិក្ខាសាលាម្តងទៀត ដើម្បីសម្រេចយកឈ្មោះផ្លូវការ ក្នុងការដាក់ស្នើចុះបញ្ជី នៅចុងខែមីនាតែម្តង។ សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី «ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល […]

អគ្គនាយកស៉ីម៉ាក់៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រពេញទំហឹងអនុញ្ញាតឱ្យកម្លាំងដោះមីនស៉ីម៉ាកទាំង ២១០នាក់ ដែលប៉ះពាល់ដោយគម្រោងជំនួយអាមេរិក បន្តភារកិច្ចរបស់ខ្លួនជាធម្មតា

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ដោយអនុញ្ញាតឱ្យអង្គភាពស៊ីម៉ាក់ កែសម្រួលកម្លាំងទាំង២១០រូប ដែលរងផលប៉ះពាល់ដោយសារគម្រោងជំនួយអាមេរិក ឱ្យបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពបានធម្មតា ដោយអ្នកខ្លះបន្តនៅក្នុងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ដដែល និងមួយចំនួនទៀត ត្រូវទៅបំពេញការងារនៅតំបន់ផ្សេង។ ការបញ្ជាក់របស់លោក ហេង រតនា ធ្វើឡើងក្នុងឱកាសរូបលោក អញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង​និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៉ីម៉ាក់ នាថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។ លោក ហេង រតនា បញ្ជាក់ថា​ «សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ​និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC​ រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំណូមពរ»។ ជាមួយគ្នានេះ […]

ក្រុមចោរប្ល-ន់ម៉ូតូយ៉ាងសកម្មចំនួន១០នាក់ ដែលបានធ្វើសកម្មភាពច្រើនខេត្ត-ក្រុង ត្រូវបាននគរបាលស្រុកបាទី ខេត្តតាកែវ បង្ក្រាប និងបញ្ជូនទៅតុលាការ

Liny Chan February 15, 2025 15/02/2025

(តាកែវ)៖ ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្មចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយក្រុមចោរទាំងនេះបានធ្វើសកម្មភាពលួច និងប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនករណី។ ជាក់ស្តែង កាលពីពេលថ្មីៗនេះជនសង្ស័យបានចូលបន្លំលួចម៉ូតូមួយគ្រឿង របស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖០០នាទី បានសម្រេច និងធ្វើសកម្មភាពលួចប្លន់យ៉ាងសកម្មនៅខេត្ដចំនួន៣ និងក្រុង១ រួមមានខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ និងក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមចោលួច ចោប្លន់ និងក្រុមទទួលទិញផលចោរកម្មទាំងនេះ ត្រូវបានកម្លាំងនគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ និងបន្តបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ មានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្រសួង នឹងសហការជាមួយ រោងចក្រចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិតនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។ សូមបងប្អូនកម្មករនិយោជិតភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖១៖ បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។២៖ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖*លោក ខេម ប៊ុនឈាន៖ […]

ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោមឡើងភ្នំគិរីរម្យ បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នហើយ

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានបេតុងពីរកន្លែង ជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិត​កុសុមៈ​គីរីរម្យ (ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់​បណ្តោះអាសន្នហើយ​នៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោក ផន រឹម បានបន្ថែមថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍ «បុណ្យភ្នំ» ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។ គម្រោងស្ថាបនាស្ពានបេតុង២កន្លែង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងរថយន្ដក្រុងសាធារណៈ ដើម្បីគាំទ្រគម្រោងផ្លូវថ្នើរជើងនៅមាត់ទន្លេ

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យប្រើប្រាស់សាកល្បងនូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។ ជាការកត់សម្គាល់ បន្ទាប់ពីការបើកដំណើរការសាកល្បង គម្រោងផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបានការគាំទ្រ និងចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តជាច្រើន ពោលគឺបានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងសាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឲ្យមានដំណើរការរហូតដល់ម៉ោង១១៖០០នាទីយប់ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាស់តឿនអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់បោសសំអាតសំរាម, កុំសំអាតតែពេលថ្នាក់ដឹកនាំឆ្លងកាត់ 

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿនទៅអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់បោសសំអាតសំរាមនៅតាមទីសាធារណៈនានា ជាពិសេសសូមកុំនាំគ្នាសំអាតតែពេលថ្នាក់ដឹកនាំឆ្លងកាត់។ ការដាស់តឿនបែបនេះរបស់អភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព»។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាស់តឿនយ៉ាងដូច្នេះថា៖ «កុំចាំបាច់តែថ្នាក់ដឹកនាំគាត់ឆ្លងកាត់ បញ្ហារឿងសំរាមនេះថ្វីត្បិតតែយើងគ្រប់គ្រងបានល្អនៅតាមទីប្រជុំជន ប៉ុន្តែ ខេត្តដែលនៅជាយៗក្រុងថ្មីៗនេះខ្ញុំបានចុះទៅខេត្តបាត់ដំបង ជាយៗក្រុង គឺថាសំរាមមិនទាន់គ្រប់គ្រងបានល្អនៅឡើយទេ ប្រជាពលរដ្ឋគាត់បោះចោលពាសវាលពាសកាល នៅតាមមាត់បឹង មាត់អូរ»។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា រឿងសំរាមនេះនៅតែជាបញ្ហាប្រឈម ដូច្នេះ សូមអាជ្ញាធរទាំងអស់គួរតែពិនិត្យ និងពង្រីកការគ្រប់គ្រងសំរាម សំណល់រឹង រាវ ជាដើម ឱ្យបានគ្រប់មូលដ្ឋាន ជាពិសេសនៅតាមបណ្តាស្រុកក្នុងក្របខណ្ឌទូទាំងប្រទេស។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា៖ «ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ជាពិសេសខេត្តជាប់ផ្លូវជាតិ កុំចាំបាច់តែថ្នាក់ដឹកនាំគាត់ឆ្លងកាត់ ខ្ញុំបានលើកឡើងហើយថា បើប្រជាពលរដ្ឋគាត់ចូលរួម […]

UPDATE: ខ្មាន់កាំ.ភ្លើងជនជាតិចិន ដែលបា.ញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅក្រុងប៉ោយប៉ែត, សរុបឃាត់ខ្លួនបាន ៤នាក់ និងរថយន្ដធ្វើសកម្មភាព

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនចំនួន៣នាក់ (ខ្មាន់កាំភ្លើងអ្នកបាញ់ផ្ទាល់) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់បាននៅរាជធានីភ្នំពេញម្នាក់ សរុបចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា រហូតមកទល់ពេលនេះ ខ្មាន់កាំភ្លើង និងបក្ខពួក ចំនួន៤នាក់ (ខ្មែរម្នាក់ជាអ្នកបើកឡាន) ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះចាប់ខ្លួននៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ ដកហូតរថយន្ដមួយគ្រឿង ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ ចាប់ខ្លួនបានម្នាក់។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ប្រតិបត្តិការយ៉ាងដុតដៃដុតជើងបន្ទាប់ពីវេលាកើតហេតុ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន […]