ព័ត៌មានជាតិ

រដ្ឋម​ន្ត្រីបរិស្ថាន៖ ការបើកលក់ឥណទានកាបូន នៅកម្ពុជាឡើងវិញ របស់ភ្នាក់ងារឥណទានកាបូន អន្តរជាតិឯករាជ្យ បង្ហាញថារដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារព្រៃឈើ

Nisaiy KP September 15, 2024 15/09/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញ របស់គម្រោងនៅតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ របស់ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូន សម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារព្រៃឈើ។ ការឱ្យដឹងបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីម្ពុជាអាក់ខានជាង ១ឆ្នាំមកនេះ ហើយត្រូវភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+ ក្រវាញខាងត្បូងចាត់វិធានការចាំបាច់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងការជួយដល់ជីវភាពសហគមន៍។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីក្រសួងបរិស្ថានមហាអនុតំបន់មេគង្គ នាព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងយ៉ាងដូច្នេះថា «ភ្នាក់ងារឥណទានកាបូន […]

៩ខែឆ្នាំ២០២៤ ខេត្តព្រៃវែង នាំស្រូវចេញទៅប្រទេសវៀតណាមបានជិត២លានតោន ចំណូលសរុបជាង៥០០លានដុល្លារ

Liny Chan September 14, 2024 14/09/2024

(ព្រៃវែង)៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផលដល់ផ្នែកកសិកម្មដាំដុះទាំងស្រូវ និងដំណាំផ្សេងៗដោយគ្រាន់តែរយៈពេល៩ ខែឆ្នាំ២០២៤ បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាមសរុបមានចំនួន១,៨៧៣ ៩៣៦តោន (រួមទាំងស្រូវឆ្លងកាត់)។ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ ១១០០រៀលក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១០២០រៀលក្នុ១គីឡូក្រាម ចំណូលសរុប៥៤២ ៩៤៣ ៩៥៥ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន១០៣ ៦៧៤តោន ចំណូលសរុប២៩ ១៩១ ២៥៣ដុល្លារ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ថា ល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សាគិតត្រឹមថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៤ ព្រោះសរុប ២៩០,៩៤៦ហិកតាស្រូវស្រាល ១៥៨,៦៦៥ហិកតា ស្រូវកណ្តាល១១៥,៧៧៨ ហិកតា ស្រូវធ្ងន់ ១៦,៥០៣ហិតា គិតជាភាគរយ ១១៦,៣៨% ប្រមូលផលសរុប១០៧,៣៦០ហិកតាគិតជាភាគរយស្មើរ ៣៦.៩០%។ លោកបានបញ្ជាក់ថា ផលប៉ះពាល់ដំណាំស្រូវដោយសារសត្វល្អិត (រុយស) ទៅលើផ្ទៃដីសរុប […]

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ, ជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើង

Liny Chan September 14, 2024 14/09/2024

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយបញ្ជាក់ថា ជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់។ ក្រសួងធនធានទឹកបញ្ជាក់ថា កន្លងមក ដោយសារមានឥទ្ធិពលពីព្យុះយ៉ាហ្គី (Yagi) បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ លើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលបង្កឱ្យទឹកទន្លេមេគង្គហក់ ឡើងខ្លាំងរហូតដល់មានការជន់លិចនៅផ្នែកខាងលើនៃប្រទេសឡាវ។ ព្យុះទី ១៣ ឈ្មោះ Bebinca និងសម្ពាធទាប បានគ្របដណ្តប់លើឈូងសមុទ្រ Bay of Bengal មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាម៉ែន (Andaman Sea) និងឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះក្នុងកំឡុងពេលជាងមួយសប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ហើយនឹងហូរចូលតាមព្រែកនិងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ […]

ក្រសួងការងារ ក្រើនរំលឹកដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តជ្រើសរើសទីភ្នាក់ងារជួយឱ្យទៅធ្វើការនៅបរទេស

Liny Chan September 14, 2024 14/09/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារ ជ្រើសរើសឯកជនស្របច្បាប់ ដែលទទួលបានការអនុញ្ញាតពីក្រសួង ដើម្បីជៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្រសួងបានកត់សម្គាល់​ឃើញមានជនឆ្លៀត ឱកាសបានប្រើប្រាស់បណ្តាញសង្គម (ហ្វេសប៊ុក តិកតុក តេឡេក្រាម…) ផ្សព្វផ្សាយព័ត៌មានពីការសម្របសម្រួល ផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋ​ដើម្បីទៅធ្វើការនៅប្រទេសមួយចំនួនដែលមិនមាន​កិច្ចសហប្រតិបត្តិការ លើការទទួលយកពលករពីប្រទេសកម្ពុជា រួមទាំងការសម្របសម្រួលដល់ប្រជាពលរដ្ឋដើម្បីចេញទៅរស់នៅបរទេស ដោយពុំមានការបញ្ជាក់ត្រឹមត្រូវច្បាស់លាស់​ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅបរទេស ត្រូវស្វែងយល់ពីនីតិវិធីឱ្យបានច្បាស់លាស់ និងជ្រើសរើសទីភ្នាក់ងារ ជ្រើសរើសឯកជនស្របច្បាប់ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជៀសវាងការធ្វើទេសន្តរប្រវេសន៍ការងារដោយប្រថុយប្រថាន ដែលអាចនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ការបញ្ជូន ឬជួយសម្របសម្រួលឱ្យបុគ្គលណាមួយចេញទៅធ្វើការ នៅបរទេសដោយពុំមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាអំពើជួញដូរមនុស្ស ដែលប្រឈមនឹងការផ្តន្ទាទោស​ជាប់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ […]

អន្ដរជាតិសរសើរកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ី បានយ៉ាងល្អ

Liny Chan September 14, 2024 14/09/2024

(ភ្នំពេញ)៖ លោក Jonathan Stubbs មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ប្រចាំតំបន់អាស៊ី បានស្ងើចសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៤ឆ្នាំ (ATF Asian U14 Junior Championship 2024) បានយ៉ាងល្អ ខណៈកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែសប្បាយរីករាយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ ATF Asian 14U Junior Championship 2024 ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកវ័យក្មេងចំនួន ៤៨នាក់ មកពី ១៦ប្រទេសក្នុងទ្វីបអាស៊ីចូលរួមប្រកួតប្រចាំឆ្នាំនេះ។ មន្ដ្រីអន្ដរជាតិខាងលើ បាននិយាយថា «ភាពល្អនៃការធ្វើម្ចាស់ផ្ទះរបស់កម្ពុជា គឺបូករួមទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការធ្វើដំណើរជាដើម ។ ខ្ញុំសង្កេតឃើញថា កីឡាករ-កីឡាការិនីយុវជនទាំងអស់ ពិតជាសប្បាយរីករាយ ដែលចូលរួមប្រកួតនៅកម្ពុជា។ ចំពោះការប្រកួតបានដំណើរការយ៉ាងរលូនល្អ ដោយគណៈកម្មការបច្ចេកទេសផ្តល់ភាពសុក្រិត្យ យុត្តិធម៌ ក្នុងការផ្តល់ពិន្ទុ ខណៈទីលានក៏មានលក្ខណៈស្ដង់ដារផងដែរ»។ នេះជាលើកទី២ ហើយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះជើងឯកយុវជនអាស៊ី ក្រោយទទួលបានជោគជ័យក្នុងការរៀបចំដូចគ្នា កាលពីឆ្នាំ២០២៣ […]

តុលាការថៃ ផ្តន្ទាទោសសកម្មជនម្នាក់ទៀត ដាក់ពន្ធនាគារ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

Liny Chan September 14, 2024 14/09/2024

(បាងកក)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ តុលាការនៅប្រទេសថៃ បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ចំពោះសកម្មជនប្រជាធិបតេយ្យលេចធ្លោមួយរូប ក្រោមបទចោទប្រកាន់ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក Jatupat Boonpattararaksa ត្រូ​វបានតុលាការរកឃើញ មានទោសបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រថៃ ដោយសារតែការធ្វើសុន្ទរកថាមួយ ប្រឆាំងស្ថាប័នព្រះមហាក្សត្រ នៅស្រុកកំណើតរបស់លោក ក្នុងខេត្ត Chaiyaphum កាលពីឆ្នាំ២០២១។ លោក Jatupat ធ្លាប់បានជាប់ឃុំខ្លួន៦ខែ មុនពេលបើកសវនាការជំនុំជម្រះសេចក្តី និងត្រូវបានដោះលែង​ឱ្យនៅក្រៅឃុំ ដោយដាក់ប្រាក់តម្កល់ កាលពីដើមឆ្នាំ២០២២។ លោកនៅប្រឈមបទចោទ ក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ចំនួន២ករណីទៀត។ សកម្មជនវ័យ៣៣ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមបុគ្គលសំខាន់ៗ អំឡុងចលនាបាតុកម្មយ៉ាងធំសម្បើម កាលពីចន្លោះឆ្នាំ២០២០-២០២១ ដែលបានមើលឃើញ មនុស្សរាប់សែននាក់ ភាគច្រើនជាយុវជន នាំគ្នាចេញធ្វើសកម្មភាពតវ៉ាតាមដងផ្លូវ ដើម្បីទាមទារឱ្យកែទម្រង់ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នៅក្នុងប្រទេសអាស៊ានមួយនេះ ស្ថាប័នព្រះមហាក្សត្រ ត្រូវបានការពារពីការរិះគន់នានា តាមរយៈច្បាប់ដ៏តឹងរ៉ឹងបំផុត ដែលបទល្មើសនីមួយៗ ប្រឈមការជាប់ពន្ធនាគារ អាចរហូតដល់១៥ឆ្នាំ។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០២០មក មនុស្សសរុបជាង២៧០នាក់ ត្រូវបានកាត់ទោសក្រោមច្បាប់នេះ។ កាលពីខែកក្កដា […]

ក្រសួងសាធារណការ បំភ្លឺជុំវិញគម្រោងថែទាំផ្លូវជាតិលេខ៤ ក្រោយមានការផ្សព្វផ្សាយមួយចំនួនខុសពីការពិត

Liny Chan September 14, 2024 14/09/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងបំភ្លឺ ក្រោយមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយនោះគឺមានភាពប្រាសចាកពីភាពពិតរបស់គម្រោង ខណៈដែលគម្រោងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថាក្រសួងសូមធ្វើការបំភ្លឺជូនបន្ថែមថា គម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពី ធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុងរដូវវស្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ទើបបណ្តាល ឱ្យការងារការដ្ឋាននៅតាមចំណុចមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំ ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។ ជាក់ស្តែងការអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងពង្រីកផ្លូវ បានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ រួមជាមួយនឹងការសាងសង់ស្ពាន និងការដាក់លូនៅតាមទីតាំងសំខាន់ៗ រួមមាន ស្ពានលេខ១២ និងលេខ១៣ នៅ (PK ១១៥+៩៣៥) និងលូនៅចំណុច (PK ៤៣+២០៥), (PK ៩៩+៤០០) (PK ១០៦+៦៩០), និង (PK ១៥៣+៣៤៤) ដែលអាចធានាបាននូវប្រសិទ្ធភាព […]

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយ២៤ម៉ឺនដុល្លារ

Liny Chan September 14, 2024 14/09/2024

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២៤ម៉ឺនដុល្លារ តាមបណ្ដឹងរបស់ជនរងគ្រោះ។ បុរសដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ ស៉ឺន សុកគា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ យោងតាមបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា បុគ្គលរូបនេះជាបក្ខពួកជាមួយក្រុមគ្រូជោគជ័យ ដែលកាលពីអំឡុងខែមករា ឆ្នាំ២០២៤ បានទូទាត់សងប្រាក់ឲ្យខ្លួនតាមរយៈមូលប្បទានប័ត្រ (សែក) ចំនួន៤សន្លឹក ដែលមានទឹកប្រាក់សរុបចំនួន២៤ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលខ្លួនទៅបើកនៅធនាគារ ខាងធនាគារបានបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៉ឺន សុកគា ដែលសមត្ថកិច្ចចាប់ខ្លួននេះ ក៏ជាប់ពាក់ព័ន្ធជាមួយអំពើឆបោកផ្សេងទៀត ជាមួយពលកររស់នៅក្រៅប្រទេស។ បន្ថែមពីនេះ លោក ស៉ឺន សុកគា ក៏ធ្លាប់យកឈ្មោះរបស់ថ្នាក់ដឹកនាំទៅប្រើប្រាស់ខុសគោលដៅ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំផងដែរ។ យ៉ាងណាមិញ បុគ្គលឈ្មោះ ស៉ឺន សុកគា នៅពេលនេះកំពុងស្ថិតក្រោមចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ចំនួនអ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនឡើងដល់ ២៥៤នាក់

Liny Chan September 14, 2024 14/09/2024

(ហាណូយ)៖ ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដែលបណ្តាលមកពីព្យុះ Yagi និងការបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២៥៤ នាក់ហើយគិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលទឹកជំនន់កំពុងស្រកចុះបន្តិចម្តងៗ និងការស្វែងរកជនរងគ្រោះនៅតែបន្ត។នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារ Reuters។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងរងផលប៉ះពាល់ពីព្យុះដ៏ខ្លាំងបំផុត ដែលបានវាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ។ ព្យុះនេះបានចាប់ផ្តើមវាយប្រហារតាមឆ្នេរភាគឦសានរបស់វៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មានមនុស្សជាង ៨២០ នាក់បានរងរបួស និង ៨២ នាក់នៅបន្តបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម។ កុមាររាប់រយពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយខ្វះទឹកស្អាត អនាម័យ និងការថែទាំសុខភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ។ កុមារប្រមាណ ២ លាននាក់បានបាត់បង់ឱកាសទទួលបានការអប់រំ ការគាំទ្រផ្នែកចិត្តសង្គម និងកម្មវិធីចែកអាហារនៅសាលារៀន ដោយសារតែសាលារៀនជាច្រើនត្រូវបានខូចខាត និងរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី និងទឹក។ គួរបញ្ជាក់ថា ក្រៅពីវៀតណាម ប្រទេសដទៃទៀតក្នុងតំបន់ រួមមានឡាវ ថៃ និងមីយ៉ាន់ម៉ា ក៏បានទទួលរងគ្រោះទឹកជំនន់ និង​រអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពល នៃព្យុះ Yagi ថែមទៀតផង។ រីឯមុនពេលមកដល់វៀតណាម កាលពីចុងសប្តាហ៍មុន ព្យុះទីហ្វុងដ៏កំណាចនេះ បានវាយប្រហារប្រទេសហ្វីលីពីន និងដែនកោះ Hainan […]