ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន ៦រូប។ បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ទីប្រឹក្សារបស់លោក អ៊ុច បូររិទ្ធ ទាំង ៦រូបនោះ រួមមាន៖ * ១៖ លោកវេជ្ជបណ្ឌិត ឌួង សុជាតិ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋមន្ត្រី* ២៖ លោកស្រី ពុំ ស្យាណូ ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ* ៣៖ លោកបណ្ឌិត សេង ពិសិដ្ឋ ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ* ៤៖ លោកស្រី លី សុគន្ធារី ជាទីប្រឹក្សា* […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ការវិនិយោគអគារចំណតនៅភ្នំពេញ នឹងមានច្រើននៅថ្ងៃខាងមុខ ខណៈរថយន្ដកើនឡើងរាល់ថ្ងៃ 

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្ដីរំពឹងថា ការវិនិយោគអគារចំណតរថយន្ដនៅរាជធានីភ្នំពេញ នឹងមានកាន់តែច្រើននៅថ្ងៃអនាគត ខណៈនៅពេលបច្ចុប្បន្ននេះ កំណើនរថយន្ដក៏មានការកើនឡើងជារៀងរាល់ថ្ងៃ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា មិនអាចហាមឃាត់ឲ្យប្រជាពលរដ្ឋទិញរថយន្ដថែមនោះទេ ដូច្នេះជាមួយនឹងកំណើតរថយន្ដរៀងរាល់ថ្ងៃ ទាំងតែផ្ទៃដីមិនរីកបែបនេះ ដំណោះស្រាយមានតែសាងសង់អគារសម្រាប់ធ្វើចំណតរថយន្ដតែម្ដង ក្នុងនោះមានទាំងការសាងសង់អគារឲ្យខ្ពស់​ និងមានទាំងការសាងសង់ក្រោមដី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា នៅថ្ងៃខាងមុខទៀតនៅក្នុងរាជធានីភ្នំពេញ យើងនឹងឃើញអគារចំណត (Parking) ច្រើនជាន់ ព្រោះដីអស់ហើយ តិចទៀតមានក្រោមដីខ្លះហើយនៅខាងមុខ Vattanac។ ហើយតទៅមុខទៀតប្រហែលជាមានការវិនិយោគសម្រាប់ដាក់អគាររថយន្ត យើងមិនអាចហាមឲ្យប្រជាជនមានឡានថែមទៀត»។ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សូម្បីតែអគារថ្មីដែលត្រូវសាងសង់បន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ក៏បានគិតគូយ៉ាងហ្ម​ត់ចត់ចំពោះទីតាំងសម្រាប់ចំណតរថយន្ដផងដែរ ពោលសម្រាប់អគារថ្មីនេះ បើតាមសេចក្ដីរាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចចតរថយន្ដបានប្រមាណ៥០០គ្រឿង។ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុងជិត៥០០គ្រឿង ដើម្បីជូនប្រជាពលរដ្ឋទៅស្រុកកំណើតនារដូវភ្ជុំខាងមុខ

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាឱកាសរដូវភ្ជុំ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿង ដើម្បីត្រៀមជូនប្រជាពលរដ្ឋទៅស្រុកកំណើត ឬតាមបណ្ដាខេត្តផ្សេងៗរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ពោលគឺ មុនថ្ងៃភ្ជុំបិណ្ឌ (ភ្ជំធំ) និងក្រោយថ្ងៃភ្ជុំបិណ្ឌ ចំនួន១ថ្ងៃ។ សម្ដេចធិបតីបញ្ជាក់បែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនត្រូវការធ្វើដំណើរទៅផ្ទះ អ៊ីចឹងខ្ញុំសូមប្រគល់ជូនឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីខេត្ត រៀបចំរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ ឥលូវឡានក្រុងរាយការណ៍ហើយ គេថារៀបចំ៥ថ្ងៃ ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា មានន័យថាមុនថ្ងៃគាត់ទៅផ្ទះ និងក្រោយថ្ងៃភ្ជុំបិណ្ឌ មួយថ្ងៃ។ អ៊ីចឹងត្រឡប់មកវិញ ដូចជាត្រៀមជិត៥០០គ្រឿង បាទ៤៩៧គ្រឿងត្រៀមដឹកទៅតាមបណ្ដាខេត្តទាំងអស់ជូន ហើយកុំភ្លេចទឹកជូនបងប្អូនប្រជាពលរដ្ឋដូចមុនផង […]

ពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ទាក់ទាញការចូលរួមចន្លោះពី៨-១០ម៉ឺននាក់ នៅរាជធានីភ្នំពេញ

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ ក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះចាប់ពី៨-១០ម៉ឺននាក់។ គួរជម្រាបថា ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper ស្ថាបនិក Gumball 3000 អមដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីរាជកាជាច្រើនរូប។ បើតាមលោក គុជ បញ្ជាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានឲ្យដឹងថា «បើតាមការគណនា និងការឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច គឺក្នុងពិធីបើកព្រឹត្តិការណ៍ Gumball […]

បណ្ឌិត កៅ ថាច ជនជាតិខ្មែរដំបូងគេ ត្រូវបានតែងតាំងជាប្រធានស្ថាប័នអន្តរជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ជាមួយការប្តេជ្ញាអភិវឌ្ឍន៍ហិរញ្ញវត្ថុបៃតង

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងជាប្រធាន ដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ការតែងតាំងនេះ ធ្វើឱ្យលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេ ក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជាតំណែងមួយដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន។ យោងតាមសេចក្តីសម្រេចរបស់ ADFIAP ដែលចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសតែងតាំង លោកបណ្ឌិត កៅ ថាច ជាឥស្សរជនថ្មី ក្នុងការដឹកនាំ ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយនេះ ដែលត្រូវបានគេសង្ឃឹមជឿជាក់យ៉ាងមុតមាំ ក្នុងលើកកម្ពស់ធនាគារអភិវឌ្ឍន៍ទូទាំងតំបន់ និងការដោះស្រាយបញ្ហាប្រឈមនានា។ គួររំលឹកផងដែរថា លោកបណ្ឌិត កៅ ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកម្ពុជា (ARDB) តាំងពីឆ្នាំ ២០១៤។ ក្រោមការដឹកនាំរបស់ឥស្សរជនរូបនេះ ARDB បានបោះជំហានយ៉ាងសំខាន់ ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម […]

អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ បន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត ស្របពេលការប្រមូលផលស្រូវ OM និងស្រូវស្រង៉ែ កំពុងមមាញឹក

Liny Chan September 16, 2024 16/09/2024

(បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្នើសុំឲ្យរោងម៉ាស៊ីន បន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ រួមមាន ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៉ីន ភូគគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស។ តាមការបញ្ជាក់របស់លោកបណ្ឌិត កៅ ថាច រោងម៉ាស៉ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ […]

លោក នេត្រ ភក្ត្រា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរី ក្នុងប្រទេសកម្ពុជា

Nisaiy KP September 15, 2024 15/09/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស។ ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។ នៅក្នុងឱកាសនេះដែរលោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគមឱ្យមានលទ្ធភាពពង្រឹងនឹងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ លោកក៏អំពាវនាវឱ្យមានការចូលរួមជាថវិកា ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ […]

ក្រសួងការពារជាតិ បង្ហាញលទ្ធផលទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១១ នៅប្រទេសចិន

Nisaiy KP September 15, 2024 15/09/2024

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា (Promoting Peace for a Shared Future)», ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» ដោយគូសបញ្ជាក់អំពីតម្រូវឱ្យមានការគិតគូរឡើងវិញនូវអភិក្រមក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ក្រៅពីចូលរួមវេទិកាសៀនសាន និងជំនួបទ្វេភាគី ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានជួបធ្វើបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ CCTV ដើម្បីបង្ហាញអំពីទស្សនៈលើបរិយាកាសសន្តិសុខតំបន់ និងសកលលោកបច្ចុប្បន្ន ក៏ដូចជាបង្ហាញពីគោលនយោបាយការពារជាតិកម្ពុជា នៅក្នុងរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នេះដែរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ […]

ថ្ងៃនេះជា «ខួប២០ឆ្នាំ» សម្តេចតេជោ ហ៊ុន សែន ក្លាយជាសមាជិកមេធាវី

Nisaiy KP September 15, 2024 15/09/2024

(ភ្នំពេញ)៖ ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ( បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤) នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកមេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖ – ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស– ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន– អនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី– […]

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ប្រគល់រង្វាន់ដល់ជ័យលាភី៨រូប ដែលឈ្នះការប្រកួតសំណេរភាសាបារាំងជុំវិញខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់លោក ប៉ាន រិទ្ធី

Nisaiy KP September 15, 2024 15/09/2024

(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី។ ជ័យលាភីទាំងអស់មាន ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ប្រាំលានរៀល រង្វាន់លេខ២ បីលានរៀល និងរង្វាន់លេខ៣ ពីរលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាំរង្វាន់ ដែលម្នាក់ៗទទួលបានថវិកាពីរសែនរៀល។ គួរកត់សម្គាល់ថា កញ្ញា MAZZONI Sandra ដែលមានឪពុកជនជាតិអ៉ីតាលី ម្តាយជនជាតិខ្មែរ បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញាបានសម្រេចចិត្តផ្ទេររង្វាន់នេះជូនទៅជ័យលាភីដែលទទួលបានរង្វាន់លើកទឹកចិត្តទាំងប្រាំនាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន១លានរៀលថែមទៀត។ កាយវិការនេះក៏ដោយសារកញ្ញាយល់ឃើញថា កញ្ញាមានម្ដាយជាជនបរទេស ហើយកញ្ញាក៏ធ្លាប់រៀននៅសាលាបារាំងដេកាតទៀតផង ដែលនេះអាចថា កញ្ញាមានប្រៀបលើសបេក្ខជនដទៃទៀតបន្តិច។ សូមរំលឹកថា កម្មវិធីប្រកួតសំណេរជាភាសាបារាំងនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមាននិស្សិតរៀនភាសាបារាំងចូលរួមចំនួន៦០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗនៅរាជធានីភ្នំពេញ៕ […]