ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា​សម្ពោធដាក់ឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ

Liny Chan August 20, 2024 20/08/2024

(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាក់សម្ពោធឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។ ការសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់ សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា»។ លោកស្រីបណ្ឌិតបានបន្ថែមថា […]

លោក កែវ រតនៈ៖ ខេត្តពោធិ៍សាត់ កំពុងទាក់ទាញប្រភេទឧស្សាហកម្មធំៗ លើការដំឡើងរថយន្តអគ្គិសនី រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិក

Liny Chan August 19, 2024 19/08/2024

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា លក្ខណៈពិសេសដោយឡែករបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តកពោធិ៍សាត់ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា។ ជាក់ស្តែងក្រុមហ៊ុនហ្វូត ជាក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិក បានបើករោងចក្រដំឡើងរថយន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្ត។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា, លោក កែវ រតនៈ បានឱ្យដឹងថា៖ «ឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយដែរ យើងទាក់ទាញមកបាន ប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញផលិតខ្សែកាប អគ្គិសនី កំពុងផលិតរាល់ថ្ងៃ ហើយការទិញខ្សែភ្លើង ខ្សែកាប គឺចេញពីរោងចក្រនៅតំបន់ឧស្សាហកម្មពិសេសនេះ»។ បើតាមលោក កែវ រតនៈ បានបញ្ជាក់ថា ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិកជាដើម។ ដោយឡែកននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ក៏ជាទឹកដីខេត្តពោធិ៍សាត់ គឺទទួលបានការវិនិយោគដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ ដើរដោយថាមពលអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS CO.,LTD ដែលជាក្រុមរួមរបស់ជប៉ុន និងចិន ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានបើកការដ្ឋានជាផ្លូវការលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន […]

ហ្វីលីពីនប្រកាសរកឃើញ ករណីជំងឺ mpox ឬអុតស្វា ជាលើកដំបូង គិតចាប់តាំងពីចុងឆ្នាំ២០២៣

Liny Chan August 19, 2024 19/08/2024

(ម៉ានីល)៖ នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការរកឃើញករណីដំបូងនៃជំងឺ mpox ឬអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ដែលជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។ អ្នកជំងឺខាងលើជាបុរសជនជាតិហ្វីលីពីនផ្ទាល់ អាយុ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសឡើយ។ វាគឺជា​ករណីជំងឺ mpox ទី១០ ដែលត្រូវបានរកឃើញ ដោយក្រសួងសុខាភិបាលហ្វីលីពីន ហើយត្រូវបានផ្ទៀងផ្ទាត់នៅមន្ទីរពិសោធ។ ហ្វីលីពីនបានរកឃើញ ករណីជំងឺនេះដំបូងបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។ ស្ថានភាពជំងឺ mpox ជាទូទៅមានកម្រិតស្រាល ប៉ុន្តែវាអាចឆក់យកអាយុជីវិតបាន។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន អង្គការសុខភាពពិភពលោក WHO បានប្រកាសជំងឺ mpox ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត ក្រោយការឆ្លងជំងឺនេះនៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៃទ្វីបអាហ្រ្វិក បានរាលដាលដល់ប្រទេសជិតខាង។ វាគឺជាលើកទី២ ដែល WHO បានប្រកាសអាសន្នកម្រិតខ្ពស់បែបនេះ សម្រាប់ជំងឺ mpox។ កាលពីព្រហស្បតិ៍សប្តាហ៍កន្លងទៅ ស៊ុយអែត បានប្រកាសពីការរកឃើញករណីជំងឺ mpox ហើយបានភ្ជាប់វាទៅជាមួយការរាលដាលនៅទ្វីបអាហ្រ្វិក […]

សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនអ្នកលក់ស្រាថ្នាំ បន្ទាប់ពីមនុស្ស ៣នាក់បានបង់ជីវិតក្រោយផឹកស្រា

Liny Chan August 19, 2024 19/08/2024

(តាកែវ)៖ សមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ជាបណ្ដោះអាសន្ន ក្រោយជនរងគ្រោះ៣នាក់ បានស្លាប់ក្រោយពីផឹកស្រាថ្នាំនៅផ្ទះអ្នកលក់ស្រាក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការងទទួលបន្ទុកព្រហម្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល៨ព្រឹក ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ មានប្រពន្ធឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ។ ក្រោយពេលផឹកស្រារួច ជនរងគ្រោះ៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលឲ្យ៣នាក់បានស្លាប់បន្តបន្ទាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ បើតាមលោកឧត្តមសេនីយ៍ ហ៊ិន សុខេង, ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនឈ្មោះ ងិន ណាន់ ដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំពោះវត្ថុតាងជាស្រាថ្នាំ មន្រ្តីជំនាញបានបញ្ជូនទៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដើម្បីយកទៅពិនិត្យ។ លោក […]

មន្ទីរវប្បធម៌ខេត្តសៀមរាប អញ្ជើញម្ចាស់ហ្វេសប៊ុក «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បំភ្លឺការបង្ហោះ ដែលប៉ះពាល់ពិសេសតម្លៃកុមារ

Liny Chan August 19, 2024 19/08/2024

(សៀមរាប)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិតអញ្ជើញ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បំភ្លឺករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗជាច្រើន ដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌។ ក្នុងលិខិតអញ្ជើញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការបង្ហោះរបស់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃកុមារកម្ពុជា។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រាប់ឲ្យម្ចាស់គណនីខាងលើ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖០០នាទីរសៀល នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ

Liny Chan August 19, 2024 19/08/2024

យោងតាមការចុះផ្សាយរបស់ អាជ្ញាធរអប្សារា បានឱ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ។ ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។ បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ឮ ចាន់ណូរ៉ា

សាច់ជ្រូកបង្កកខូចគុណភាព ជាង១តោន ត្រូវបានមន្រ្តីជំនាញឃាត់បាន និងដុតបំផ្លាញចោល នៅខេត្តពោធិ៍សាត់ 

Liny Chan August 19, 2024 19/08/2024

(ពោធិ៍សាត់)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយបសុពេទ្យខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកផលិតផលសាច់ជ្រូកបង្កក ខូចគុណភាព សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។ ប្រតិបត្តិការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីតាំងដីស្រែមួយកន្លែង ក្បែរវត្តបឹងគល់ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានបំពេញនីតិវិធី និងបង់ផាកពិន័យ ចំពោះបុគ្គលជាអ្នកដឹកជញ្ជូននោះរួចរាល់។ បើតាម លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា សាច់ជ្រូកបង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកក្រគរ ធ្វើការឃាត់បាន នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ លោកស្នងការរងបន្តថា សាច់ជ្រូកបង្កកនោះ ដឹកតាមរថយន្ត […]

រយៈពេល៧ថ្ងៃ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត ទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ករណី និងឃាត់ខ្លួនជនសង្ស័យ ២១៣នាក់

Liny Chan August 19, 2024 19/08/2024

(ភ្នំពេញ)៖ ក្នុងរយៈពេលត្រឹម៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ករណី មានជនសង្ស័យចំនួន ២១៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦៤ នាក់ ដែលពាក់ព័ន្ធនឹងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត»។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា បានបើកការដ្ឋានជាផ្លូវការ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

Liny Chan August 19, 2024 19/08/2024

(ពោធិ៍សាត់)៖ ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោលរោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ នាឱកាសនោះដែរ លោក កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួលបានក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសដែលលឺតែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។ លោកបានឱ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា […]

យល់ដឹងពីជំនួញ៖ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច ជំរុញឱ្យពលរដ្ឋយកប្រាក់ទៅដាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ

Nisaiy KP August 18, 2024 18/08/2024

(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ តែងាកមកមើលការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាប្រជាជនកម្ពុជា មានទំនុកចិត្តលើប្រព័ន្ធធនាគារ។ បើតាម អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងឆ្នាំ២០២៤នេះ ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានកំណើនល្អប្រសើរ។ ជាក់ស្តែងគិតត្រឹមមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជន ដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាងជិត២លាននាក់ ដែលបានដាក់ប្រាក់បញ្ញើជាង២.២ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%។ លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋមួយចំនួន ហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ថវិកា សម្រាប់យកទៅរកស៊ីឬយកទៅបណ្តាក់ទុនផ្សេងៗ ដែលបានជំរុញឱ្យពួកគាត់ ជ្រើសរើសការយកប្រាក់ទៅដាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្រើនជាងការប្រថុយប្រថាន ក្នុងការវិនិយោគ ឬពង្រីកអាជីវកម្ម។ ដោយជម្រើសនៃការដាក់ប្រាក់បញ្ញើនេះ ធ្វើឱ្យសាច់ប្រាក់របស់ពួកគាត់មានសុវុត្ថិភាពខ្ពស់ ព្រមទាំងទទួលបានអត្រាការប្រាក់។ លោកសង្កេតឃើញថា ភាគច្រើនអ្នកដែលបានប្រាក់បញ្ញើគឺប្រជាពលរដ្ឋដែលអ្នកនៅរស់ទីក្រុង ដោយសារតែពួកគាត់មានជីវភាពប្រសើរជាងអ្នករស់នៅតាមបណ្តាខេត្ត។ លោកបន្តថា កំណើននៃការដាក់ប្រាក់បញ្ញើនេះ បានបង្ហាញពីស្ថេរភាពល្អនៃវិស័យធនាគារនិងហិរញ្ញវត្ថុហើយលោករំពឹងថា ការដាក់ប្រាក់បញ្ញើនឹងបន្តកើនឡើងថែមទៀត រហូតដល់ចុងឆ្នាំ។ ចំណែកឯការដាក់ប្រាក់នៅបញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារវិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែកំណើនអត្រាការប្រាក់ខ្ពស់។ យោងតាមរបាយការណ៍ធនាគារនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាក់ប្រាក់បញ្ញើនៅបណ្តាគ្រឹះស្ថានធនាគារកើនឡើងខ្ពស់រហូតដល់ ១៣,៩ភាគរយ ដែលកើនដល់ប្រមាណ ១៩៧,២ […]