ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ ទី៤១៦

Liny Chan August 12, 2024 12/08/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាថវិកា អង្ករ ទឹកដោះគោ និងស្កសរជាដើម ជូនដល់គ្រួសារទើបសម្រាលកូនភ្លោះ៣ គ្រួសារទី៤១៦។ អំណោយដែលសម្តេចបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ត្រូវបានលោក សេង ទៀង នាំយកជូនទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៦ ដែល​កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។ ទារកភ្លោះទាំងបីដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំង​ពីរ​មានមុខ​របរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ […]

ព្យុះត្រូពិក Maria បោកបក់លើប្រទេសជប៉ុន បង្កការរំខានដល់ជើងហោះហើរនិងសេវាកម្មរថភ្លើង ហើយបង្ខំឱ្យមនុស្សមួយចំនួន ត្រូវជម្លៀសខ្លួន

Liny Chan August 12, 2024 12/08/2024

(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ព្យុះត្រូពិកឈ្មោះថា Maria បានបោកបក់លើតំបន់ Iwate ភាគខាងជើងប្រទេសជប៉ុន ដោយវានាំមកនូវភ្លៀងធ្លាក់ជោគជាំ ដែលបានបង្កការរាំងស្ទះ ដល់ជើងហោះហើរ ក៏ដូចជាសេវាកម្មរថភ្លើង ហើយទន្ទឹមគ្នា បានបង្ខំឱ្យមនុស្សរស់នៅ តាមតំបន់មួយចំនួន ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២​ ខែសីហា ឆ្នាំ២០២៤។ ព្យុះខាងលើ ដែលមានកម្លាំងខ្យល់អតិបរមា ៧២គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកដល់ឆ្នេរក្បែរទីក្រុង Ofunato នៃខេត្ត Iwate កាលពីព្រឹកថ្ងៃចន្ទនេះ ហើយនៅអំឡុងវេលាល្ងាច ឬយប់ថ្ងៃដដែល វាត្រូវបានព្យាករថា នឹងធ្វើដំណើរចេញផុតទៅកាន់​សមុទ្រជប៉ុន។ ជើងហោះហើរមួយចំនួន ឆ្ពោះទៅកាន់តំបន់ភាគខាងជើងជប៉ុន ត្រូវបានលុបចោល ហើយសេវាកម្មរថភ្លើងខ្លះ នៅក្នុងតំបន់ ក៏ត្រូវបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ផងដែរ។ គួរបញ្ជាក់ថា យ៉ាងណាមិញ ពុំទាន់ឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរ ដែលបង្កឡើង​ដោយការវាយប្រហារ នៃព្យុះត្រូពិកនេះឡើយ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្ត ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលធ្វើឱ្យ​បាតុភូតអាកាសធាតុអាក្រក់ ដូចជាភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិក កើតមានឡើងកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល៕ ផ្ដល់សិទ្ធិដោយ៖ […]

អភិបាលស្រុកមណ្ឌលសីមា បំភ្លឺ និងច្រានចោលព័ត៌មានមិនពិត ដែលពាក់ព័ន្ធនឹងការកាត់ឆ្កៀលដី ចេញពីដែនជម្រកសត្វព្រៃពាមក្រសោប

Liny Chan August 12, 2024 12/08/2024

(កោះកុង)៖ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានចេញមកបំភ្លឺ និងច្រានចោល ព័ត៌មានមិនពិតតាមបណ្តាញសង្គម ដោយចោទប្រកាន់ថា «មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្លូតត្រង់ទម្លាយថា មន្ត្រីខិលខូចយកដីកាត់ឆ្កៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង»។ លោក សុខ ភិរម្យ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា តាំងពីឆ្នាំ២០០៦មក ក្នុងដែលជម្រកសត្វព្រៃពាមក្រសោប បានប្រកបអាស្រ័យផលរាល់ឆ្នាំតែពួកគាត់ពុំទាន់ មានសិទ្ធិស្របច្បាប់ទេ ប៉ុន្តែក្រោយពីបានកែសម្រួលលិខិតលេខ១៦៤ កាត់ឆ្កៀលដីធ្លីរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង តាមរយៈអនុក្រឹត្យលេខ៣០ គឺបានកាត់ឆ្កៀលដីតំបន់នេះទុកឲ្យប្រជាពលរដ្ឋ និងពិសេសសហគមន៍ប្រើប្រាស់។ លោកថ្លែងថា «ក្រោយពីក្រែសម្រួលពីអនុក្រឹត្យលេខ១៧៩ មកអនុក្រឹត្យលេខ១៦៩នេះ គឺក្រាមតែជាការកំណត់ព្រំដែនជម្រកសត្វព្រៃឡើងវិញ ប៉ុន្តែមិននិរាករណ៍ ឬក៏ពិហិកាមុនទេនៅជាធរមាន អញ្ចឹងប្រជាពលពលរដ្ឋ ក្នុងសហគមន៍នេះគាត់នៅប្រើប្រាស់ដដែល។ អញ្ចឹងអនុលោមទៅតាមកិច្ចការបច្ចេកទេស យើងតែងតែវាស់វែងជូនប្រជាពលរដ្ឋ ដែលគាត់បានអាស្រ័យផលជាក់ស្តែងក្នុងបច្ចុប្បន្ន ដើម្បីឲ្យគាត់មានសិទ្ធិស្របច្បាប់គ្រប់គ្រង់ ក្នុងការប្រើប្រាស់គ្រប់គ្រងនិងអាស្រ័យផល ដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះហើយទើបយើងបង្កើតក្រុមការងារ និងមានការឯងភាពពីអាជ្ញាធរខេត្តដើម្បីធ្វើការវាស់វែងជូនប្រជាពលរដ្ឋ»។ ក្រោយពីការកាត់ឆ្កៀលនេះ ដូចជារាជរដ្ឋាភិបាលថ្នាក់ដឹកខេត្ត លោកសំណូមពរនិងដាស់តឿនមន្ត្រីគ្រប់អាជ្ញាធរ និងមន្ត្រីបច្ចេទេសពន្លឿងក្នុងការវាស់វែង ដើម្បីជូនប្រជាពលរដ្ឋលឿនដើម្បីផ្តល់ផល ដែលការកាត់ឆ្កៀលជូនប្រជាពលរដ្ឋពិតប្រាកដ។ លោកបានបន្តថា ទំហំដី ដែលខុសគ្នាពីមិនមែនន័យថាពីអនុក្រឹត្យលេខ១៧៩ និងអនុក្រឹត្យ១៦៤ […]

កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៨% នៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ

Liny Chan August 12, 2024 12/08/2024

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧ ១៦១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ០៨៨ ៦៤៦ដុល្លារ»។ បើតាមរបាយការណ៍, គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៤៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៤៧ដុល្លារ ក្នុង១តោន ស្មើនឹង១០.៤៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកក្កដា ឆ្នាំ២០២៤ មានតម្លៃ១៩១ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន […]

Paris2024៖ បិទបញ្ចប់ជាផ្លូវការ ក្រុមអត្តពលិកអាមេរិក និងចិន រកបានមេដាយមាសច្រើនជាងគេ

Liny Chan August 12, 2024 12/08/2024

(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Olympics Game 2024 លើកទី៣៣ ដោយមាន ៣២ប្រភេទកីឡា ដែលរៀបចំនៅប្រទេសបារាំង ឆ្នាំ២០២៤ បានបិទបញ្ចប់ជាផ្លូវការហើយ ដោយក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន រកបានមេដាយមាសច្រើនជាងគេ ដល់ទៅ ៤០គ្រឿងស្មើគ្នា ខណៈក្រុមម្ចាស់ផ្ទះបារាំង រកបានត្រឹម ១៦គ្រឿងប៉ុណ្ណោះ ក្នុងកម្មវិធីកីឡាចម្រុះមានរយៈពេល ៤ឆ្នាំម្តងនេះ។ គិតត្រឹម ១០ប្រទេសក្នុងកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្រុមអត្តពលិកអាមេរិក រកបានមេដាយសរុបចំនួន ១២៦គ្រឿង មានមេដាយមាស ៤០គ្រឿង ប្រាក់៤៤ នឹងសំរឹទ្ធ៤២ ហើយក្រុមអត្តពលិកចិន ក៏យកបានមេដាយមាស ៤០គ្រឿង ប្រាក់ ២៧ និងសំរឹទ្ធ ២៤ សរុបរកបាន ៩១គ្រឿង។ ហើយក្រុមអត្តពលិកជប៉ូន ឈរលេខ៣ រកបានមេដាយសរុប ៤៥គ្រឿងមានមេដាយមាស ២០គ្រឿង ប្រាក់១២ នឹងសំរឹទ្ធ ១៣គ្រឿង ជាមួយក្រុមអូស្រ្តាលី រកបានមេដាយមាស ១៨គ្រឿង មានប្រាក់១៩ នឹងសំរឹទ្ទ១៦ សរុបរកបាន ៥៣គ្រឿង ហើយក្រុមអត្តពលិកហូឡង់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យរដ្ឋមន្ត្រីក្រសួងធនធានទឹក យកចិត្តទុកដាក់រើសប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តនៅមូលដ្ឋាន ឱ្យចូលធ្វើការនៅការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក នៅខេត្តកំពង់ធំ

Liny Chan August 12, 2024 12/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានបង្ហោះវីដេអូមួយ ស្តីពីការជួបជាមួយប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹក នៅខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះសម្តេចបានផ្តល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។ ភ្ជាប់ជាមួយនឹងវីដេអូជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ជួបលោកពូ និងក្មួយស្រីរបស់គាត់ដោយចៃដន្យ ពេលចុះពីលើទូក។ អរគុណពូនិងប្អូនស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យខ្ញុំបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅទីនេះ ក្នុងពេលបច្ចុប្បន្ន និងពីមុនមក។ ជាមួយគ្នានេះ ខ្ញុំក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួន របស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើង នូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។ បន្ថែមលើនេះ ខ្ញុំបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការ នៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យល់ដឹងផ្នែកច្បាប់៖ អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែបានស្គាល់ ប.ស.ស. ដែលមានពាក្យពេញថា «បេឡាជាតិសន្តិសុខសង្គម» គឺជាគ្រឹះស្ថានសាធារណៈមួយដែលស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលផ្នែកបចេ្ចកទេសនិងស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ ។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខុមាលភាព និងជីវភាព លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ តាមរយៈការចូលជាសមាជិក ប.ស.ស. ដែលបានទទួលនូវអត្ថប្រយោ ជន៍ ជាច្រើនពី ប.ស.ស. ។ ក្នុងនោះបុគ្គលិកវិស័យឯកជន ក៏អាចទទួលអត្ថប្រយោជន៍ទៅលើផ្នែកហានិភ័យការងារ ដូចបុគ្គលិកវិស័យសាធារណៈដែរ ។ តើសមាជិករបស់ ប.ស.ស. បានទទួលអត្ថប្រយោជន៍អ្វីខ្លះលើផ្នែកហានិភ័យការងារ? ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។ មុននឹងឈានដល់ខ្លឹមសារនៃប្រធានបទ សូមធ្វើការស្វែងយល់អំពីពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា៖ ពាក្យ “ហានិភ័យការងារ” សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងដោយឥតគ្រោងទុក បណ្តាលមកពីគ្រោះថ្នាក់ការ ងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងវិជ្ជាជីវៈ ។ ពាក្យ […]

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យយុវជនមានគំនិតចាប់យកប្រយោជន៍ពីការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ការជំរុញនេះធ្វើឡើងឱកាសលោកអញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានអ្នកចូលរួមចំនួន១៦០០នាក់ ដែលជាថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន ថ្នាក់ដឹកនាំយុវជន បញ្ញវន្ត និស្សិត សិស្ស ថ្នាក់ដឹកនាំអង្គការ សមាគម និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាសឯកជនជាដើម។  នាឱកាសនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម ២១ ឆ្នាំ២០២៤ បានបញ្ជាក់ថា វេទិកាខាងលើមានគោលបំណងចែករំលែកចំណេះដឹង […]

អ្នកនាំពាក្យអាវុធហត្ថ៖ មនុស្ស២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌកំបូល ពាក់ព័ន្ធបើកល្បែ.ងស៊ី.សងខុសច្បាប់ មិនមែនជាមន្ដ្រីអាវុធហត្ថនោះទេ

Nisaiy KP August 11, 2024 11/08/2024

(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ កងរាជអាវុធហត្ថ បានតាមដានដោយយកចិត្តទុកដាក់ពាក់ព័ន្ធនឹងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយថា «អាងខ្លួនប៉េអឹមក្រុង ដើរបើកល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់»។ យោងតាមការផ្ទៀងផ្ទាត់ របស់ជំនាញការិយាល័យបុគ្គលិក ស្នងការដ្ឋានកសាងកម្លាំងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មិនមានឈ្មោះស្ថិតនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។ ដំណើររឿងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៥៖០០នាទី កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី ជាអភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ។ […]