ព័ត៌មានជាតិ

កម្ពស់ទឹកទំនប់វារីអគ្គីសនីកំចាយ កើនឡើងខ្លាំង! អាជ្ញាធរខេត្តកំពត ជូនដំណឹងពីការបើកទ្វារទឹកមួយដើម្បីរំដោះចេញ

Nisaiy KP July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គីសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គីសនី នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ តាមលក្ខណៈបច្ចេកទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្ដែងនៅតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គីសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូលអាងមានចំនួន ៣៦១,៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ ក្រុមការងារនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី ដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស។ សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពអាកាសធាតុនឹងមានព្យុះឈ្មោះ ហ្គ្សាមី (Gaemi) បន្តគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅស្រុកវាលវែង , ផ្លូវនេះបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានរថយន្តធុនស្រាល

Nisaiy KP July 28, 2024 28/07/2024

(ពោធិ៍សាត់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុននៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេស ភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធទៀតផងដែរ។ ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំប្រមាណ​ ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្មក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និងខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។​ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារ តាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

Nisaiy KP July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

Nisaiy KP July 28, 2024 28/07/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ព្យុះ ឈ្មោះ ហ្គ្សាមី (Gaemi) គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង បានថយឥទ្ធិពលសម្ពាធទាប គ្របដណ្តបលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជា មានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្ត ១គ្រឿងរបស់សម្តេច ដែលប្រើប្រាស់ក្នុងប្រតិបត្តិការស្វែករកសន្តិភាពនៅកម្ពុជា ជូនក្រុមការងារវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនពលរដ្ឋ និងភ្ញៀវទេសចរ

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងជាប្រធានក្រុមការងារនៃវិមានឈ្នះឈ្នះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានសម្រេចផ្តល់រថយន្ត Chevrolet ១គ្រឿងជូនវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថាក្រៅតែពីរថយន្តនេះ ក៏នៅមានសម្ភារៈសំខាន់ៗរបស់សម្ដេចតេជោ ជាច្រើនផ្សេងទៀតដូចជាសម្លៀកបំពាក់ដែលសម្ដេចបានប្រើប្រាស់ ក្នុងប្រតិបត្តិការរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម។ តឹកតាងទាំងអស់នេះនឹងត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរតេជោសន្តិភាពនៃវិមានឈ្នះឈ្នះ ដើម្បីដាក់បង្ហាញជូនដល់អ្នកដែលមានបំណងចង់ទស្សនា និងតម្កល់ទុកជាសម្បត្តិដ៏មានគុណតម្លៃមួយផងដែរ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា៖ «អ្នកដែលបានមកទស្សនានៅទីនេះនឹងបានឃើញរថយន្តមួយរបស់សម្ដេច ដែលបានប្រើប្រាស់នៅក្នុងឆ្នាំ១៩៧៨ គេនឹងចាប់អារម្មណ៍ ហើយបានឃើញផែនទី បានឃើញម៉ៃក្រូហ្វូនថតសំឡេងរបស់សម្ដេច ដែលបានប្រើប្រាស់ក្នុងឆ្នាំ១៩៧៨ និង១៩៧៩ ហើយរូបថតនឹងគឹបញ្ជាក់អះអាងជារបស់សម្ដេចពិតប្រាកដ បានឃើញតុ កៅអីដែលសម្ដេចអង្គុយធ្វើការ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រឹងភាសាខ្មែរ សម្រាប់សិស្សថ្នាក់បឋម

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។ យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍​ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ឲ្យរឹងមាំ ព្រោះបើមិនអីចឹងទេ យើងពិបាក។ អីចឹងបាននៅសាលាឯកជនបរទេសខ្លះ ថ្ងៃមុនខ្ញុំឲ្យក្រសួងអប់រំធ្វើម៉េច សាលាបរទេសក៏ដោយ ស្អីក៏ដោយ ត្រូវតែដាក់ភាសាខ្មែរឲ្យកូនខ្មែររៀន អាហ្នឹងខ្ញុំបញ្ជាឲ្យបាន។ សម្រាប់យើង ខ្ញុំគិតថា បឋមសិក្សានេះគឺដូចគ្នា ព្រោះក្មេងជាក្រដាស «ស» អីចឹងលោកគ្រូអ្នកគ្រូ ឪពុកម្តាយគិតមើល ម្ង៉ៃយើងមានតែ ២ម៉ោង បើយើងយកតែពាក់កណ្តាលនេះទៅរៀនភាសាអង់គ្លេសហើយ យើងនៅសល់តែ ១ម៉ោងទៀតសម្រាប់បំប៉នគណិត បំប៉នជំនាញផ្សេងៗ បំប៉នភាសាខ្មែរ។ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ខណៈបច្ចុប្បន្នកំពុងអនុវត្តចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។ ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានវិធីសាស្ត្រថ្មីសម្រាប់ការបង្រៀនសិក្សានៅកម្រិតបឋមសិក្សា ដោយមានកញ្ចប់អំណាន និងកញ្ចប់គណិតវិទ្យា នៅកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៣ រួចហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានថ្លែងថា យើងត្រូវពង្រឹងគ្រប់សាលាទាំងអស់ ដើម្បីឱ្យសាលារដ្ឋទាំងអស់មានស្តង់ដារដូចគ្នា ហើយសិស្សសាលាត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ ដូច្នេះ ត្រូវរៀនតាំងចំណេះដឹងទូទៅឱ្យកាន់តែល្អប្រសើរ និងត្រូវមានឥរិយាបថ សមរម្យ គោរពចាស់ទុំ ព្រឹទ្ធចារ្យជាដើម។ សម្តេចធិបតី ហ៊ុន […]

ធនាគារជាតិនៃកម្ពុជា បន្តលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់ និងសន្សំជាប្រាក់រៀលឱ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀល

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ លោក យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រើប្រាស់ និងធ្វើការសន្សំប្រាក់ជាប្រាក់រៀលឱ្យបានច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់ខ្មែរ ខណៈការប្រើប្រាសក្រដាសប្រាក់ដុល្លារ នៅមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវរបស់លោក យឹម លាភ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ លោក យឹម លាភ បានថ្លែងឲ្យដឹងថា «ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី»។ លោកបានបន្ដថា ជាការកត់សម្គាល់ត្បិតថា មានយុទ្ធនាការជំរុញការប្រើប្រាស់ប្រាក់រៀលក៏ដោយ ក៏ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក នៅបន្តមានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្តនានា។ លោកទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋទូទៅ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ […]

កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត ត្រូវបានបើកដំណើរការឡើងវិញហើយនាព្រឹកនេះ

Liny Chan July 27, 2024 27/07/2024

(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងចំណុចលើភ្នំ (ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម)។ ប្រភពបានបន្តថា មកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានជួសជុលកែសម្រួលនិងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នហើយ សូមកុំបារម្ភនិងធ្វើដំណើរប្រកបដោយសុវត្ថិភាព។ គួរជម្រាបជូនថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះគឺដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដីនៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានឆាប់រហ័សផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍

Liny Chan July 27, 2024 27/07/2024

(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារជួយសម្រួលចរាចរណ៍។ ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រួតតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអប់រំរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធ កម្លាំងសមត្ថកិច្ច ប្រជាការពារ សូមជួយចូលរួមយកចិត្តទុកដាក់សុវត្ថិភាពសិស្សនៅតាមសាលា ពិសេសពេលម៉ោងចេញទៅផ្ទះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឃើញមានប៉ូលីសជួយសម្រួចរាចរណ៍នៅតាមទីប្រជុំជន ហើយសូមយកចិត្តទុកដាក់បន្ថែមទៀតនៅគ្រប់តាលារៀនទាំងអស់ បើប៉ូលីសយើងអត់គ្រប់ ឱ្យប្រជាការពារជួយបន្ថែម ពេលម៉ោងចេញម៉ោងចូលរៀន»។ សម្ដេចធិបតីក៏បានសំណូមពរដល់ឪពុកម្ដាយ អាណាព្យាបាលថា ក្រៅពីការយកចិត្តទុកដាក់លើការសិក្សារបស់កូនចៅ ក៏សូមជួយចូលរួមយកចិត្តទុកដាក់ដល់សុវត្ថិភាព សុខភាព ឥរិយាបថរបស់កូនចៅបន្ថែមផងដែរ ដើម្បីពង្រឹងបរិស្ថានជុំវិញឱ្យកាន់តែល្អប្រសើរឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News