ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កំពុងដឹកនាំបញ្ជាការអន្តរាគមន៍ ក្រោយរកឃើញឧទ្ធម្ភាគចក្រនៅលើខ្នងភ្នំយ៉ាវយ៉ៃ

Liny Chan July 29, 2024 29/07/2024

(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការកង យោធពលខេមភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងកងទ័ពជាច្រើននាក់នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កំពុងដឹកនាំបញ្ជាការអន្តរាគមន៍ ក្រោយរកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅ លើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមជម្រាបថា រហូតដល់ម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមអ្នករុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។ ក្រុមយោធាស្វែងរក បានទៅដល់កន្លែងកើតហេតុហើយ។ ឧទ្ធម្ភាគចក្រយោធាZ9 និងសពអាកាយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ចំនួន១៧ថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រយៈពេល៧ថ្ងៃ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន២៩ករណី, ឃាត់ខ្លួនជនសង្ស័យ ១៦៣នាក់

Liny Chan July 29, 2024 29/07/2024

(ភ្នំពេញ)៖ រយៈពេលត្រឹម៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៩ករណី មានជនសង្ស័យចំនួន១៦៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩៧នាក់ ដែលពាក់ព័ន្ធនឹងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយមាន១ករណីកើតចេញពីទំនាស់ស្នេហា។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដានអប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការពារជាតិ៖ នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅសង្រ្គោះ​អ្នក​ជំនាញហោះហេីរទាំង ២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ

Liny Chan July 29, 2024 29/07/2024

ក្រសួងការពារជាតិ នាពេលមុនបន្តិចបានបញ្ជាក់ថា នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​ ដេីម្បី​សង្រ្គោះ​អ្នក​ជំនាញហោះហេីររបស់យេីងទាំង២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ។ នៅលើផេកផ្លូវការ ក្រសួងបាន គូសបញ្ជាក់ដូច្នេះថា៖ « ក្រសួងការពារជាតិ​សូមជូនដំណឹងដល់សាធារណៈជនជ្រាបថា​៖ ក្រុម​ការងារ​រុករក​ និង​សង្រ្គោះ​ របស់ក្រសួងការពារជាតិ​ បានរកឃេីញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស​ កាលពីល្ងាចថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៤​ តាមរយៈ​ការហោះហើរ​រុករក​ នៅ​ចំណុច​លេីភ្នំយ៉ាវយ៉ៃ​ ស្ថិត​នៅ​ឃុំថ្ម​ដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​។ នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​ ដេីម្បី​សង្រ្គោះ​អ្នក​ជំនាញហោះហេីររបស់យេីងទាំង២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ »៕ ប្រភព៖ ក្រសួងការពារជាតិ

សហគមន៍បន្លែត្រាំកក់បានរៀបចំ «មហាសន្និបាតកំណើតដំបូង» របស់ខ្លួនជាផ្លូវការ ក្លាយជាសហគមន៍កសិកម្មទំនើបដោយជោគជ័យ

Liny Chan July 29, 2024 29/07/2024

(តាកែវ)៖ បន្ទាប់ពីដំណើរទស្សនកិច្ចសំណេះសំណាល ជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពេលនេះសហគមន៍បន្លែត្រាំកក់ បានវិវត្តន៍ខ្លួនជាសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ដោយជោគជ័យ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «មូលហេតុដែលអាចធ្វើឱ្យតំបន់នេះរៀបចំជាសហគមន៍កសិកម្មទំនើបបានគឺ ដោយសារតែសម្រាប់ក្រសួងវិញ ឃើញថានេះជាតំបន់អាចមានការប្រមូលផ្ដុំដាំបន្លែគឺមានរួចជាស្រេចមានរយៈពេលខ្លី យើងអាចកែប្រែរៀបចំទៅជាតំបន់ដែលអាចធ្វើផលិតកម្មបន្លែទ្រង់ទ្រាយធំ សម្រាប់ផ្គត់ផ្គង់ចូលមកទីក្រុងភ្នំពេញ ហើយសម្រាប់កសិករគាត់សម្លឹងឃើញពីអត្ថប្រយោជន៍ពីការចូលរួមជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានទីផ្សារហើយជាពិសេសគឺតម្លៃតែម្ដង គាត់អាចទទួលបានតម្លៃល្អពី៣០០៛ មក២០០០៛ ហើយក៏ទទួលបានការគាំទ្រទាំងទុននិងបច្ចេកទេសផងដែរ»។ សូមជម្រាបថា កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានដឹកនាំក្រុមការងារអភិវឌ្ឍន៍សហគមន៍ ចូលរួមមហាសន្និបាតកំណើតដំបូងនៃសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានផ្ទៃដីដាំដុះប្រមាណ៥ហិចតា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ទី១៖ សហគមន៍នេះបានសម្រេចយកឈ្មោះ «សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់» […]

ចាប់ខ្លួនមេប៉ុស្ដិ៍ឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួក ពាក់ព័ន្ធករណីចែកចាយសារធាតុញៀន, តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan July 29, 2024 29/07/2024

(ព្រៃវែង)៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ និងអង្កេតឃើញថា ជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។ ក្រោយចាប់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក អៀ ហាំឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកមានជាន់ថ្មី សម្តែងឬទ្ធិក្នុងក្លឹប ត្រូវបានអាវុធហត្ថភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Liny Chan July 29, 2024 29/07/2024

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ […]

ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង នៃព្រឹត្តិការណ៍ World Series 2024 ជុំទី១ នៅប៉ូឡូញ

Liny Chan July 29, 2024 29/07/2024

(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជុំទី១ នៃព្រឹត្តិការណ៍ WGP#1 WATERJET World Series 2024 នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ ដោយដណ្ដើមបានមេដាយចំនួន ៦គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២គ្រឿង ។ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក នៅទឹកដីអឺរ៉ុប ឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអត្តពលិកខ្លាំងៗជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមកីឡាម៉ូតូទឹកកម្ពុជា ៥រូបផងដែរ ដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ។ អ្វីដែលពិសេស បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាទាំង ៥រូប សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះមានកីឡាករវ័យក្មេង ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Expert Runabout 1100 Super Stock និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារសំឡេងពិសេស ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ

Liny Chan July 29, 2024 29/07/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ។ ជាមួយនឹងសារសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយខ្លឹមសារសំណេរនៅលើបណ្តាញ Facebok ដែលមានខ្លឹមសារដូចខាងក្រោម៖ កន្លងទៅខ្ញុំបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ ជាការឆ្លើយតប ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News