ព័ត៌មានជាតិ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឈានដល់ការសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន មុនដាក់ជូនរាជរដ្ឋាភិបាលសម្រេច

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា​រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈ​ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។ តាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ […]

កម្ពុជាចាយលុយជិត ៥០០លានដុល្លារ នាំចូលយានយន្ដពីក្រៅប្រទេសនៅ ៥ខែឆ្នាំនេះ

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានចំណាយជិត ៥០០លានដុល្លារ ពីការនាំចូលយានយន្ដពីក្រៅប្រទេស មានការកើនឡើងចំនួន ៤.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្ដសរុបចំនួន ១៦,២០៤គ្រឿង បានប្រាក់ពន្ធ និងអាករ ចំនួន៩៨៩.៨៩៥លានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) បានឲ្យដឹងថា ទំហំនៃការនាំចូលរថយន្ត ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានទំនោរថយចុះជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច។ លោក សឿន ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងពិនិត្យមើលនិន្នាការ នៃការនាំចូលរថយន្តពីក្រៅប្រទេស នាប៉ុន្មានឆ្នាំចុងក្រោយ ទំហំនៃការនាំចូលរថយន្តមកកាន់ប្រទេសកម្ពុជា មានទំនោរថយចុះ ជារៀងរាល់ឆ្នាំ […]

ក្រសួងទេសចរណ៍៖​ ក្នុងរយៈពេល១សប្ដាហ៍ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣៤ម៉ឺននាក់

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ ២៩៥,៨៣១នាក់ និងភ្ញៀវទេសចរបរទេស ៥១,៣៦៦នាក់។ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២,៩៥៧បណ្ណ កើនឡើង ៦.៦% និងចំណូលសរុប ៥៨៣,៩៩៤ដុល្លាអាមេរិក កើនឡើង ៨.៦%។ គួរបញ្ជាក់ថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ជើង រួមមាន៖* អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ជើងហោះហើរ* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ជើងហោះហើរ* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ជើងហោះហើរផងដែរ៕ ផ្ដល់​សិទ្ធិដោយ៖ Fresh News

UPDATE: ការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ នៅមិនទាន់មានតម្រុយនៅឡើយ ខណៈប្រតិបត្តិការចូលដល់ថ្ងៃទី៤

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ រហូតដល់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ពុំទាន់មានតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅឡើយទេ ខណៈប្រតិបត្តិការចូលដល់ថ្ងៃទី៤ហើយ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។ ទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ បានអះអាងថា កម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពេរុករកយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងរបស់យើងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ»។ អ្នកនាំពាក្យពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រន​េះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ នាយឧត្តមសេនីយ៍ ទៀ […]

សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ ចាប់ដៃគ្នាបង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញនៅផ្សារទំនើបម៉ាក្រូ ទាំង ៣សាខា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក

Liny Chan July 16, 2024 16/07/2024

សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នា បង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញ ពោលគឺពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅផ្សារទំនើបម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ សហគ្រិនខ្មែរ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ នេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រផលិតផលក្នុងស្រុក និងស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន៖ គ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែ និងផ្លែឈើស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ ជាដើម។ លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ អតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។ សូមចូលរួមគាំទ្រទាំងអស់គ្នា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តជនបរទេសនិងពលរដ្ឋខ្មែរដែលចង់សិក្សាពីរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តជនបរទេសនិងប្រជាពលរដ្ឋខ្មែរដែលចង់សិក្សាពីរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ពីព្រោះទីនេះមានឯកសារដើមពិតប្រាកដទាំងអស់។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា ទំព័រប្រវត្តិសាស្ត្រនេះមិនត្រូវចាក់សោទុកឱ្យដីហុយកប់នោះទេ ចាំបាច់ត្រូវរំលឹកឡើងវិញឱ្យកូនខ្មែរចងចាំ។ ប្រវត្តិសាស្ត្រមិនមែនយកមកគ្រាន់តែរំឭកតែអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែជាតថភាពមួយក្នុងសង្គមដែលកម្ពុជានិងពិភពលោករងគ្រោះ ដែលមនុស្សជាតិមិនត្រូវការ មិនចង់ឱ្យកើតឡើង។ ការរៀបចំចងក្រងចាំបាច់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើតថភាពពិត ឯកសារដែលពិតប្រាកដ កុំមានពាក្យក្អែក១ក្អែក១០។ បើប្រវត្តិសាស្ត្រមិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយហើយ (ឯកសារក្លែងក្លាយ) ដូច្នេះការរៀបចុះទុកជាឯកសារ និងការរៀបចំជាវិទ្យាស្ថានទៅថ្ងៃមុខ ក្នុងការថែរក្សា និងចែករំលែក គឺកិច្ចការចាំបាច់ណាស់។ មិនត្រឹមតែថែរក្សាប៉ុណ្ណោះទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេសនិងខ្មែរដែលចង់សិក្សាស្រាវជ្រាវពាក់ព័ន្ធរបបប្រល័យពូជសាសន៍ អាចមកស្រាវជ្រាវក្នុងឯកសារដើមដែលមាននៅអគារ អ.វ.ត.ក ខណៈឯកសារដើមគឺមាននៅទីនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្ររាប់រយឆ្នាំតទៅមុខទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រវត្តិសាស្ដ្រដែលកម្ពុជាមាន មិនត្រូវទុកតែខ្លួនឯងនោះទេ ពោលត្រូវបើកឱកាសឱ្យបរទេសស្រាវជ្រាវ ពិសេសតុលាការដែលមានចរិតប្រវត្តិសាស្ដ្រ។ សម្ដេចធិបតី […]

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ-ភ្នំពេញក្នុងខែតុលា

Liny Chan July 16, 2024 16/07/2024

(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានប្រកាសផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam News។ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាមមួយនេះនឹងដំណើរការជើងហោះហើរទៅនិងមកចំនួនបួនជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើយន្តហោះ Airbus A321។ កាសែត Vietnam News បានរាយការណ៍ធា បច្ចុប្បន្ន អ្នកដំណើរដែលធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពីទីក្រុងហាណូយមករាជធានីភ្នំពេញត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវសិន។ ផ្លូវថ្មីនេះនឹងបង្កើនចំនួនផ្លូវហោះហើរសរុបដល់ប្រាំផ្លូវ ហើយជើងហោះហើរតភ្ជាប់ប្រទេសទាំងពីរដល់ ៨៦ជើងក្នុងមួយសប្តាហ៍។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍វៀតណាម Saigontourist Group។ ក្រុមហ៊ុនគ្រោងនឹងសម្របសម្រួលជាមួយដៃគូរបស់ខ្លួនក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទាំងក្នុងប្រទេសវៀតណាម និងកម្ពុជា ហើយចូលរួមគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងសេវាកម្ម និងផលិតផលរបស់ដៃគូទាំងនោះ។ ជាមធ្យម មានអ្នកដំណើរប្រហែល ៤៥០ ០០០នាក់ដែលធ្វើដំណើរតាមយន្តហោះរវាងប្រទេសទាំងពីរជារៀងរាល់ឆ្នាំ ហើយអត្រាកំណើនប្រចាំឆ្នាំមាន ២៤ភាគរយក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ២០២៣ ជនជាតិវៀតណាមមួយលាននាក់បានមកទស្សនាប្រទេសកម្ពុជា […]

កម្ពុជាគ្រោងពង្រីកការនាំចេញ «ម្សៅប្រហុកខ្មែរ» ទៅកាន់ទីផ្សារអឺរ៉ុប តាមគម្រោង Capfish-Capture

Liny Chan July 16, 2024 16/07/2024

(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងពង្រីកការនាំចេញ «ម្សៅប្រហុកខ្មែរ» ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈគម្រោង Capfish-Capture ដើម្បីបញ្ច្រាបផលិតផលជលផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានលើកទី២ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការយូនីដូ, លោកឧកញ៉ាឱសថបណ្ឌិត ហៃ​ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងប៉េប៉េអ៊ឹម បានមានប្រសាសន៍ថា ក្រុមហ៊ុន Confirel គ្រោងនាំចេញ «ម្សៅប្រហុកខ្មែរ» ទៅកាន់ទីផ្សារអឺរ៉ុប ក្រោមគម្រោង Capfish-Capture ដើម្បីបញ្ច្រាបផលិតផលជលផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ម្សៅប្រហុក គឺជាគម្រោងរបស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការរកឃើញពី លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលគំរោងចាប់ ផ្តើមចេញរូបរាងតាំងពីដើមឆ្នាំ២០២៣។ គម្រោងម្សៅប្រហុក មានគោលបំណងច្នៃប្រឌិត និងលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយប្រែក្លាយវាទៅជាទម្រង់ម្សៅដែលងាយស្រួលប្រើ និងប្រកបដោយគុណភាពខ្ពស់។ ប្រហុក គឺជាមុខម្ហូបដ៏សំខាន់ ដែលគេនិយមប្រើប្រាស់ ក្នុងការចម្អិនជាមុខម្ហូបខ្មែរ ដោយសារប្រហុកមានរសជាតិដែលមិនអាចខ្វះបាន និងមានសារៈសំខាន់សម្រាប់វប្បធម៌ខ្មែរ។ លោកបណ្ឌិត បានលើកឡើងថា តាមរយៈការបម្លែងប្រហុកឱ្យទៅជាម្សៅ […]

លោក ពុយ គា៖ ការដាក់ឈ្មោះផ្លូវ ឬមហាវិថីជាឈ្មោះមេដឹកនាំប្រទេសណាមួយនៅកម្ពុជា បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ កម្ពុជានឹងសម្ពោធផ្លូវក្រវាត់ក្រុងទី៣មួយខ្សែទៀតហើយ ដោយនឹងប្រសិទ្ធនាមឈ្មោះថា «មហាវិថី ស៊ី ជីងពីង»។ បើតាម លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និអន្តរជាតិបានលើកឡើងថា ការដាក់ឈ្មោះផ្លូវណាមួយនៅកម្ពុជា តាមឈ្មោះថ្នាក់ដឹកនាំប្រទេសណាមួយ មិនមែនជាការបង្ហាញពីសម្ពាធ ឬឥទ្ធិពលនៃប្រទេសមួយមកលើប្រទេសមួយទៀតនោះទេ តែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងគ្នា និងគ្នា នៅក្នុងសម័យដឹកនាំណាមួយ។ នេះបើតាមការបញ្ជាក់របស់លោក ពុយ គា នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។ លោក ពុយ គា បានបន្ថែមថា នៅក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ កម្ពុជាក៏មានដែរមហាវិថី ម៉ៅសេទុង, មហាវិថី គីម អ៉ីលស៊ុង និងមហាវិធី ស៊ូ កាណូ ផងដែរ ដែលនេះសុទ្ធតែបង្ហាញពីចំណងមិត្តភាពដ៏សម្បូរបែបនាសម័យនោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ចូលទស្សនិកទស្សនាកិច្ចពិភាក្សាដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដើមហេតុនាំឲ្យចិនមានរហ័សនាម «អ្នកការទូតចម្បាំងចចក»

Liny Chan July 15, 2024 15/07/2024

(ភ្នំពេញ)៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានបង្ហាញឲ្យដឹងអំពីមូលហេតុដែលនាំឲ្យប្រទេសចិន មានរហ័សនាមសម្រាប់ «អ្នកការទូតចម្បាំងចចក»។ អ្នកការទូតចម្បាំងចចក ត្រូវបានកំណត់ និងបង្ហាញអំពីឥរិយាបថការទូតរបស់ចិន ដែលមានភាពស្វាហាប់ អង់អាចក្លាហានជាងមុន ជាពិសេសហ៊ានតមាត់ជាមួយសហរដ្ឋអាមេរិក ជាងសម័យណាទាំងអស់។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើនរណាខ្លះជាអ្នកដែលទទួលបានរហ័សនាមជាអ្នកការទូតចម្បាំងចចករបស់ចិន ហើយដើមហេតុដំបូងកើតឡើងដោយសារអ្វីនោះ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News