(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ និងសិស្ស-និស្សិត ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន នៅតាមវត្តអារាម ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូលផងដែរ។ ការអំពាវនាវយ៉ាងដូច្នេះរបស់លោក អ៉ឹង គឹមលាង បានធ្វើឡើងក្នុងព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកចំនួន ៣ពាន់ដើមរួមមាន៖ កូនរាំង, តាអួរ, ផ្ទោល, កន្សែង, ម្តេញ និងសណ្តាន់ ត្រូវបានយកទៅដាំលើផ្ទៃដីព្រៃលិចទឹករីករឹល ចំនួន ២ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អស់លោក លោកស្រី មន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ កងកម្លាំង យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អង្គការ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ចូលរួមផងដែរ។ ក្នុងកិច្ចស្វាគមន៍របស់លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា […]