(ភ្នំពេញ)៖ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២លាននាក់ (២,២២៩,៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោករដ្ឋលេខាធិការ កត្តា អ៊ន បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោក កត្តា អ៊ន ក៏បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន៖ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកសរុបចំនួនជាង ២,២ លាននាក់ ក្នុងនោះមាន៖ កម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់, […]