(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ ដែលគិតត្រឹមម៉ោង១២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសបានហក់ឡើងរហូតដល់៥ ០២២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មិនធា្លប់មានពីមុនមក ខណៈអ្នកជំនាញបានព្យាករតម្លៃមាសនេះ អាចនឹងបន្ដហក់ឡើងថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅម៉ោងប្រមាណជា ១២ថ្ងៃត្រង់នេះ ហាងឆេងមាសបានហក់ឡើងប្រមាណ ៤ ១៦៤ដុល្លារ ក្នុងមួយអោន បើគិតជាតម្លៃអន្ដរជាតិ ប៉ុន្ដែបើគិតតម្លៃក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងការតម្លៃ៥០២២ដុល្លារ ក្នុងមួយតម្លឹងលើទីផ្សារ។ ចំពោះការកើនឡើងនៃហាងឆេងមាសនេះ គឺមកពីទំនុកចិត្តនៃការវិនិយោគហាងឆេងមាស»។ លោក ឡុង សំណាង បានថ្លែងបន្ដថា ជាធម្មតាក្នុងអឡុងខែតុលា, វិច្ឆិកា, ធ្នូ តម្លៃហាងឆេងមាស មានភាគរយច្រើនណាស់ ក្នុងការកើនឡើង។ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិក ត្រូវបានបិទខ្ទប់ក្នុងអំឡុងខែតុលានេះ ហើយមិនទាន់មានគោលការណ៍ ឬគម្រោងការណ៍ណាមួយ ដែលនឹងប្រកាសថា ក្នុងឆ្នាំ២០២៦ អាមេរិកនឹងធ្វើបែបណាបន្ដ ពិសេសធនាគាររកណ្ដាលសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះមិនមានសេចក្ដីរាយការណ៍ណាមួយថា គួរតម្លើង ឬទម្លាក់អត្រាការប្រាក់ប៉ុន្មានដង […]