ព័ត៌មានជាតិ

ក្រុមហ៊ុនដ៏ធំមួយនៅអឺរ៉ុបបង្ហាញក្ដីពេញចិត្តចំពោះអង្ករកម្ពុជា ខណៈបញ្ជាទិញអង្ករកម្ពុជាចូលទៅទីផ្សារអឺរ៉ុបដំបូងគេ ក្នុងឆ្នាំ២០០៩

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញដឹកនាំសមាជិកចំនួន៦ ក្រុមហ៊ុនជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីជួបពិភាក្សា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើការបញ្ជាទិញអង្ករពីកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។​ ក្នុងនោះក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្ត ចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជា នាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន៦ក្រុមហ៊ុនក្នុងនោះមាន៖១៖ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន, ២៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី, ៣៖ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត, ៤៖ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, […]

រន្ទះបា-ញ់ឆេះរោងចក្រផលិតប្លាស្ទិកយ៉ាងសន្ធោសន្ធៅ នៅខេត្ត Chonburi ប្រទេសថៃ

Liny Chan October 13, 2025 13/10/2025

(បាងកក)៖ រោងចក្រផលិតប្លាស្ទិកមួយកន្លែង ក្នុងប្រទេសថៃ ត្រូវបានរន្ទះបាញ់បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅស្រុក Si Racha ខេត្ត Chonburi។ ភ្លើងឆេះនោះបាននិងកំពុងរាលដាល​យ៉ាងឆាប់រហ័ស ហើយក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកយ៉ាងច្រើន ប៉ុន្តែនៅតែមិនទាន់អាចគ្រប់គ្រងវាបាន ដោយសាររោងចក្រ​ស្តុកទុកទៅដោយប្លាស្ទិក ដែលងាយឆាបឆេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) សម្រាប់ឆ្នាំ២០២៥ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ, មកដឹងអំពីតម្លៃបង់ពន្ធផ្លូវ លើយានយន្តរបស់លោកអ្នក !

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះ ទើបតែបានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដែល ហៅកាត់ថាពន្ធផ្លូវនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។ តម្លៃអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងប្រកាសនេះ មានកែសម្រួលចំពោះអត្រាពន្ធលើរថយន្តប្រើប្រាស់អគ្គិសនី (EV)។ ដោយរថយន្តអគ្គិសនី ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងបានកំណត់អត្រាពន្ធផ្លូវថ្មី តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ តើយាន យន្តរបស់លោកអ្នកត្រូវបង់ពន្ធផ្លូវតម្លៃប៉ុន្មាន? សូមអានប្រកាស និងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដូចខាងក្រោម៖

BREAKING: គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) កំណត់កាលបរិច្ឆេទកិច្ចប្រជុំពិសេសថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សានិងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង ប្រទេសកម្ពុជានិងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃលើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

Liny Chan October 13, 2025 13/10/2025

(សៀមរាប)៖ ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ ទៅលើចម្លាក់ទេពអប្សរ នៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះ នៃជាងចម្លាក់ដ៏ប៉ិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តើអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្ស គួរបន្តឱបដៃមើលទង្វើរបស់ថៃ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋកម្ពុជាឬយ៉ាងណា?

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល៤យប់ហើយ ដែល​យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបើកដៃអនុញ្ញាតឱ្យជនជាតិថៃឈ្មោះ កាន់ ចមផ្លាំង ធ្វើសកម្មភាពរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់​ធ្ងរ​បំផុត តាមរយៈការ​ចាក់​សំឡេងរំខានដំណេកនាពេលយប់។ ការចាក់សំឡេងរំខានប្រព្រឹត្តដោយជនជាតិថៃ ឈ្មោះ កាន់ ចមផ្លាំង មាន​ការ​អនុ​ញ្ញាត​ពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានធ្វើឡើងចាប់តាំងពីយប់ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៥ រហូតដល់ម៉ោងទៀបភ្លឺថ្ងៃទី១៣ ខែតុលា។ ការចាក់សំឡេង​ដោយ​មាន​ឧបករណ៍បំពងសំឡេងលាន់ឭយ៉ាងខ្លាំងនេះ ត្រូវបានធ្វើ​ឡើងច្រើន​លើក​ក្នុង​មួយ​យប់ៗ រួមមាននៅពេលព្រលប់ចន្លោះម៉ោង៨ ទៅដល់ម៉ោង១១ ឬ១២យប់ ហើយ​បន្ត​ធ្វើនៅម៉ោងរំលងអាធ្រាត្រចន្លោះម៉ោង១ ទៅដល់ម៉ោង ២ ឬ៣ ហើយ​បន្តនៅពេល​ទៀបភ្លឺរង្វង់ម៉ោង៤ជាដើម។ ការចាក់សំឡេងនេះ ត្រូវបានគេរៀបចំឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង ហើយ​​រៀបចំនៅកៀកភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគ​ជ័យ ឃុំអូរ​៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សំឡេងនេះលាន់ឭខ្លាំង​ចូល​មកក្នុង​ភូមិ​ឋាន​ទាំងពីរនេះ តែមិនបានលាន់ឭទៅខាងភូមិឋានរបស់ពលរដ្ឋថៃ ក្នុង​ភូមិ​ណងចាន់ និងណងយ៉ាកែវ ក្នុងឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវនោះ​ឡើយ ព្រោះភូមិ​ឋានរបស់ពលរដ្ឋថៃទាំងពីរនេះ មានចម្ងាយឆ្ងាយពីតាំង​ដែល​គេ​ចាក់សំឡេង។ ភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា មានពលរដ្ឋកម្ពុជារាប់ពាន់នាក់កំពុងរស់​នៅ​។ ក្នុងភូមិមានជនចាស់ជរា ជនមានជំងឺ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ […]

ក្នុងកិច្ចប្រជុំចតុភាគី រវាងកម្ពុជា ថៃ ម៉ាឡេស៉ី និងអាមេរិក, ប្រមុខការទូតកម្ពុជា ថ្លែងថា «យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វី ដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ»

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំចតុភាគី រវាងកម្ពុជា ថៃ ម៉ាឡេស៉ី និងអាមេរិក, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ»។ លោកបានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។ នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា […]

អភិបាលខេត្តតាកែវ បញ្ជាឱ្យរុះរើរបងដែលសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់

Liny Chan October 13, 2025 13/10/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឱ្យម្ចាស់ទីតាំងសង់របងរំលោភដីចំណីស្ទឹងស្លាគូ ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ រុះរើរបងជាបន្ទាន់ដោយទុកពេលឱ្យរុះរើរយៈពេល១៤ថ្ងៃ។ នេះជាចំណាត់ការរបស់អភិបាលខេត្ត ពេលអមដំណើរជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះអភិបាលខេត្តតាកែវ បានថ្លែងថា «ការសាសង់របងថ្មដែលមានប្រវែង ១១៩ម៉ែត្រនេះ បានប៉ះពាល់ដីចំណីស្ទឹង ដោយកន្លែងខ្លះសាងសង់ដោយទុកចំណីស្ទឹងបួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង៣០ម៉ែត្រ»។ លោក វ៉ី សំណាង បានបន្តថា ការសាងសង់របងនេះម្ចាស់ទីតាំងមិនបានសុំការអនុញ្ញាតពីអាជ្ញាធនោះទេ គឺបានសាងសង់តាមបណ្ណកម្មសិទ្ធិដែលខ្លួនមាន ហើយការចេញបណ្ណកម្មសិទ្ធនេះ វាគឺជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងបណ្ណដែលរួមមានមេភូមិមេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត។ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញបណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធចំណីព្រែក ស្ទឹង បឹងបួរទាំងអស់។ លោកថា ករណីការសាសងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ ក្រសួងធបធានទឹក នឹងបញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធខេត្ត […]

ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង

Liny Chan October 13, 2025 13/10/2025

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ ទី១២​ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ហ្សេលេនស្គី បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំបានសន្ទនាជាមួយលោកប្រធានាធិបតី Emmanuel Macron ហើយខ្ញុំបានប្រាប់ទៅកាន់លោក Macron អំពីតម្រូវការចាំបាច់របស់យើង ដែលចម្បងបំផុតនោះ គឺប្រព័ន្ធការពារដែនអាកាស ហើយនិងមីស៉ីល»។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៉ីបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបានធ្វើឱ្យ​ដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សែននាក់ ខណៈរដូវរងាខិតជិតចូលមកដល់។ កិច្ចប្រឹងប្រែងការទូតដើម្បីរកទីបញ្ចប់ ​សម្រាប់សង្រ្គាមដែលអូសបន្លាយរយៈពេល៣ឆ្នាំកន្លះមកនេះ បាននិងកំពុងជាប់គាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងរៀបចំដែនដី​ និងអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» អាយុកាល៧៥ឆ្នាំ ដែលទ្រុឌទ្រោមខ្លាំង

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ»​ ដែលមានទីតាំង​ស្ថិតនៅ​ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១​ សង្កាត់មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ។ ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់​ ឆោមណារ៉ាឌី​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងអាជ្ញាធរខណ្ឌ​៧មករាផងដែរ។ ​ សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដីចេញកាលពីខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ចំនួន ៦១គ្រួសារ ឬ៩៤% បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ ដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។ ដោយឡែកនៅសល់គ្រួសារចំនួន៤ ដែលពុំទាន់ឯកភាពទទួលយក ដំណោះស្រាយនៅឡើយ។ […]