ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសឡើយ

Liny Chan June 26, 2024 26/06/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។ លោក កើត រិទ្ធ បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។ លោកថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៉ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។ លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរ ហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង ក្នុងការលក់ទំនិញរួចពន្ធ និងសេវាកម្មម្ហូបអាហារ

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានយល់ព្រមផ្តល់កិច្ចសន្យា រយៈពេល១២ឆ្នាំ ដល់ក្រុមហ៊ុន Lagardère Travel Retail SAS (ក្រុមហ៊ុនបារាំង) និងដៃគូសហការ ក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្តល់សេវាកម្មម្ហូបអាហារ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (ក្រុមហ៊ុន CAIC) បានបញ្ជាក់ថា កិច្ចសន្យានេះ ឆ្លុះបញ្ចាំងពីជោគជ័យដ៏ធំមួយ ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៥។ ក្រុមហ៊ុន CAIC មានគោលបំណងកែលម្អនូវទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់ នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិ នាពេលអនាគតរបស់កម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខ្នាតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់លើខ្សែសង្វាក់អាជីវកម្មចំនួន៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើប និងភោជនីយដ្ឋាន ហាងផ្ដល់សេវាកម្មម្ហូបអាហារដែលពុំធ្លាប់មាននៅកម្ពុជា […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ ដល់យុវជនរងរបួសស្រាលក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងព្រៃផ្សៃដោយអតីតឧកញ៉ា ស្រី ស៊ីណា

Naren June 26, 2024 26/06/2024

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ២.០០០ដុល្លារអាម៉េរិក ជូនដល់យុវជន ហុង វិទ្ធារក្ស អាយុ២៤ឆ្នាំ បុគ្គលិកក្រុមហ៊ុន Stellar Pictures ដែលបានទទួលរងរបួសស្រាលក្នុងករណីឃាតកម្មបាញ់ប្រហារកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។ គួររំលឹកថា យុវជនម្នាក់ទៀតឈ្មោះ សុខុម ចរណ ដែលរងរបួសធ្ងន់ធ្ងរ ក៏ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភគ្រឿងឧភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ និងថវិកាចំនួន ៣.០០០ដុល្លារអាម៉េរិក ជូនផងដែរ កាលពីថ្ងៃទី២៥ ម្សិលម៉ិញនេះ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង ជាពិសេសបានធ្វើឱ្យបាត់បង់អាយុជីវិតធនធានមនុស្សវ័យក្មេង ២រូប […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការចុះលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចុះលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ។ ក្រសួងបញ្ជាក់ថា កន្លងមក ក.ប.ទ. បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅតាមបុរីក្នុងរាជធានីភ្នំពេញ បែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៨ ក្រុម ចុះដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិតនៅក្នុងបុរី ហើយក្នុងពេលតែមួយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេស របស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីចុះវាស់ស្ទង់សេវា និងស្វែងរកដំណោះស្រាយតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ ជាលទ្ធផល ក.ប.ទ. បានជំរុញឱ្យមានការសាងសង់ «បង្គោលអង់តែនរួម» នៅក្នុងបុរី បានចំនួន ៧៤ បង្គោល ដែលបង្គោលរួមមួយអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន មានន័យថា មានស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ។ សម្រាប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញវិញ ក.ប.ទ. បានជំរុញឱ្យមានការសាងសង់បន្ថែម «បង្គោលអង់តែនរួម» ចំនួន ២៩៨ បង្គោល ដែលមានស្ថានីយអង់តែនចំនួន […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បើរើសកម្លាំងថ្មី ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ប៉ូលីស និងអាវុធហត្ថ 

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ការណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផងដែរ។ សម្តេចធិបតី ថ្លែងណែនាំបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រសាសន៍សម្តេចធិបតី ការផ្ដល់អាទិភាពនេះ មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា ហើយការផ្តល់អាទិភាពបែបនេះ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ តាមរយៈការផ្តល់ឱកាសឲ្យកូនចៅពួកគាត់បានបន្តវេនបម្រើជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្តល់ការណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក មេទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញនៅថ្ងៃក្រោយ​ សូមផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផង ឲ្យគាត់បានមានឱកាសនៅក្នុងការចូលក្នុងការបំពេញភារកិច្ចបន្តវេនពីឪពុកម្តាយ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងប្រាក់សោធនដល់អតីតយុទ្ធជនម្នាក់ ៥ម៉ឺនរៀល រដ្ឋាភិបាលត្រូវចំណាយ ១លានដុល្លារក្នុង១ខែ ឬជាង ១០លានដុល្លារក្នុង១ឆ្នាំ, បើចង់ចងចាំប្រវត្តិសាស្ដ្រ ទាល់តែចាំអតីតយុទ្ធជន

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប្រចាំនូវជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់សោធន ក៏ដូចជាការផ្តល់ជូនការឧបត្ថម្ភផ្សេងៗទៀត។ រាជរដ្ឋាភិបាលបានដំឡើងប្រាក់សោធនអប្បបរមា (ទាបបំផុត) ប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនពី ៧៧ ម៉ឺនរៀលនៅឆ្នាំ ២០២៣ ដល់ ៨២.៥ម៉ឺនរៀលនៅឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការដប្រាក់សោធនដល់អតីតយុទ្ធជនម្នាក់ ៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ ១លានដុល្លារក្នុង ១ខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ។ ការលើកឡើរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងដូច្នេះថា «ពិតណាស់ គិតថាឡើង ៥ម៉ឺនរៀលមិនច្រើនសម្រាប់ម្នាក់ ប៉ុន្តែសម្រាប់ថវិកាជាតិរបស់យើងក្នុង ១០ម៉ឺននាក់ជាង អីចឹងបានន័យថា ក្នុង១ខែយើងចំណាយជាង ១លានដុល្លារ ឬ១ឆ្នាំជាង ១០លានដុល្លារ។ សួរថានេះ យើងមិនគិតគូរជីវភាពរបស់អតីតយុទ្ធជនទេ? គឺយើងរៀបចំគិតគូរជាប្រចាំជូន ដើម្បីធ្វើយ៉ាងណាជីវភាពរស់នៅរបស់ពួកគាត់ មិនត្រឹមតែគិតគូរ ពីប្រាក់របបសោធននោះទេ យើងគិតគូរទាំងរបបសម្រាប់គ្រួសារអតីតយុទ្ធជន […]

គ្រូមន្ដអាគមដែលយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ ត្រូវបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ គ្រូមន្ដអាគមន សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ដែលយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ ហើយបង្ហោះតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទាក់ទិនការប្រើប្រាស់អាវុធដោយខុសច្បាប់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ក្រោយបញ្ចប់ការសួរនាំបានបញ្ជូនខ្លួនគ្រូមន្ដអាគមនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «ពាក់ព័ន្ធគ្រូមន្ដអាគម ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមនេះ យើងអនុវត្តវិធានការច្បាប់ មិនមានការអប់រំនោះទេ បើទោះបីរូបភាពនេះគាត់ថតតាំងពីឆ្នាំ២០២២យ៉ាងណាក៏ដោយ។ អ្វីដែលជាចម្លើយសារភាព ជនសង្ស័យបានសារភាពថា កាំភ្លើងនោះជាកាំភ្លើងពិតប្រាកដ ហើយគាត់បានបោះចោលនៅខេត្តក្រចេះ ក្រោយបាញ់លើខ្លួនឯងរួចរាល់»។ សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលឃាត់ខ្លួនគ្រូមន្ដអាគមម្នាក់ឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម […]

រដ្ឋមន្ត្រីឧស្សាហកម្ម​សរសើរក្រុមហ៊ុនហុងដា ចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល ​ដែល​បង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍​ បានកោតសរសើរចំពោះ ក្រុមហ៊ុនហុង ដា ដែលបានកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតម៉ូតូក្នុងស្រុកជំនួសឱ្យការនាំចូល ការជំរុញនវានុវត្តន៍ ​ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។ លោក ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើង ក្នុងឱកាសដែលលោកបានបានចុះធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅ​នៃខ្សែច្រវាក់ផលិត​កម្ម​របស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១​៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ ​ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យឱកាសដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឃើញ និងស្វែងយល់ពីសមត្ថភាពរបស់ក្រុមហ៊ុន ហុងដា ដែលជាតួអង្គសំខាន់មួយក្នុង​វិស័យ​ដឹកជញ្ជូននៅកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យក្រសួងបានធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីដោះ​ស្រាយរាល់កង្វល់នានា។ ព្រមជាមួយគ្នា​នេះ ​លោករដ្ឋមន្ត្រីបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ និង​បានលើកកម្ពស់ផលិតផល«Made-In-Cambodia» ​ព្រមទាំង​បានរួមចំណែកផលិតធនធានមនុស្សដែលមានបច្ចេកទេស។ ​បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា […]

ក្រសួងមហាផ្ទៃ បង្ហាញកាលបរិច្ឆេទថ្ងៃប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨, ចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា

Naren June 26, 2024 26/06/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងថ្មី។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលបរិច្ឆេទនៃការប្រកាសចូលកាន់មុខតំណែងអភិបាលខេត្ត ចំនួន៨រូបនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤តទៅ។ ក្នុងនោះរួមមាន៖ *ថ្ងៃទី០១ ខែកក្កដា៖ ព្រឹកនៅខេត្តកណ្ដាល និងពេលរសៀលនៅខេត្តតាកែវ*ថ្ងៃទី០៣ ខែកក្កដា៖ ព្រឹកនៅកំពង់ស្ពឺ និងរសៀលនៅខេត្តព្រះសីហនុ*ថ្ងៃទី០៨ ខែកក្កដា៖ ព្រឹកនៅខេត្តកំពង់ធំ និងរសៀលនៅខេត្តឧត្តរមានជ័យ*ថ្ងៃទី១១ ខែកក្កដា៖ ព្រឹកនៅខេត្តត្បូងឃ្មុំ និងរសៀលនៅខេត្តស្ទឹងត្រែង។ សូមជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ អភិបាលខេត្តខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង។២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។៣៖ លោក ជាម […]