(ពោធិ៍សាត់)៖ លោក ទេព សិទ្ធាន ប្រធានសហគមន៍អភិរក្សព្រៃឈើអូរបាក់ត្រា នៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ បានឱ្យដឹងថា សហគមន៍អូរបាក់ត្រា មានផ្ទៃជាង ៨៤៨ហិកតា និងមានប្រពលរដ្ឋ ៥៥៧គ្រួសារ។ ព្រៃឈើនៅក្នុងសហគមន៍មានការប្រែប្រួលជាខ្លាំង មានន័យថាបើក្រឡេកទៅមើលមុនឆ្នាំ១៩៩៩ ព្រៃឈើត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង តែបច្ចុប្បន្ននេះ ព្រៃឈើត្រូវបានអភិរក្ស និងការពាររហូតក្លាយជាព្រៃមេពូជ។ ប្រធានសហគមន៍រូបនេះ បានរំលឹកថា ព្រៃឈើនៅសហគមន៍អូរបាក់ត្រា ពីអតីកាលគ្រាន់តែចងអង្រឹងក៏មិនបានផង ដោយសារតែដើមឈើតូចៗ ដែលសេសសល់ពីការកាប់បំផ្លាញ។ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថ្មីៗនេះ លោក សន្ធាន បានឱ្យដឹងថា៖ «ពីមុនពីឆ្នាំ១៩៩៩ ហ្នឹងសភាពព្រៃ ជាព្រៃឈើរីករិល រហូតក្រោយឆ្នាំ១៩៩៩ ប្រជាពលរដ្ឋ អាជ្ញាធរ ក៏ដូចជារដ្ឋបាលព្រៃឈើបានរៀបចំសហគមន៍ព្រៃឈើអូរបាក់ត្រា នៅឆ្នាំ១៩៩៩ រហូតមកដល់អីឡូវនេះឈើបានលូតលាស់ច្រើនហើយបានក្លាយជាឈើមេពូជ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់សហគមន៍»។ ជាមួយនឹងកិច្ចខិតខំអភិរក្សព្រៃឈើឱ្យមានចំនួនច្រើននេះ, លោក សិន្ធាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍របស់សម្បូរដោយវត្តមសត្វព្រៃរួមមាន ប្រើស, ទន្សោង, ឈ្លូស ជ្រូកព្រៃ ព្រមទាំងសត្វព្រៃផ្សេងៗទៀតជាដើម។ លោកបានបន្តថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិយមបរបាញ់សត្វព្រៃ និងដាក់អន្ទាក់ ប៉ុន្តែ តាមរយៈការផ្សព្វផ្សាយពីសារៈសំខាន់នៃសត្វព្រៃរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម […]