ព័ត៌មានជាតិ

ភោជនីយដ្ឋាននៅក្រុងពោធិ៍សាត់ បន្តប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃជូនភ្ញៀវពិសា និងអំពាវនាវឱ្យរួមគ្នាអភិរក្សសត្វព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ

Naren June 22, 2024 22/06/2024

(ពោធិ៍សាត់)៖ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកចម្អិនធ្វើម្ហូបលក់ដល់ភ្ញៀវពិសាគឺមានម្ចាស់ភោជនីយដ្ឋាន នៅទីរួមខេត្តពោធិ៍សាត់ បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។ ជាមួយគ្នានឹងការបើកយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ១០០ភាគរយ មិនលើកលែងរបស់ក្រសួងបរិស្ថាន និងទប់ស្កាត់បទល្មើស តាមរយ:អន្ទាក់សូន្យរបស់ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូផ្នែកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនថែមទៀត កុំឲ្យពិសាសាច់សត្វព្រៃ និងបរបាញ់សត្វព្រៃ ដែលចំរុញការលើកកម្ពស់ជីវភាពសហគមន៍ តាញប្រយោជន៍ពីទេសចរណ៍ធម្មជាតិ និងជួយឲ្យធនធានជីវៈចម្រុះ និងធនធានធម្មជាតិបានស្ថិតនៅគង់វង្សដល់កូនចៅជំនាន់បន្តបន្ទាប់។ បើតាមលោក អុល អូនចេម អ្នកគ្រប់គ្រងភោជនីយដ្ឋាន ZARA នៅទីរួមខេត្តពោធិ៍សាត់ ដែលជាភោជនីយដ្ឋានបានទទួលប័ណ្ណសរសើរពីក្រសួងបរិស្ថាន ជុំវិញការប្តេជ្ញាចិត្ត មិនលក់មុខម្ហូបពីសត្វព្រៃ បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតកំឡុងឆ្នាំ២០១៨មក ភោជនីយដ្ឋានរបស់លោកមិនដែលយកសាច់ព្រៃធ្វើជាមុខម្ហូបលក់ជូនភ្ញៀវនោះទេ។ លោកបានបង្ហាញការយល់ឃើញថា ការចូលរួមមិនយកសាច់ព្រៃសម្រាប់ធ្វើម្ហូបដល់ភ្ញៀវ គឺជាការចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ «គ្មានការបរិភោគគ្មានការជួញដូរ និងបរបាញ់សត្វព្រៃ»។ លោក អុល អូនចេម បានបន្ថែមថា ការការពារ និងអភិរក្សសត្វព្រៃឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិ វានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រៃភ្នំ ដោយសារតែសត្វព្រៃអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានៅតាមតំបន់នោះជាដើម។ […]

ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុលអភិរក្ស

Naren June 22, 2024 22/06/2024

(សៀមរាប)៖ ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុលអភិរក្ស។ សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការ បានបញ្ជាក់ថា ព.ស ២៤៦២ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថា ព្រះជីគង់ជាអធិបតី។ ព្រះវិហារ ត្រូវបានសាងសង់ឡើងនៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ ការជួសជុលនេះនឹងរួមចំណែកថែរក្សាកេរដំណែល និងតម្លៃគ្រប់យ៉ាងនៃស្ថាបត្យកម្មដ៏ចំណាស់នេះបានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ទុកពេល៧ថ្ងៃ ឱ្យពលរដ្ឋ និងអាជីវកររុះរើកសម្ភារៈ ស្លាកយីហោ សំយ៉ាបផ្ទះ របង និងសំណង់ចេញឱ្យអស់ពីចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានដាក់តាំងលក់ទំនិញ-សម្ភារ និងដាក់តាំងស្លាកយីហោខុសច្បាប់ សាងសង់សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ត្រូវរុះរើចេញឱ្យអស់ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៃថ្ងៃចុះហត្ថលេខានេះតទៅ។ លោក សក់ ច័ន្ទកញ្ញារិទ្ធ បានគូសបញ្ជាក់ថា បើក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះទេ នោះរដ្ឋបាលខណ្ឌ និងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក-លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ហើយបើមានករណីរារាំង រឹងរូស នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះជាក់ជាពុំខានឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ធនាគារពិភពលោក ផ្ដល់ឥណទាន ១៤៥លានដុល្លារ សម្រាប់គម្រោងសន្តិសុខទឹកនៅកម្ពុជា

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ ធនាគារពិភពលោក នៅថ្ងៃទី២២ ខែមិថុនានេះ បាន​អនុម័តការ​វិនិយោគ​ថ្មី​មួយ​ទៀត សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសធនាគារពិភពលោក «គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា» (Cambodia Water Security Improvement Project) នឹងធ្វើឲ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹង ហានិភ័យអាកាសធាតុ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា «គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឲ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន»។ លោក​ស្រីបាន​បន្ថែម​ថា «ការវិនិយោគនៅពេលនេះ ទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ, ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​កាន់តែប្រសើរឡើង មិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែង ផងដែរ»។ ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ ព្យាករណ៍​អាកាស​ធាតុ បានឲ្យ​ដឹង​ថា ទឹកជំនន់ និងភាព​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ […]

បុរសម្នាក់ណាត់នារីទៅដេកជាមួយ ព្រឹកឡើងលួចទូរស័ព្ទនាងទៅបាត់, នារីរងគ្រោះដាក់ពាក្យបណ្ដឹងសុំសមត្ថកិច្ចអន្ដរាគមន៍ នៅខណ្ឌចំការមន

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ នារីរងគ្រោះម្នាក់បានមកដាក់ពាក្យបណ្ដឹង ក្រោយជនសង្ស័យម្នាក់បានលួងលោមតាមបណ្ដាញសង្គមហ្វេសបុកអួតខ្លួនជាបងប្អូនថៅកែផ្ទះសំណាក់ ហើយណាត់មកជួបផ្ទះសំណាក់រហូតបានខ្លួនប្រាណ ស្រាប់តែព្រឹកឡើងលួចយកទូរស័ព្ទបាត់រត់គេចខ្លួនបាត់។ រំលងបាន៦ថ្ងៃសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានយកមកសាកសួរនាំហេតុការណ៍ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ អ៊ូ ចាន់បញ្ញា អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឃាត់ខ្លួនពីបទលួច។ ប្រភពព័ត៌មានបានបង្ហើបថា មាននារីជនរងគ្រោះជាច្រើនរូបបានមកដាក់ពាក្យបណ្ដឹងបន្ថែម ក្រោយសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើ ដែលសុទ្ធតែពាក់ព័ន្ធករណីបោកប្រាស់យកខ្លួនប្រាណ និងបន្លំលួចទូរស័ព្ទ ព្រមទាំងសម្ភារមានតម្លៃ។ នៅពេលនេះសមត្ថកិច្ចកំពុងបន្ដចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖Fresh News

អ្នកនាំពាក្យ៖ ខេត្ដព្រះសីហនុត្រៀមខ្លួនរួចជាស្រេច ក្នុងការទាក់ទាញអ្នកវិនិយោគ ជាពិសេសមានការអនុគ្រោះ និងលើកទឹកចិត្ដច្រើនពីរាជរដ្ឋាភិបាល

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានថ្លែងថា ខេត្ដព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទាក់ទាញអ្នកវិនិយោគ ក្រោមការអនុគ្រោះ និងការលើកទឹកចិត្ដច្រើន ជាច្រើនពីរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។ លោកបានថ្លែងឲ្យដឹងថា កម្ពុជាមានចំណុចសំខាន់មួយ ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងនោះកត្តាសន្ដិភាព ជាកត្តាចម្បង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុទ្ធតែជាចំណុចសំខាន់ ក្នុងការទាកទាញ់វិនិយោគិន។ ក្រៅពីនេះយើងក៏មានកម្លាំងពលកម្ម ដែលមានអាយុចន្លោះ ១៨-៣៥ឆ្នាំ ដែលមានរហូតដល់ ៦០ភាគរយ ហើយនេះជាហេតុផលដែលក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលបាន និងកំពុងបង្កើត ជំរុញកម្មវិធី TVET (បណ្តុះបណ្តាលបច្ចេកទេស)។ លោកបានបញ្ជាក់ថា ចំណុចសំខាន់ដែលខេត្តព្រះសីហនុ ត្រូវបានទាក់ទាញវិនិយោគិនបាន ដោយសារតែកម្ពុជាមានគោលនយោបាយច្រើន ដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ និងបន្ដធ្វើឲ្យប្រសើរឡើង។ ក្នុងនោះខេត្តព្រះសីហនុ ជាខេត្តច្រករបស់ប្រទេសកម្ពុជាមួយ ដូច្នេះកាលដែលយើងតម្រង់ទិសជួយដល់សេដ្ឋកិច្ច បង្កើតសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែខ្លាំងនោះ នោះនឹងចូលរួមចំណែកជួយ ដល់សេដ្ឋកិច្ចមួយទាំងមូល។ លោកបានបញ្ជាក់ថា «កម្មវិធីពិសេសដែលរាជរដ្ឋាភិបាលបានផ្ដល់ គឺការជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ មិនថាអ្នកវិនិយោគបរទេស […]

អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យ នៅខេត្ដព្រះសីហនុ ហាក់នៅទ្រឹង

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា តម្លៃទីផ្សារអចលនទ្រព្យ នៅខេត្ដព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ហាក់មានការនៅត្រឹង ដែលមិនទាន់មានការថយចុះទៅតាមទីផ្សារ ដែលជាបញ្ហាប្រឈមមួយ ទាមទារឲ្យត្រូវមានការដោះស្រាយ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «តម្លៃទីផ្សារអចលនទ្រព្យ នៅក្នុងខេត្ដព្រះសីហនុ ដូចជាមិនទាន់ថយចុះ គួរឲ្យកត់សម្គាល់នៅឡើយទេ ហាក់ដូចថា មានលក្ខណៈនៅត្រឹង»។ ត្រង់ចំណុចនេះ លោក ឡុង ឌីម៉ង់ គិតថា ជាចំណុចមួយ ដែលជាបញ្ហាប្រឈមមួយ នៅក្នុងបញ្ហាប្រឈមដទៃ សម្រាប់ខេត្ដព្រះសីហនុ បើសិនជាទីផ្សារអចលនទ្រព្យ មិនមានការថយចុះ ឲ្យស្របទៅតាមកំណើនសេដ្ឋកិច្ចនោះទេ គឺត្រូវមានការដោះស្រាយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឡុង […]

បណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជាឈ្មោះ CoolApp របស់ប្រជាពលរដ្ឋខ្មែរ ! Chat & Call លឿន, សម្លេងច្បាស់ និងងាយស្រួលប្រកបដោយថាមពល

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ […]

ក្រុមហ៊ុនចិនចំនួន១១ មកទស្សនកិច្ចសិក្សា ដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីបរិយាកាស និងសក្តានុពលវិនិយោគ

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន ចំនួន១១ មកពីទីក្រុងសៀងហៃ ឆីងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។ ក្រុមហ៊ុនទាំងនោះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី – អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារឹម។ អគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។ អគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ៖ទី១៖ តំបន់សេដ្ឋកិច្ចពិសេស […]

លោកបណ្ឌិត យង់ ពៅ សំណូមពរដល់បណ្តាញសង្គម ឱ្យបញ្ឈប់ការជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្ម ហើយងាកមកធ្វើមាតិការអប់រំវិញ

Naren June 22, 2024 22/06/2024

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេស ក្រុម MMO ឱ្យបញ្ឈប់ជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្ម ហើយងាកមកធ្វើមាតិការអប់រំវិញ ដើម្បីចំណេញនយោបាយជាតិ។ លោកបណ្ឌិតបានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការផ្សព្វផ្សាយជញ្ជ្រំដដែលព័ត៌មានឃាតកម្មឃោរឃៅ បានធ្វើឱ្យ បំបាក់ផ្នត់គំនិតខ្មែរ ដែលនាំគ្នាជជែកតែរឿងឃាតកម្ម ហើយម្យ៉ាងទៀត ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យអន្តរជាតិមើលងាយ មិនថា ទេសចរ ឬ អ្នកវិនិយោគនោះទេ វាអាចធ្វើឱ្យគេខ្លាចមិនហ៊ានមកកម្សាន្តឬ វិនិយោគនៅកម្ពុជា ។ លោកបណ្ឌិត បានបន្តថា «លើសពីនេះចំពោះ MMO ឬ បណ្ដាញសង្គមបានយក រូបភាពឧកញ៉ាមកលេងសើចដែលអាចប៉ះពាល់ដល់ជនរងគ្រោះ២នាក់គូដណ្ដឹងដែលបានស្លាប់ទៅ មិនគោរពដល់វិញ្ញាណខ័ន និង​បាត់បង់អស់នៅក្រមសីលធម៌ និងធ្វើឱ្យកម្ពុជាអព្វមុខមាត់ថែមទៀត»។ លោកបណ្ឌិត បានបន្តទៀតថា ការដែលផ្សព្វផ្សាយ ដើម្បីឱ្យបុគ្គលរៀងចាលកំហុសបែបនេះជារឿងល្អហើយ ប៉ុន្តែយើងត្រូវដឹងអំពីរបៀបផ្សាយ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកបណ្ឌិតក៏សំណូមពរដល់ព័ត៌មានអាជីព ព័ត៌មានMMO និងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញទើបល្អ ចំពោះជាតិយើង ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល។ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ […]