ព័ត៌មានជាតិ

Elon Musk អះអាងថា កំពូលរថយន្ត Tesla Roadster របស់ខ្លួនមានសមត្ថភាពអាចហោះបាន

Naren June 20, 2024 20/06/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺកំពូលមហាសេដ្ឋី Elon Musk អះអាងនាពេលថ្មីៗនេះតាមរយៈបណ្តាញសង្គម X ថា កំពូលរថយន្តស៊េរីថ្មីរបស់ខ្លួន គឺ Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរ។ ប្រសិនបើការអះអាងនេះ ជាការពិតមែន នោះ Roadster នឹងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ តែយ៉ាងណា Elon Musk មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែម ដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gizmo China។ គេនៅចាំបានថា យានយន្តលំដាប់កំពូលរបស់ Tesla គឺ Tesla Roadster នេះបានប្រកាសចេញផ្លូវការណ៍ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដែលវាជាអ្នកស្នងតំណែងពី Roadster ស៊េរីឆ្នាំ ២០០៨ ផលិតឡើយដោយប្រើទម្រង់ Elise platform ។ កំពូលរថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី ១ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១.៩ វិនាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមានរថយន្តម៉ាក Tesla […]

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរី បើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។ ការថ្លែងរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយជើងចាស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។ លោកបានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី ប្រជាជនខ្មែរគួរយល់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោក ហ្សង់ហ្វ្រង់ស្វ័រ បានបន្តទៀតថា «ប្រសិនបើប្រទេសសិង្ហបុរីលង់ខ្លួនដូចកម្ពុជាទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ក្រោយមកឆ្លងកាត់របបប្រល័យពូជសាសន៍ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនលើកទី៣ ទៀតនោះ ម្ល៉េះសមប្រទេសនេះក៏នឹងរងទុក្ខវេទនាខ្ទេចខ្ទីដូចប្រទេសកម្ពុជាអីចឹងដែរ ម្ល៉ោះហើយបើចង់រៀនតាមសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ ឱ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស»។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបានបង្ហាញការជឿជាក់ថា ប្រសិនបើធ្វើបែបនេះបានដូចសិង្ហបុរី នៅទីបំផុត កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសគេឯងជាក់ពុំខាន។ […]

រដ្ឋបាលរាជធានីភ្នំពេញ ​ជូនដំណឹងពី​ការ​បញ្ចៀស​ចរាចរ ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ​ក្នុង​ពិធី​មីទ្ទិញ​អបអរសាទរ ​ខួបលើកទី៧៣​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ​ក្នុង​ពិធី​មីទ្ទិញ​អបអរសាទរ ​ខួបលើកទី៧៣​ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសិង្ហបុរីបើកជើងហោះហើរត្រង់ពីសិង្ហបុរី ទៅក្រុងព្រះសីហនុ និងបន្ថែមចំនួនជើងហោះហើរដែលមានស្រាប់ ពីសិង្ហបុរី មកភ្នំពេញ និងពីសិង្ហបុរី មកខេត្តសៀមរាប

Liny Chan June 20, 2024 20/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីសិង្ហបុរី ពង្រីកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា ដោយការបើកជើងហោះហើរត្រង់ ពីសិង្ហបុរី មកកាន់ក្រុងព្រះសីហនុ។ បន្ថែមពីនេះ សម្តេចក៏បានស្នើឱ្យសិង្ហបុរី បង្កើនជើងហោះហើរដែលមានស្រាប់ ពីសិង្ហបុរី មករាជធានីភ្នំពេញ និងពីសិង្ហបុរី មកកាន់ក្រុងសៀមរាប-អង្គរ។ ការពង្រីក និងបង្កើនជើងហោះហើរនេះ ដើម្បីឆ្លើយបតនឹងកំណើនអ្នកដំណើររវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ការស្នើបែបនេះ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងកិច្ចប្រជុំទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាព្រលានយន្តអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី ។ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងទំនាក់ទំនងប្រជាជន និងប្រជាជន កម្ពុជា-សិង្ហបុរីអបអរសាទរ ចំពោះការកើនឡើងជាលំដាប់នូវចំនួនអ្នកទេសចរកម្ពុជា ទៅសិង្ហបុរី […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ៣៨នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ​ខែមិថុនា ម្សិលមិញ

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង​ ៣៨នាក់នោះ មាននៅ​ ភ្នំពេញ ០៦នាក់​ បាត់ដំបង​ ០៧​នាក់ បន្ទាយមានជ័យ​ ២១នាក់​ កណ្តាល ២នាក់ ស្វារៀង ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រសួងកសិកម្ម តាមដាន និងផ្សព្វផ្សាយពីវិធានការឆ្លើយតប លើករណីផ្ទុះហ្វូងដង្កូវស៊ីដំណាំកសិករ

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ សុីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ រួមផ្សំជាមួយនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ បានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ។ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច រហូតមកដល់ពេលនេះមានខេត្តជាច្រើនរួចមកហើយបានរាយការណ៍ពីបញ្ហានេះ ព្រមទាំងបានប៉ះពាល់ជាអវិជ្ជមានទៅលើដំណាំច្រើនប្រភេទផងដែរ។ ខណៈពេលនេះ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងប្រញាប់ប្រញាល់ចុះតាមដានការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។ ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ វាបានសុីបំផ្លាញដំណាំរបស់បងប្អូនប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់ប្រជាកសិករបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំ។ លោកបានបញ្ជាក់ថា ក្នុងករណីនេះរកឃើញថា មានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការស្រែរបស់ខ្លួន កសិករអាចមានជម្រើសដំណោះស្រាយមួយចំនួនដូចជា៖ *ទី១៖ វិធានការការពារ +ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ+ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។ *ទី២៖ វិធានការកម្ចាត់ +ព្រលែងសត្វទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ+បើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកំទេចចោល។ * ទី៣៖ វិធានការគីមី +សម្រាប់ការប្រើប្រាស់ឱ្យមានប្រសិទិ្ធភាព […]

ក្រុមគ្រូពេទ្យកម្ពុជា ២ ៦០០នាក់ កំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា នៅមន្ទីរគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យខ្មែរចំនួន ២,៦០០នាក់ កំពុងបំពេញបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈមន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិតជាជនជាតិបរទេសតែម្នាក់ប៉ុណ្ណោះ ជាក្រុមការងារមកពីប្រទេសស្វីស តំណាងឱ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលមរណភាព។  ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា៖ «សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅទូទាំងប្រទេស មានបុគ្គលិកសរុបចំនួន ២ ៦០០នាក់ ហើយនៅក្នុងចំណោម ២៦០០នាក់នោះ មានគ្រូពេទ្យបរទេសតែម្នាក់គត់ ដែលគាត់មានជំនាញខាងមន្ទីរពិសោធន៍ ហើយបច្ចុប្បន្ននេះគាត់តំណាងឱ្យខាងក្រុមការងារប្រទេសស្វីស បន្តវេនពីលោកវេជ្ជបណ្ឌិត ប៊ីត រិចឆ្នឺរ នូវការគ្រប់គ្រងទាំងមូលនៃមន្ទីរពេទ្យនេះ»។ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា […]

អ្នកនាំពាក្យក្រសួងកសិកម្ម៖ សហគមន៍កសិកម្មទំនើប នឹងអាចប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដែលដំណាំមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។ ការលើកឡើងបែបនេះរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីដំណើរទស្សកិច្ចរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការចូលរួមពីលោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងពិធីជួបសំណេះសំណាលនោះ លោក ឌិត ទីណា បានបញ្ជាក់ថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ដែរថា ដើម្បីឱ្យច្បាស់ថាបន្លែអ្នកត្រាំកក់ពិតជាមានសុវត្ថិភាពមែន ទាល់តែថ្នាក់ដឹកនាំក្រសួងហ៊ានហូបឱ្យមើលមុនគេ ហើយហូបផ្ទាល់នៅហ្នឹងកន្លែងដាំក្នុងរោងតែម្តង។ […]

ខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ទៀត ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ 

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា និងមនុស្ស២នាក់ផ្សេងទៀត ដែលម្នាក់ជាអ្នកដឹកទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកក្រោយធ្វើសកម្មភាពរួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់ ទាក់ទិនករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ។ មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនទៅតុលាការជាមួយឧកញ៉ាខ្មាន់កាំភ្លើង ស្រី ស៉ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។ ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ សមត្ថកិច្ចជំនាញគ្រាន់តែហៅទៅសួរនាំប៉ុណ្ណោះ មិនបានបញ្ជូនទៅតុលាការឡើយ។ សូមជម្រាបថា ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប […]