(សៀមរាប)៖ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានអំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលអនាគត និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។ លោកស្រី ផង់ ពុទ្ធី អំពាវនាវដូច្នេះក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ » ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី ផង់ ពុទ្ធី បានបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅក្រៅប្រព័ន្ធ រយៈពេល៥ឆ្នាំ មានចំនួន១.៥លាននាក់ ក្នុងនោះដែរ មានជំនាញការងារជាងកំបោរ, ការដំឡើងបណ្តាញបំពងទឹក, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មកុំព្យូទ័រ, ការរចនក្រាហ្វិកដោយកុំព្យូទ័រ, ធុរកិច្ចភេសជ្ជៈ (ក្រឡុកស្រា), ការដំឡើងអគ្គិសនីក្នុងអគារ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថភាព, សេវាកម្មសំអាងកាយ, សេវាកម្មកាត់សក់បុរស […]